ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​១​គូ​នេះ​ធ្វើ​ឲ្យ​ផ្អើល​ទាំង​សមត្ថកិច្ច អាជ្ញាធរ និង​អ្នក​ភូមិ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ជម្លោះ​ក្នុង​គ្រួសារ​មួយ​រវាង​បុរស​ជា​ប្តី​ត្រូវ​នាង​ជា​ប្រពន្ធ​ចាក់​២​កាំបិត​ចិតបន្លែ​ចំ​ក្បាល និង​ក បណ្តាល​ឲ្យ​រង​របួសធ្ងន់ បង្ក​ភ្ញាក់ផ្អើល​ពេញ​ភូមិ ។ ហេតុការណ៍​ខាងលើ​កើតឡើង កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ធ្នូ​នេះ…

បន្ទាយ​មាន​ជ័យ ៖ ជម្លោះ​ក្នុង​គ្រួសារ​មួយ​រវាង​បុរស​ជា​ប្តី​ត្រូវ​នាង​ជា​ប្រពន្ធ​ចាក់​២​កាំបិត​ចិតបន្លែ​ចំ​ក្បាល និង​ក បណ្តាល​ឲ្យ​រង​របួសធ្ងន់ បង្ក​ភ្ញាក់ផ្អើល​ពេញ​ភូមិ ។ ហេតុការណ៍​ខាងលើ​កើតឡើង កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ធ្នូ​នេះ នៅ​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​បោយ​ប៉ែ​ត ។

ជន​រង​គ្រោះ​ឈ្មោះ ផាត់ អឿ​ម អាយុ​២៣​ឆ្នាំ ចំណែក​ជន​ដៃដល់​ជា​ប្រពន្ធ​ឈ្មោះ ភាព ពៅ​អាយុ​២១​ឆ្នាំ គ្រួសារ​មួយ​នេះ​មាន​ទីលំនៅ​ភូមិ​ទំនប់​ក​៥ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រភព​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គ្រួសារ​មួយ​នេះ​បាន​ផ្ទុះ​ជម្លោះ​នឹង​គ្នា គឺ​បុរស​ជា​ប្តី​ហាម​មិន​ឲ្យ​ប្រពន្ធ​ស្លៀកពាក់​ខើច ឬ​ខ្លី​ពេក ខ្លាច​អ្នកស្រុក​ពេបជ្រាយ តែ​នាង​ជា​ប្រពន្ធ​ខឹង​ក៏​ផ្ទុះ​ជា​ជម្លោះ​ឡើង​ឈាន​ដល់​ហិង្សា​តែ​ម្តង ។

ចំណែក​ស្ត្រី​ជា​ម្តាយ​ជន​រង​គ្រោះ​ដែល​ដឹក​បញ្ជូន​កូន​ចូល​មន្ទីរពេទ្យ​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ករណី​ហិង្សា​ក្នុង​គ្រួសារ​កូន​គាត់​កើត​មាន​ញឹកញយ ហើយ​ថា កាល​លើក​មុន​នាង​ជា​ប្រពន្ធ​ក៏​ធ្លាប់​កាប់​ប្តី​ឲ្យ​របួស​ម្តង​ដែរ ។ យ៉ាងណា​ក៏​ដោយ​ក្រោយ​កើតហេតុ​គេ​ឃើញ​សមត្ថកិច្ច​ទាំង​នគរបាល និង​អាវុធហត្ថ​បាន​ចុះ​ទៅ​ចំណុច​នោះ​ភ្លាម ហើយ​ដើម្បី​សួរនាំ​រក​មូលហេតុ ។

លោក ប្រឹ​ម សុផល នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ផ្សារ​កណ្តាល​ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​ខាងលើ​ជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ ប៉ុន្តែ​មិន​បាន​ប្រាប់​លម្អិត​ពី​ដំណើររឿង​ទាំងស្រុង​នោះ​ទេ ហើយ​ថា ស្ត្រី​ដៃដល់​ពេល​នេះ​កំពុង​សាកសួរ​នៅឡើយ ។ គេ​គិត​ថា បើ​គ្មាន​ភ្លើង​ក៏​គ្មាន​ផ្សែង​ដែរ អាច​បុរស​ជា​ប្តី​កើតរោគ​ប្រចណ្ឌ ឬ​រករឿង​ប្រពន្ធ​ទើប​កើត​មាន​អំពើ​ហិង្សា​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ