ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​កម្ម​ការី​នី​រោងចក្រ​តវ៉ា​៣​ថ្ងៃ​ហើយ​ហេតុ​អី​នៅ​មិន​រក​ដំណោះស្រាយ​ផង

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ កម្មករ​កម្ម​ការី​នី​រោងចក្រ​កាត់ដេរ នៅ​ស្រុក​បាទី​ជិត​២​ពាន់​នាក់ នាំ​គ្នា​បាតុកម្ម​បិទផ្លូវ​ជាតិ​លេខ​២ រយៈពេល​៣​ថ្ងៃ​មក​ហើយ នៅ​តែ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​អី្វ​ឡើយ​ពី​អាជ្ញាធរ ខណៈ​ដែល​ក្រុម​កម្មករ​កម្ម​ការី​នី​បាន​ធ្វើការ​ទាមទារ​រក​ប្រាក់​អតីត​ភាព​ការ​ងារ​របស់​ពួក​គាត់​ ពី​ថៅកែ​រោងចក្រ​សេ​ឌូ​ណូ​ខេ​ម​បូ នី​ត​ធី​ង…

ខេត្តតាកែវ ៖ កម្មករ​កម្ម​ការី​នី​រោងចក្រ​កាត់ដេរ នៅ​ស្រុក​បាទី​ជិត​២​ពាន់​នាក់ នាំ​គ្នា​បាតុកម្ម​បិទផ្លូវ​ជាតិ​លេខ​២ រយៈពេល​៣​ថ្ងៃ​មក​ហើយ នៅ​តែ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​អី្វ​ឡើយ​ពី​អាជ្ញាធរ ខណៈ​ដែល​ក្រុម​កម្មករ​កម្ម​ការី​នី​បាន​ធ្វើការ​ទាមទារ​រក​ប្រាក់​អតីត​ភាព​ការ​ងារ​របស់​ពួក​គាត់​ ពី​ថៅកែ​រោងចក្រ​សេ​ឌូ​ណូ​ខេ​ម​បូ នី​ត​ធី​ង ដែល​ថៅកែ​រោងចក្រ​មិន​ព្រម​បើក​អោយ​ក្រុម​កម្មករ ។

រោងចក្រ​ខាងលើ គឺជា​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​មានឈ្មោះ​ថា សេ​ឌូ​ណូ ខេ​ម​បូ​នី​ត​ធី​ង ដែល​មាន​ទីតាំង​ឋិត​នៅ​ភូមិ​កណ្តឹង​តូច ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ ដែល​មាន​កម្មករ​បម្រើ​ការងារ​ក្នុង​រោងចក្រ​ចំនួន​២៦៥០​នាក់ ។

តំណាង​អោយ​ក្រុម​កម្មករ​រោងចក្រ​សេ​ឌូ​ណូ​បាន​និយាយ​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ពួក​គាត់​ជា​ក្រុម​កម្មក​រោងចក្រ​ឈរ​នៅ​ទី​នេះ​បិទផ្លូវ​ជាតិ​លេខ​២ គឺ​ដើម្បី​ស្នើ​សុំ​អោយ​អាជ្ញាធរ​ជួយ​រក​ដំណោះស្រាយ​អោយ​ពួក​គាត់ ខណៈ​ដែល​ពួក​គាត់​បាន​ធ្វើការ​ទាម​ប្រាក់​អតីត​ភាព តែ​ថៅកែ​ចិន​មិន​ព្រម​បើក​អោយ ហើយ​ការ​ធ្វើការ​តវ៉ា​នេះ​ដែរ គឺ​មាន​រយៈពេល​៣​ថ្ងៃ​មក​ហើយ នៅ​តែ​មិន​ទាន់​ទទួល​បាន​លទ្ធផល​អ្វី​ដែល​ក្រុម​កម្មករ​ទទួលយក​បាន​នៅឡើយ​ទេ ហើយ​ក្រុម​កម្មករ​នៅ​តែ​ប្រកាន់​ជា​គោល​ជំហរ​យ៉ាង​រឹង​មាំ នៅ​តែ​បន្ត​ឈរ​បិទផ្លូវ​ទាំង​ថ្ងៃ​ក្តៅ ដើម្បី​សុំ​អោយ​ថៅកែ​រោងចក្រ បើកប្រាក់​អតីត​ភាព ​មក​អោយ​ពួក​គាត់ និង​លក្ខខណ្ឌ​៣​ចំណុច​ផ្សេង​ទៀត ។

លោក ភួង ឈី​ម អភិបាលស្រុក​បាទី​បានអោយ​ដឹង​ថា ការ​ធ្វើការ​តវ៉ា​របស់​ក្រុម​កម្មករ​ខាងលើ គឺ​គិត​មក​ដល់​ថ្ងៃ​ទី​២៨ ខែធ្នូ នេះ​មាន​រយៈពេល​៣​ថ្ងៃ​មក​ហើយ ដែល​ក្រុម​កម្មករ​បាន​ធ្វើការ​តវ៉ា​ដោយ​ឈរ​បិទផ្លូវ​ជាតិ​លេខ​២ ធ្វើ​អោយ​មានការ​រាំងស្ទះ​នៅ​ការ​ចរាចរណ៍​យានយន្ត​ធ្វើ​ដំណើរ​ឆ្លងកាត់​ក្នុង​ការ​បិទផ្លូវ​ខាងលើ​នេះ​ដែរ អាជ្ញាធរ​ខ​ត្ត​ដែល​ដឹកនាំ​ដោយ​លោក ឈូរ សុធា អភិបាលរង​ខេត្តតាកែវ​បាន​ស្នើ​សុំ​អោយ​ក្រុម​កម្មករ​ធ្វើការ​បើកផ្លូវ​ឡើង​វិញ ដើម្បី​អោយ​មានការ​ចរាចរណ៍​ឡើង​វិញ​សម្រាប់​យានយន្ត ហើយ​ភាគី​ខាង​កម្មករ​បាន​ទទួលយក​នៅ​សំណើ​នេះ​រួច​ក៏​បាន​នាំ​គ្នា​បើកផ្លូវ​ឡើង​វិញ ។

លោក​អភិបាលស្រុក​បាន​បន្ត​ថា បន្ទប់​ពី​ហៅ​តំណាង​ក្រុម​កម្មករ​រោងចក្រ​ចូល​ទៅ​ស្តាប់ និង​ធ្វើការ​ប្រជុំ​រក​ដំណោះស្រាយ​ជាមួយ និង​ថៅកែ​រោងចក្រ គឺជា​លទ្ធផល​កម្មករ​រោងចក្រ​នៅ​តែ​មិន​ទាន់​ទទួលយក​នៅ​ការ​សម្របសម្រួល​ខាងលើ​ទើប​ធ្វើ​អោយ​មានការ​បិទផ្លូវ​ជា​បន្ត​ទៀត​ពី​ពួក​គាត់ ។ ហើយ​ក្នុង​ករណី​នេះ​ដែរ​ខាង​កម្មករ​កម្ម​ការី​នី​នៅ​ពេល​មានការ​តវ៉ា​បែប​នេះ ៕

លោក​អភិបាលស្រុក​បាន​បន្ត​ថា បន្ទប់​ពី​ហៅ​តំណាង​ក្រុម​កម្មករ​រោងចក្រ​ចូល​ទៅ​ស្តាប់ និង​ធ្វើការ​ប្រជុំ​រក​ដំណោះស្រាយ​ជាមួយ និង​ថៅកែ​រោងចក្រ គឺជា​លទ្ធផល​កម្មករ​រោងចក្រ​នៅ​តែ​មិន​ទាន់​ទទួលយក​នៅ​ការ​សម្របសម្រួល​ខាងលើ​ទើប​ធ្វើ​អោយ​មានការ​បិទផ្លូវ​ជា​បន្ត​ទៀត​ពី​ពួក​គាត់ ។ ហើយ​ក្នុង​ករណី​នេះ​ដែរ​ខាង​កម្មករ​កម្ម​ការី​នី​នៅ​ពេល​មានការ​តវ៉ា​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ