ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​អាសន្ន​ភ្នំភ្លើង​ស៊ូ​ណា​មី

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​សី​ុ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧​ធ្នូ​ឥណ្ឌូ​ណេ​សិ​ុ​ី​បាន​បង្កើន​កម្រិត​ប្រកាស​អាសន្ន ភ្នំភ្លើង​ដែល​នាំ​ឲ្យ​កើត​ស៊ូ​ណា​មី​មហា​ប្រល័យ​កាលពី​ថ្ងៃ​ទី​២២​ធ្នូ​។ កម្រិត​ប្រកាស​អាសន្ន​នា​ពេល​នេះ​បាន​បង្កើន​ដល់​កម្រិត​ខ្ពស់​ទី​២​។ តំបន់ហាមឃាត់​ជុំវិញ​ភ្នំភ្លើង​ANAK KRAKATOA ត្រូវ​ពង្រីក​ដល់​៥​គីឡូម៉ែត្រ​ហើយ​ប្រជាជន​ហាម​មិន​ឲ្យ​ទៅ​ក្បែរ​ឆ្នេរសមុទ្រ ខ្លាច​មាន​រលក​យក្ស​ថ្មី​វាយប្រហារ​កោះ​ជ្វា​និង​កោះ​ស៊ូ​ម៉ា​ត្រា ។…

ប្រទេស​ឥណ្ឌូ​ណេ​សី​ុ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧​ធ្នូ​ឥណ្ឌូ​ណេ​សិ​ុ​ី​បាន​បង្កើន​កម្រិត​ប្រកាស​អាសន្ន ភ្នំភ្លើង​ដែល​នាំ​ឲ្យ​កើត​ស៊ូ​ណា​មី​មហា​ប្រល័យ​កាលពី​ថ្ងៃ​ទី​២២​ធ្នូ​។ កម្រិត​ប្រកាស​អាសន្ន​នា​ពេល​នេះ​បាន​បង្កើន​ដល់​កម្រិត​ខ្ពស់​ទី​២​។

តំបន់ហាមឃាត់​ជុំវិញ​ភ្នំភ្លើង​ANAK KRAKATOA ត្រូវ​ពង្រីក​ដល់​៥​គីឡូម៉ែត្រ​ហើយ​ប្រជាជន​ហាម​មិន​ឲ្យ​ទៅ​ក្បែរ​ឆ្នេរសមុទ្រ ខ្លាច​មាន​រលក​យក្ស​ថ្មី​វាយប្រហារ​កោះ​ជ្វា​និង​កោះ​ស៊ូ​ម៉ា​ត្រា ។

លោក​SUTOPO PURWO NUGRO HO អ្នកនាំពាក្យ​នៃ​ទិ​ី​ភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជាតិ​ថ្លែង​ថា មាន​គ្រោះថ្នាក់​នៃ​ការ​ផ្ទុះ​ខ្លាំង​ថ្មី​។ មនុស្ស​ម្នា​អាច​រងគ្រោះថ្នាក់​ពី​ការ​ជះ​ថ្ម​ក្ដៅ ការ​ហូរ​កំ​អែរ​ឬ​ការ​ជះ​ផេះ​យ៉ាង​ក្រាស់​។ ភ្នំភ្លើង​នេះ​បាន​សម្លាប់​មនុស្ស​៤៣០​នាក់​ហើយ រួច​មនុស្ស​ជិត​១៥០០​នាក់​រង​របួស​ចំណែក​មនុស្ស​១៥៩​នាក់​នៅ​តែ​បាត់​ខ្លួន ។

ភ្នំភ្លើង ANAK KRAKATOA នៅ​តែ​ជះ​ពពក​ផេះ​និង​ពពក​ផ្សែង ដែល​បែប​នេះ​ញាំ​ុ​ង​ឲ្យ​ការ​ធ្វើ​ដំណើរ​ជុំវិញ​ភ្នំភ្លើង​នោះ​មាន​គ្រោះថ្នាក់​។ ខ្យល់​បាន​នាំ​ផេះ​និង​ខ្សាច់​ទៅ​ធ្លាក់​រហូត​ដល់ទី​ក្រុង​SERANG និង CILEGON លើ​កោះ​ជ្វា ចម្ងាយ​ជិត​៩០​គីឡូម៉ែត្រ​ពី​ភ្នំភ្លើង ដែល​បង្ខំ​ប្រជាជន​ឲ្យ​ពាក់​ម៉ាស់​ការពារ​និង​ពាក់​វ៉ែនតា​ពេល​ស្ថិត​នៅ​ក្រៅ​ផ្ទះ​។

នៅ​កោះ​ជ្វា​និង​កោះ​ស៊ូ​ម៉ា​ត្រា បណ្ដា​ភូមិ​ស្ថិត​នៅ​ជាប់មាត់​ច្រក​សមុទ្រ​SONDE ប្រជាជន
មានការ​ភ័យ​ខ្លាច​ដល់​គ្រោះ​មហន្តរាយ​ថ្មី ៕