ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​សម្ភោ​ធ​វិមាន​ឈ្នះ​-​ឈ្នះ ក្រោយ​បញ្ចប់សង្គ្រាម​តាម​នយោបាយ​ឈ្នះ​ឈ្នះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ជា​អធិបតី​សម្ពោធ​វិមាន​អនុស្សាវរីយ៍ «​នយោបាយ​ឈ្នះ​ឈ្នះ​» និង​អបអរសាទរ​ខួប​២០​ឆ្នាំ​នៃ​ការ​បិទ​បញ្ចប់​ភ្លើងសង្គ្រាម​នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ជា​អធិបតី​សម្ពោធ​វិមាន​អនុស្សាវរីយ៍ «​នយោបាយ​ឈ្នះ​ឈ្នះ​» និង​អបអរសាទរ​ខួប​២០​ឆ្នាំ​នៃ​ការ​បិទ​បញ្ចប់​ភ្លើងសង្គ្រាម​នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ នេះ ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន​នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍ ។ ពិធី​នេះ​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​មហោឡារិក​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល ភ្ញៀវ​ជាតិ អន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកសិល្បៈ សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់ ។

ការ​ប្រារព្ធ​ពិធី​សម្ពោធ​វិមាន​នយោបាយ ឈ្នះ ឈ្នះ និង​ការ​អបអរសាទរ​ខួប​២០​ឆ្នាំ​នៃ​ការ​បិទ​បញ្ចប់​ភ្លើងសង្គ្រាម​នេះ នឹង​ធ្វើ​បន្ត​រហូត​ដល់​ថ្ងៃ​៣១ ខែធ្នូ ដែល​ជា​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​២០១៨ ចូល​២០១៩ ដោយពេល​រាត្រី​នឹង​មានការ​បាញ់​កាំជ្រួច និង​ការ​ប្រគំ​តន្ត្រី​សម្រាប់​ជា​ការ​កម្សាន្ត​របស់​ប្រជាពលរដ្ឋ ។ បន្ថែម​ពីលើ​នោះ​ក៏​នៅ​មាន​ព្រឹត្តិការណ៍​ផ្សេង​ៗ​ជា​ច្រើន​ទៀត​រួម​ជា​ការ​តាំងពិព័រណ៍​ផលិតផល​ជា​ច្រើន​ផង​ដែរ ។
ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន​សែន បាន​អះអាង​ថា​សំណង់​វិមាន​នេះ​ធ្វើ​ឡើង​ក៏​បង្ហាញ​ពី​ការ​បង្រួបបង្រួម​ជាតិ ឯករាជ្យ​ជាតិ និង សាមគ្គីភាព ។ សម្តេច តេ​ជោ ហ៊ុន សែន​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​ថា កម្ពុជា​អបអរសាទរ​ចំពោះ​សមិទ្ធផល​ប្រវត្តិសាស្ត្រ​នៃ វិមាន ឈ្នះ ឈ្នះ ដែល​ត្រូវ​បាន​កសាង​រួច​ស្រេច​ជា​ស្ថាពរ​នៅ​លើ​ទឹកដី​សុវណ្ណ​ភូមិ ។ សម្តេច​បាន​បញ្ជាក់​ថា «​វិមាន​ឈ្នះ​-​ឈ្នះ គឺជា​តំណាង​នៃ​ការ​បង្រួបបង្រួម​ជាតិ ឯករាជ្យ​ជាតិ សាមគ្គីភាព បូរណភាព​ទឹកដី វឌ្ឍនភាព និង​វិបុលភាព នៃ​កម្ពុជា​ទាំងមូល​» ។

សម្តេច​បាន​បន្ថែម​ថា វិមាន​ឈ្នះ ឈ្នះ គឺ​បញ្ជាក់​ច្បាស់​ថា កម្ពុជា​បាន​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ឈ្នះ​រួច​ផុត​ពី​សង្គ្រាម ឈ្នះ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍ ឈ្នះ​រួច​ផុត​ពី​ការ​បែងចែក​ទឹកដី​តំបន់​ត្រួតត្រា ឈ្នះ​រួច​ផុត​ពី​ភាព​ក្រីក្រ និង​ឈ្នះ​រួច​ផុត​ពី​ការ​អុចអាល​ដោយ​បរទេស ដែល​ពេល នេះ​កម្ពុជា​កំពុង​ដឹកនាំ​អនាគត​វាសនា​ប្រទេស​ជាតិ​ឆ្ពោះទៅ​រក​ភាព​រុងរឿង​នៅ​ក្នុង​សន្តិភាព​ដ៏​យូរអង្វែង​នេះ​តទៅ ។

សំណង់​វិមាន​ឈ្នះ​ឈ្នះ ត្រូវ​បាន​សាងសង់​ឡើង​ដោយ​បញ្ជាក់​នូវ​អត្ថន័យ​ដ៏​មាន​សារៈសំខាន់​ចំនួន​៣ ដោយ​ទី​១- កំពូល​វិមាន​ដែល​ជ្រុង​៣​តំណាង​ឲ្យ​នយោបាយ​ឈ្នះ​ឈ្នះ ក្រោម​ការ​ដឹង​នាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ទី​២- គឺ​តួ​វិមាន​មាន​ជ្រុង​៥ តំណាង​ឲ្យ​យុទ្ធសាស្ដ្រ​ឌី​ហ្វី​ត​ដែល​ជា​យុទ្ធសាស្ដ្រ​រំលាយ​អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​ខ្មែរក្រហម និង​ទី​៣ តួ​វិមាន មាន​ជ្រុង​៧ តំណាង​កត្តា​នាំ​ឲ្យ​នយោបាយ​ឈ្នះ​ឈ្នះ​ទទួល​បាន​ជោគជ័យ ។

សំណង់​នេះ​ត្រូវ​បាន​ចាប់ផ្តើម​សាងសង់​ឡើង​នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ដោយ​មាន​កម្ពស់​ប្រមាណ​៥៤​ម៉ែត្រ ទទឹង​៣៦​ម៉ែត្រ និង​លំហរ​ផ្ទៃក្រឡា​នៅ​បាត​ខាងក្រោម​នៃ​តួ​វិមាន​៧​ពាន់​ម៉ែត្រការ៉េ នៅ​លើ​ផ្ទៃដី​ទំហំ​៨​ហិ​កតា ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ