ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រស់​ស្អាត​នឹក​ស្មាន​មិន​ដល់ កាំ​ជ្រូ​ចបែប​3D​ត្រូវ​បាន​អុជ​សម្រាប់​ថ្ងៃ​ទី​១

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ពិធី​សម្ពោធ វិមាន​នយោបាយ ឈ្នះ ឈ្នះ និង​អបអរសាទរ ខូ​ប​២០​ឆ្នាំ នៃ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ​នៅ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​១ នៅ​ថ្ងៃ​ទី​២៩…

រាជធានី​ភ្នំពេញ​៖ ពិធី​សម្ពោធ វិមាន​នយោបាយ ឈ្នះ ឈ្នះ និង​អបអរសាទរ ខូ​ប​២០​ឆ្នាំ នៃ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ​នៅ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​១ នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ​នេះ មានការ​ដាក់​តាំង​បង្ហាញ​នូវ​សមិទ្ធផល​ទាំង​ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន​សរុប​ជាង​៨០០​ស្តង់ ព្រមទាំង​អុជ​កាំ​ជ្រូ​ច​ប្រមាណ​៤៥​នាទី ។

យោង​តាម​របាយ​ការ​ណ៏​របស់​គណៈកម្មការ​រៀបចំ​ពិធី​សម្ពោធ​វិមាន​នយោបាយ ឈ្នះ ឈ្នះ បាន​ឲ្យ​ដឹង​ថា ពិធី​សម្ពោធ​វិមាន​នយោបាយ ឈ្នះ ឈ្នះ មានការ​រៀបចំ​ក្បួន​ជា​ផែន​ឈរ​របស់​យោធា ចំនួន​៥៤​ផែន មាន​កម្លាំង​កងទ័ព​ចំនួន​៦.៩៨២​នាក់ ផែន​មន្ត្រីរាជការ និស្សិត ការ​ឬ​ទ្ធិ យុវជន​កាកបាទក្រហម និង​មហាជន ជាង​៥០០​នាក់ ដែល​ផែន​ទ័ព​ត្រូវ​ឈរ​ទាំងអស់ រីឯ​មហាជន គឺ​អង្គុយ​កៅអី ។

សម្រាប់​ពិធី​សម្ពោធ​រយៈពេល​៣​ថ្ងៃ​នោះ មាន​អុជ​កាំ​ជ្រូ​ចបែប​ថ្មី ៣D រយៈពេល​៣​ថ្ងៃ សរុប​ចំនួន​២​ម៉ោង និង​១៥​នាទី គឺ​នៅ​ថ្ងៃ​ទី​២៩ បាញ់​នៅ​វេលា​ម៉ោង​១៩​មាន​រយៈពេល​៤៥​នាទី នៅ​ថ្ងៃ​ទី​៣០ បាញ់​នៅ​វេលា​ម៉ោង​១៩ មាន​រយៈពេល​៣០​នាទី និង​ថ្ងៃ​ទី​៣១ ដែល​ជា​ថ្ងៃ​ឆ្លង​ឆ្នាំ​ផង​នោះ ត្រូវ​អុជ​កាំ​ជ្រូ​ច នៅ​វេលា​ម៉ោង​១២​យប់ មាន​រយៈពេល ១​ម៉ោង​តែ​ម្តង ។

របាយ​ការ​ណ៍​​ដដែលបាន​ឲ្យ​ដឹង​ទៀត​ថា វិមាន​ឈ្នះ ឈ្នះ ជា​សំណង់​និមិត្ត​រូបតំណាង​ឲ្យ​វីរភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​ហ៊ាន​លះបង់​ជីវិត​គ្រប់​បែប​យ៉ាង ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ទាំងមូល ។

សំណង់​វិមាន​ឈ្នះ ឈ្នះ ត្រូវ​បាន​សាងសង់​ឡើង​ដោយ​បញ្ជាក់​នូវ​អត្ថន័យ​ដ៏​មាន​សារៈសំខាន់​ចំនួន​៣​គឺ ទី​១-​កំពូល​វិមាន​ដែល​ជ្រុង​៣​តំណាង​ឲ្យ​នយោបាយ​ឈ្នះ ឈ្នះ ក្រោម​ការ​ដឹង​នាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ទី​២-​តួ​វិមាន មាន​ជ្រុង​៥ តំណាង​ឲ្យ​យុទ្ធសាស្ដ្រ ឌី​ហ្វី​ត (DIFID) ដែល​ជា​យុទ្ធសាស្ដ្រ​រំលាយ​អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​ខ្មែរក្រហម និង​ទី​៣-​តួ​វិមាន មាន​ជ្រុង​៧ តំណាង​កត្តា​នាំ​ឲ្យ​នយោបាយ​ឈ្នះ ឈ្នះ ទទួល​បាន​ជោគជ័យ​។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ