ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​ចុះបង្ក្រាប​នៅ​ចំណុចផ្លូវរថភ្លើងក្តាន់​​​២​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ អធិការដ្ឋាន ប៉ុស្តិ៍ បាន​បើក​ការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិត​នៅ​ចំណុច​ផ្លូវ​រថភ្លើង​ក្តាន់​ពីរ ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះ​ចក​។

ក្នុង​កិច្ច​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ខាងលើ​នេះ កំលាំង​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ សុខ ដា​រ៉ា ហៅ​រ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ទីតាំង​ខាងលើ (​ជា​អ្នក​ជួញដូរ​គ្រឿងញៀន​)​។

ចំណែក​វត្ថុ​តាង​ចាប់​យក​រួម​មាន ១-ម្សៅ​​ក្រាម​ពណ៌​សថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​២០​កញ្ចប់​(​ក្នុង​នោះ​មាន​២​កញ្ចប់​ធំ និង​១៨​កញ្ចប់​តូច​) ២-​ថង់​សំរាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន ៣-​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន និង​៤-​ពូថៅ​ដែក​ចំនួន​១​។

កម្លាំង​ជំនាញ​ខណ្ឌ ប៉ុ​សិ៍្ត កំពុង​សាកសួរ​ជនសង្ស័យ​ដើម្បី​បន្ត​ការ​ស្រាវជ្រាវ​រក​បក្ខពួក និង​ក្រុម​ដទៃ​ផ្សេង​ទៀត ព្រមទាំង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ