ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ក មាន​រហូត​ដល់​ទៅ​១០​នាក់ បើ​ម្ល៉ឹង​ៗ​នោះ

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០០​និង​១៥​នាទី រំលង​អធ្រាត្រ​ថ្ងៃ​ទី​២៧ ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៨ កម្លាំង​ទីស្នាក់ការ​សង្កេតការណ៍​ទ្បាំ​ដាំ​របស់​ទីបញ្ជាការ​ជួរ​មុខ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​បាន​ចេញ​ល្បាត និង​ឃាត់​ទូក​នេសាទ​យួន​មួយ​គ្រឿង…

ខេត្តកោះកុង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០០​និង​១៥​នាទី រំលង​អធ្រាត្រ​ថ្ងៃ​ទី​២៧ ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៨ កម្លាំង​ទីស្នាក់ការ​សង្កេតការណ៍​ទ្បាំ​ដាំ​របស់​ទីបញ្ជាការ​ជួរ​មុខ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​បាន​ចេញ​ល្បាត និង​ឃាត់​ទូក​នេសាទ​យួន​មួយ​គ្រឿង ។

ដោយ​ប្រើ​ឧបករណ៍​ឆក់​ត្រី​ជា​ទ្រង់ទ្រាយ​ធំ នៅ​ក្នុង​ដែនសមុទ្រ ខេត្តកោះកុង និង​ឃាត់ខ្លួន​បាន​ជនជាតិ​វៀតណាម​ចំនួន​១០​នាក់ ទូក​០១​គ្រឿង ទុយោ​អុក​ស៊ី​សែន​១​ដុំ និង​ម៉ាស៊ីនភ្លើង​ចំនួន​១​គ្រឿង ។ បន្ទាប់​ពី​ឃាត់​បាន​ទូក និង​ជន​បង្ក​បទល្មើស​រួច កម្លាំង​សមត្ថកិច្ច​កងទ័ពជើងទឹក​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អោយ​សមត្ថកិច្ច​ជលផល ។

បច្ចុប្បន្ន​វត្ថុ​តាង និង​ជនជាតិ​វៀតណាម​ចំនួន​១០​នាក់ នៅ​លើ​ទូក​ត្រូវ​បាន​បញ្ជូន​ទៅ​លា​សា​ដំបូង​ខេត្ត​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ