ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្រស់​តាម​ហាង​ចាញ់បោក​ប្រុស​ព្រាន លួងលោម​ប្រលោម​កាយ​ដោះ​អស់​អលង្ការ

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ នារី​បម្រើ​ការងារ​នៅ​ហាង​ដូង​មាស ២​រូប បាន​សុំ​ឱ្យ​សមត្ថកិច្ច​ជួយ​ចាប់​ប្រុស​ព្រាន ដែល​បន្លំ​ដាក់​ថ្នាំ​លើ​ពួក​នាង​ដោះយក​គ្រឿងអលង្ការ ខណៈ​ដែល​ពួក​នាង​ទាំង​២ ត្រូវ​បាន​ជន​ពីរ​រូប​ចូល​មក​ផឹកស៊ី ហើយ​ល្បួង​ពួក​នាង​ទាំង​ពីរ​យក​ទៅ​នេ​ប​និត្យ ដោយ​ជិះ​រថយន្ត​របស់​ប្រុស​ព្រាន​ម៉ាក​កាម​រី​ពណ៌​ទឹកប្រាក់…

ខេត្តតាកែវ ៖ នារី​បម្រើ​ការងារ​នៅ​ហាង​ដូង​មាស ២​រូប បាន​សុំ​ឱ្យ​សមត្ថកិច្ច​ជួយ​ចាប់​ប្រុស​ព្រាន ដែល​បន្លំ​ដាក់​ថ្នាំ​លើ​ពួក​នាង​ដោះយក​គ្រឿងអលង្ការ ខណៈ​ដែល​ពួក​នាង​ទាំង​២ ត្រូវ​បាន​ជន​ពីរ​រូប​ចូល​មក​ផឹកស៊ី ហើយ​ល្បួង​ពួក​នាង​ទាំង​ពីរ​យក​ទៅ​នេ​ប​និត្យ ដោយ​ជិះ​រថយន្ត​របស់​ប្រុស​ព្រាន​ម៉ាក​កាម​រី​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ ២T-០៥០៧ ដោយ​នាំ​ពួក​នាង​ចេញពី​ហាង​ផឹកស៊ី​ដូង​មាស ស្ថិត​នៅ​សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ឆ្ពោះទៅ​ផ្ទះសំណាក់​យីហោ អង្គរ​ជ័យ នៅ​ក្នុងស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​២៦ ធ្នូ ។

បើ​តាម​សម្តី​របស់​នារី​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ នៅ​យប់​ថ្ងៃ​ទី​២៥ ធ្នូ មាន​បុរស​២​នាក់ បាន​ចូល​មក​ផឹកស៊ី​ក្នុង​ហាង​ខាងលើ ។ លុះដល់​ម៉ោង​១២​យប់ ពួក​នាង​ទាំង​២​នាក់ ក៏​បាន​ព្រមទៅ​ជាមួយ​បុរស​ខាងលើ តែ​មិន​នឹក​ស្មានថា ពួក​គេ​ទាំង​ពីរ​នាក់​នោះ​នាំ​ពួក​នាង​ទៅ​ដល់​ខេត្តកំពង់ស្ពឺ​ឡើយ នាង​ថា​ទម្រាំ​ទៅ​ដល់​ខេត្តកំពុងស្ពឺ​នោះ គឺ​ម៉ោង​ប្រហែលជា​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​២៦ ធ្នូ ទៅ​ហើយ​ទើប​រកបាន​ផ្ទះសំណាក់​ដេក ។ លុះដល់​ម៉ោង​១១​ថ្ងៃត្រង់ បុរស​ទាំង​២​នោះ បាន​នាំ​ពួក​នាង​ទៅ​ញុ​ាំ​បាយ ហើយ​បាន​នាំ​ត្រឡប់​មក​ផ្ទះសំណាក់​វិញ ក៏​ត្រូវ​ប្រុស​ព្រាន​លួច​ដាក់​ថ្នាំ​ពួក​នាង​ទាំង​២​នាក់ ឱ្យ​ដោះ​គ្រឿងអលង្ការ​ចេញពី​ខ្លួន​អោយ​ពួក​គេ រួច​ក៏​បាន​នាំ​រូប​នាង​ទាំង​ពីរ​មក​ទុក​ចោល​នៅ​ក្បែរ​ស្ពាន​ព្រែក​ព្នៅ ឯ​រាជធានី​ភ្នំពេញ ដោយ​ប្រាប់​ថា ឱ្យ​ចាំ​បន្តិច រូបគេ​មាន​ការងារ​បន្ទាន់​មួយ ពេលធ្វើការ​ងារ​រួច រូបគេ​នឹង​មក​យក​វិញ ។

នាង​រៀបរាប់​ទៀត​ថា និយាយ​រួច​បុរស​ប្រុស​ព្រាន​ទាំង​២​ក៏​បើករថយន្ត​ចេញ​បាត់​ទៅ រហូត​ដល់​ទៅ​ម៉ោង​៣​រសៀល​។ ដោយ​ចាំ​យូរ​ពេក​រូប​នាង​ទាំង​ពីរ​បាន​នាំ​គ្នា​ជិះ​រថយន្ត​តាក់ស៊ី​ត្រឡប់​មក​ហាង​វិញ នៅ​ឯ​ខេត្តតាកែវ ហើយ​ម្ចាស់​ហាង​បាន​នាំ​រូប​នាង​ទាំង​ពីរ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ជួយ​តាម​ចាប់​ប្រុស​ព្រាន​អប្រិយ ដែល​ប្រើ​ល្បិច​ល្បួង​នារី​តាម​ហាង​ទៅ​ដោះ​យក​គ្រឿងអលង្ការ​អស់ពី​ខ្លួន ។

នារី​រង​គ្រោះ​ខាងលើ ម្នាក់​អាយុ​២២​ឆ្នាំ រស់នៅ​ស្រុក​ឈូក ខេត្តកំពត និង​នារី​ម្នាក់​ទៀត អាយុ​២១​ឆ្នាំ រស់នៅ​ស្រុក​បូ​រី​ជលសារ ខេត្តតាកែវ សព្វថ្ងៃ​នារី​ទាំង​ពីរ​នាក់​បម្រើ​ការងារ​ក្នុង​ហាង​ដូង​មាស ។ ចំពោះ​សម្ភារៈ និង​គ្រឿងអលង្ការ​ដែល​បាត់​នោះ​រួម​មាន កងដៃ​២​ឈុត ចិ​ញ្ជៀ​ន​ប្លា​ទី​ន​១​វង់ មាស​១​វង់ និង​ទូរស័ព្ទ iPhone មួយ​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ