ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ ! ប្រធានស្នាក់ការកាំកុងត្រូលច្រកទ្វារតំបន់បឹងត្រកួន​ស្លា.ប់​ក្នុង​រថយន្ត

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រធានស្នាក់ការកាំកុងត្រូលច្រកទ្វារតំបន់បឹងត្រកួន ប្លោក សំ សុធា​រ័​ត្ន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ក្នុង​រថយន្ត​យ៉ាង​អាណោចអាធម៌​មិនដឹង​តាំងពី​ម៉ោង​ប៉ុន្មាន​ទេ ទើប​អ្នកស្រុក​ប្រទះ​ឃើញ​ព្រឹក​ថ្ងៃ​ទី​២៩ ធ្នូ​នេះ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥៨ ក្នុងភូមិ​ចំកា​គរ​ឃុំ…

ខេត្តបន្ទាយមានជ័យ ៖ ប្រធានស្នាក់ការកាំកុងត្រូលច្រកទ្វារតំបន់បឹងត្រកួន ប្លោក សំ សុធា​រ័​ត្ន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ក្នុង​រថយន្ត​យ៉ាង​អាណោចអាធម៌​មិនដឹង​តាំងពី​ម៉ោង​ប៉ុន្មាន​ទេ ទើប​អ្នកស្រុក​ប្រទះ​ឃើញ​ព្រឹក​ថ្ងៃ​ទី​២៩ ធ្នូ​នេះ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥៨ ក្នុងភូមិ​ចំកា​គរ​ឃុំ និង​ស្រុក​ស្វាយចេក ។

ជន​រង​គ្រោះ​ស្លាប់​ក្នុង​រថយន្ត​ក្នុង​ប្រឡាយ​ជាប់​ដងផ្លូវ ហើយ​ភក់​ប្រឡាក់​ស្រ​ម៉ក សូ​ម្បី​តែ​រថយន្ត​ក៏​មើល​លែង​ចង់​ស្គាល់ ។ ជន​រង​គ្រោះ​មានអាយុ៤៤ឆ្នាំ មានតួនាទីជាប្រធានស្នាក់ការកាំកុងត្រូលច្រកទ្វារតំបន់បឹងត្រកួន ដែលបើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX -300 ម្នាក់ឯង មក​ពី​ទិស​ខាងត្បូង ។ ពេល​នេះ​អាជ្ញាធរ និង​សមត្ថកិច្ច​ជំ​បាញ​ពាក់ព័ន្ធ​រួម​ទាំ​យោធា​ជាមួយ​អ្នកស្រុក​កំពុង​ជួយ​យក​សព​ចេញពី​រថយន្ត ព្រោះ​គៀប​ជាប់​ក្នុង​កាប៊ី​ន ។

នៅ​កន្លែង​កើតហេតុ​គេ​ឃើញ​លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​មាន​វត្តមាន​ផង​ដែរ ។ ប្រធាន​សាខា​កាំកុងត្រូល​រូប​នេះ​ប្រាប់​ថា និង​បញ្ជូន​សាកសព​ទៅ​តម្កល់​នៅ​វត្ត​មួយ​ក្នុង​ឃុំ​គោករ​មៀតជិត​ច្រក​ទ្វារ​តំបន់​បឹង​ត្រកួន ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​ចាត់ចែង​បន្ត ។ យ៉ាងណា​ក៏​ដោយ​មក​ទល់ និង​ពេល​នេះ​គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​នៅឡើយ ខណៈ​ខ្លះ​សង្ស័យ​ថា រថយន្ត​កំពុង​លឿន​បែក​កង់​ខ្លះ​ថា អាច​ផ្លូវ​រៀង​កោង​ពី​ចម្ងាយ​កាច់ចង្កូត​មិន​ទាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ