ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាយវិការ​ហ្នឹងហើយ​ជា​ការ​បង្ហាញ​ឱ្យ​ដឹង​នូវ​មារយាទ​ប្រាកដ

5 ឆ្នាំ មុន

បុគ្គល​ខ្លះ​មានចំណេះ​ដឹង​ច្រើន តែ​មិន​បាន​អប់រំ​ចិត្ត ទូន្មាន​ខ្លួន​ឱ្យ​ល្អ ក៏​នាំ​ឱ្យ​មាន​សេចក្តី​ប្រមាទ​ក្នុង​ការ​ធ្វើ ការ​និយាយ និង​ការ​សម្ដែង​កាយវិការ​ផ្សេង​ៗ​។ ឥរិយាបថ​ទាំងអស់​នេះឯង​ដែល​ជា​ការ​សម្ដែង​ចេញ​ប្រាកដ​នូវ​មារយាទ​របស់​មនុស្ស​ដែល​មាន​តាំងពី​កំណើត​មក ព្រោះតែ​មិន​បាន​យកចំណេះ​ដឹង​មក​អប់រំ ។ បុគ្គល​កាលបើ​មិន​បាន​ទូន្មាន​ខ្លួនឯង​ហើយ…

បុគ្គល​ខ្លះ​មានចំណេះ​ដឹង​ច្រើន តែ​មិន​បាន​អប់រំ​ចិត្ត ទូន្មាន​ខ្លួន​ឱ្យ​ល្អ ក៏​នាំ​ឱ្យ​មាន​សេចក្តី​ប្រមាទ​ក្នុង​ការ​ធ្វើ ការ​និយាយ និង​ការ​សម្ដែង​កាយវិការ​ផ្សេង​ៗ​។ ឥរិយាបថ​ទាំងអស់​នេះឯង​ដែល​ជា​ការ​សម្ដែង​ចេញ​ប្រាកដ​នូវ​មារយាទ​របស់​មនុស្ស​ដែល​មាន​តាំងពី​កំណើត​មក ព្រោះតែ​មិន​បាន​យកចំណេះ​ដឹង​មក​អប់រំ ។

បុគ្គល​កាលបើ​មិន​បាន​ទូន្មាន​ខ្លួនឯង​ហើយ មិន​អាច​មក​បង្វឹក​ឲ្យ​ទៅ​ជា​មនុស្ស​ល្អ មនុស្ស​បរិសុទ្ធ​បាន​ទេ ប្រៀប​ដូច​អ្នក​ពូកែ​បើករថយន្ត តែ​នៅ​ពេល​ម៉ូតូ​ខូច​ទៅ​ហើយ​នោះ នឹង​បើកបរ​យ៉ាងម៉េច​បាន​ទៅ ។

បណ្ឌិត​លោក​ពោល​ថា ការ​សិក្សា​ចំណេះ​ទូទៅ​គឺជា​រឿង​ពិសេស​ទៅ​ហើយ តែ​ក៏​ត្រូវ​មានការ​អប់រំ​បន្ថែម​ផ្នែក​កាយវិការ ផ្នែក​ចរិយា​ធម៌ ផ្នែក​សុជីវធម៌ ផ្នែក​សីលធម៌ ដើម្បី​ជា​លម្អ​នៃ​ចំណេះដឹង​ទាំងនោះ​កាន់តែ​ប្រពៃ​ថ្លៃថ្លា ។