ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួស​លែង​ជាប់ជំពាក់​នឹង​តម្រេក​តទៅ​ទៀត​ហើយ

5 ឆ្នាំ មុន

អ្នកបួស​ឃើញ​នូវ​កាម​ទាំងឡាយហាក់ដូចជា​ភ្លើង​ដែល​កំពុង​តែ​ឆេះ​សព្វ​ប្រាណ​ហើយ ឃើញ​នូវ​ជាតរូប​ហាក់ដូចជា​គ្រឿង​សស្ត្រាវុធ ឃើញ​ហេតុ​នាំ​មក​នូវ​ទុក្ខ តាំង​តែ​អំពី​ការ​ចុះ​ចាប់បដិសន្ធិ​ក្នុង​គភ៌ ឃើញ​នូវ​ភ័យ​ធំ​ក្នុង​នរក​ទាំងឡាយ ព្រោះតែ​ឃើញ​នូវ​ទុក្ខទោស​ទាំង​នេះឯង ក៏​បាន​ដល់​នូវ​សេចក្តី​សង្វេគ ហើយ​ស្វែងរក​សេចក្តីសុខ​មិន​ងាក​ក្រោយ ។ អ្នកបួស​បាន​បម្រើ​ព្រះពុទ្ធ​សាសនា​ហើយ​,…

អ្នកបួស​ឃើញ​នូវ​កាម​ទាំងឡាយហាក់ដូចជា​ភ្លើង​ដែល​កំពុង​តែ​ឆេះ​សព្វ​ប្រាណ​ហើយ ឃើញ​នូវ​ជាតរូប​ហាក់ដូចជា​គ្រឿង​សស្ត្រាវុធ ឃើញ​ហេតុ​នាំ​មក​នូវ​ទុក្ខ តាំង​តែ​អំពី​ការ​ចុះ​ចាប់បដិសន្ធិ​ក្នុង​គភ៌ ឃើញ​នូវ​ភ័យ​ធំ​ក្នុង​នរក​ទាំងឡាយ ព្រោះតែ​ឃើញ​នូវ​ទុក្ខទោស​ទាំង​នេះឯង ក៏​បាន​ដល់​នូវ​សេចក្តី​សង្វេគ ហើយ​ស្វែងរក​សេចក្តីសុខ​មិន​ងាក​ក្រោយ ។

អ្នកបួស​បាន​បម្រើ​ព្រះពុទ្ធ​សាសនា​ហើយ​, ភារៈ​ដ៏​ធ្ងន់​គឺ​អ្នកបួស​បាន​ទ្រ​ហើយ និង​តណ្ហា​ជា​គ្រឿង​នាំ​សត្វ​ទៅ​កាន់​ភព អ្នកបួស​បាន​ដក​ចោល​អស់ហើយ​ដែរ ។ កុលបុត្រ​បាន​ចេញ​ចាក​ផ្ទះ ចូល​មក​កាន់​ផ្នួស ដើម្បី​ប្រយោជន៍​ណា ប្រយោជន៍​នោះ គឺ​ការ​អស់​ទៅ​នៃ​កិលេស​ជា​គ្រឿង​ចង​ឆ្វាក់​ចិត្ត​សត្វ អ្នកបួស​បាន​កម្ចាត់​ចោល​អស់ហើយ​ដែរ ។

កាលបើ​បព្វជិត​ពិចារណា​ឃើញ​នូវ​ទោស​នៃ​កាម​បែប​នេះ​ហើយ ក៏​ធ្វើ​ឱ្យ​ចិត្ត​ដល់​នូវ​ក្តី​សង្វេគ នឿយណាយ​ក្នុង​កាមតណ្ហា ក៏​កម្ចាត់​ចោល​នូវ​សំយោជនៈ​ឱ្យ​អស់ពី​ខន្ធ​សន្តាន លែង​ជាប់ជំពាក់​នឹង​តម្រេក​តទៅ​ទៀត​ហើយ ។