ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​២​គ្រឿង​ពន្លះ​គ្នា​រង​របួសធ្ងន់​​ទាំង​សងខាង

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​រង​របួស​រហូត​បាក់ជើង​ស្ទើរ​ដាច់ ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​មួយ​គ្រឿង​បុក​គ្នា​ជាមួយ​ម៉ូតូ​កែ​ច្នៃ​ដឹកឈើ​មួយ​គ្រឿង ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវលំ…

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​រង​របួស​រហូត​បាក់ជើង​ស្ទើរ​ដាច់ ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​មួយ​គ្រឿង​បុក​គ្នា​ជាមួយ​ម៉ូតូ​កែ​ច្នៃ​ដឹកឈើ​មួយ​គ្រឿង ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវលំ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។

ភាគី​ម្ខាង​ឈ្មោះ ក្រើ​ប ផ្លូច ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​ជនជាតិ​ព្នង រស់នៅ​ភូមិ​អូរ​រណា ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​វ៉េវ ព​ណ៍​ខ្មៅ គ្មាន​ស្លាក​លេខ រង​របួស​បាក់​ភ្លៅ​ខាងឆ្វេង ។
ចំណែក​ភាគី​ម្ខាង​ទៀត​ឈ្មោះ រ៉ា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ស្រែ​ព្រះ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ជា​អ្នកបើកបរ​ម៉ូតូ​កែ​ច្នៃ បាន​រង​របួសធ្ងន់ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​បុក​គ្នា​យ៉ាង​ពេញទំហឹង​ជាមួយ​ម៉ូតូ​កែ​ច្នៃ​មួយ​គ្រឿង​មាន​ដឹក​ក្តារ​ចំនួន​៧​សន្លឹក​យក​មក​ធ្វើ​ផ្ទះ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច បណ្តាល​ឲ្យ​រង​របួសធ្ងន់​ទាំង​សងខាង​។

ជន​រង​គ្រោះ​ទាំង​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ និង​ម៉ូតូ​កែ​ច្នៃ​ខាង​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ