ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​សន្តោស​មាន​កិត្តិយស

5 ឆ្នាំ មុន

សន្តោស បាលី​ថា​សន្តោសៈ ប្រែ​ថា​សេចក្តី​ត្រេកអរ​, ពេញចិត្ត​ចំពោះ​វត្ថុ ជា​របស់​ខ្លួន គឺ​បាន​ប៉ុន្មាន​ក៏​ល្មម​ចិត្ត​ត្រឹម​ប៉ុណ្ណោះ​គឺ​មិន​រវះរវាម​ហួសហេតុ​ឬ​ហួសប្រមាណ​, មាន​សន្តោស​, ចិញ្ចឹមជីវិត​ដោយ​សន្តោស អ្នក​សន្តោស​ឈ្មោះ​ថា​មាន​សេចក្តីសុខ​ដ៏​ឧត្តម​។ សន្តោស​នោះ​មាន​៣​យ៉ាង​គឺៈ…

សន្តោស បាលី​ថា​សន្តោសៈ ប្រែ​ថា​សេចក្តី​ត្រេកអរ​, ពេញចិត្ត​ចំពោះ​វត្ថុ ជា​របស់​ខ្លួន គឺ​បាន​ប៉ុន្មាន​ក៏​ល្មម​ចិត្ត​ត្រឹម​ប៉ុណ្ណោះ​គឺ​មិន​រវះរវាម​ហួសហេតុ​ឬ​ហួសប្រមាណ​, មាន​សន្តោស​, ចិញ្ចឹមជីវិត​ដោយ​សន្តោស អ្នក​សន្តោស​ឈ្មោះ​ថា​មាន​សេចក្តីសុខ​ដ៏​ឧត្តម​។ សន្តោស​នោះ​មាន​៣​យ៉ាង​គឺៈ

១-​ត្រេកអរ​នូវ​អ្វី​ដែល​ខ្លួន​មាន គឺ​យើង​មាន​របស់​ណា ក៏​គួរ​ប្រើប្រាស់​របស់​នោះ កុំ​បាច់​ទិញ​ទៀត បែប​នេះ​ហៅ​ថា សន្តោស​ចំពោះ​របស់​ដែល​ខ្លួន​មាន ។

២-​ត្រេកអរ​ចំពោះ​របស់​ដែល​ខ្លួន​បាន គឺ​យើង​ធ្វើការ​មាន​ប្រាក់ខែ​ល្មមតែ​ចិញ្ចឹមជីវិត​រស់​តែ​ម្នាក់ឯង តែ​យើង​បែរជា​ចង់​ចិញ្ចឹម​មនុស្ស​ម្នាក់​ទៀត​គ្រាន់​កំដរ​អារម្មណ៍​រហូត​រសាប់រសល់​ខូចចិត្ត បើ​ទោះជា​ដឹងខ្លួន​ថា មិន​អាច​បាន​ទេ​ក៏​ដោយ បែប​នេះ​ហៅ​ថា មិន​មាន​សន្តោស​ចំពោះ​របស់​ដែល​ខ្លួន​មាន ។

៣-​ត្រេកអ​ចំពោះ​ការ​គួរ​។ ឯការ​គួរ​នោះ​បាន​ដល់​កម្លាំងកាយ ឬ​សមគួរ​ដល់​សមត្ថភាព ឧទាហរណ៍ៈ ជន​ដែល​មាន​សមត្ថភាព​លើក​ដែក​បាន​តែ​៥០​គីឡូក្រាម តែ​បែរ​តូចចិត្ត​ដែល​ខ្លួន​លើក​មិន​បាន​៨០​គីឡូក្រាម​ដូច​គេ ឈ្មោះ​ថា ខ្វះ​សន្តោស​សមគួរ​ដល់​សមត្ថភាព ។

ន័យ​មួយទៀត​បង្ហាញ​ថា គួរ​ដល់​កិត្តិយស ឧទាហរណ៍​យើង​ជា​មនុស្ស​ស្អាតស្អំ ដែល​គេឯង​ស្គាល់ និង​ផ្តល់​កិត្តិយស​ឱ្យ​គ្រប់​គ្នា​។ ពេល​មួយ គេ​យក​លុយ​មក​សូកប៉ាន់ បើ​យើង​យក​លុយ​នោះ​នឹង​ធ្វើ​ឱ្យ​កិត្តិយស​យើង​ខូច និង​បាន​ឈ្មោះ​ថា​យើង​គ្មាន​សេចក្តី​សន្តោស​សមគួរ​ដល់​កិត្តិយស​របស់​យើង ។