ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ដើរទៅ​ច្រូត​ស្រាប់តែ​ប្រទះ​ឃើញ​…​ហើម​ស្អុយ​ទៅ​ហើយ​មិនដឹង​តាំង​ពេល​ណា​មក

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់ នៅ​កណ្ដាល​វាលស្រែ​មួយ​កន្លែង កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៩ ធ្នូ​នេះ ដែល​ស្ថិត​ក្នុងភូមិ​គោក​ក្ដួច ឃុំ​តា​ពូ​ង…

ខេត្តបាត់ដំបង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់ នៅ​កណ្ដាល​វាលស្រែ​មួយ​កន្លែង កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៩ ធ្នូ​នេះ ដែល​ស្ថិត​ក្នុងភូមិ​គោក​ក្ដួច ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សព​ដែល​មាន​ស្ថានភាព​ហើម​ស្អុយរលួយ​ទៅ​ហើយ​នោះ ត្រូវ​គេ​ស្គាល់ឈ្មោះ គង់ ស៊យ អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​គោក​ក្ដួច ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល ។ អ្នក​ភូមិ​ទៅ​ច្រូតស្រូវ​ហើយ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​វ័យ​ចំណាស់​នេះ ។ បុរស​នេះ​ដេក​ស្លាប់​នៅ​កណ្ដាល​ស្រែ​ដែល​មាន​ស្រូវ​ទុំ​។

ជាមួយ​គ្នា​នោះ​មន្ត្រី​មូលដ្ឋាន​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ និង​រាយការណ៍​ទៅ​មន្ត្រី​បច្ចេក នៃ​ស្នងការ​ខេត្ត ដើម្បី​ចុះ​ពិនិត្យ​ផង​ដែរ ។

បើ​តាម​ពិនិត្យ​សាកសព​បុរស​នេះ​អាច​ស្លាប់​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ​ទើប​រហូត​ហើម​ស្អុយរលួយ​បែប​នេះ ។ ជុំវិញ​ការ​ស្លាប់​របស់​បុរស​ខាងលើ​នេះ​បើ​តាម​ប្រភព​ពី​អ្នក​ភូមិ​បាន​ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​មាន​សតិ​មិន​ប្រក្រតី ហើយ​តែងតែ​ដើរ​គ្មាន​គោលដៅ​បែប​នេះ​ជា​ប្រចាំ ។

តាម​រយៈ​ការ​បំភ្លឺ​នេះ​មន្ត្រី​ជំនាញ​ក៏​ដូច​ជា អ្នក​ភូមិ​បាន​ធ្វើការ​សន្ធិ​ដ្ឋា​ន​ជាបឋម​ថា ជន​រង​គ្រោះ​អាច​ស្លាប់​ដោយសារ​ដើរ​ដាច់​បាយ ដាច់​ទឹក ទើប​បណ្ដាល​ដួល​ស្លាប់​កណ្ដាល​វាលស្រែ​បែប​នេះ ។ ទោះ​យ៉ាងណា​ក្រោយ​ពី​ពិនិត្យ​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ឲ្យ​ទៅ​អាជ្ញាធរ​ដែនដី​យក​ទៅ​បូជា​តាម​ប្រពៃណី​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ