ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​​ការ​ព្រមាន​ថា ​ក្រុង​បាងកក​​នឹង​មាន​​ការ​វាយ​ប្រហារ​ដោយគ្រាប់បែក​រហូត​ចុង​ឆ្នាំ​2010

13 ឆ្នាំ មុន

នាយកដ្ឋាន​ស៊ើប​ការណ៍​ពិសេស (DSI) របស់​ថៃ កាលពីថ្ងៃទី​២៧ កញ្ញា កន្លង​មក បាន​ចេញ​ការ​ព្រមាន​អំពី​​ការ​វាយប្រហារ​ដោយ​គ្រាប់​​បែក ដែលអាច​កើត​ឡើង​ជា​យថាហេតុជា​បន្ត​បន្ទាប់ ​​ដោយ​​មូល​ហេតុ​នយោ​បាយ​នៅ​ក្នុង​ទីក្រុង​​បាង​កក ចាប់ពីថ្ងៃទី​២៨ កញ្ញា ​រហូត​ដល់​​ដំណាច់​ឆ្នាំ​​២០១០ ។ ទាក់ទិន​ទៅនឹង​ការ​ព្រមាន​នេះ លោក Tharin Phengdit ​អគ្គ​នាយកនៃ​នាយក​​ដ្ឋាន​ស៊ើប​ការណ៍​ពិសេស បានថ្លែង​ដោយ​លើក​ឡើង​នូវ​ការវិភាគ​អំពី ព័ត៌​មាន​ចារ​កម្ម​ថា ជន​ដៃ​ដល់​ចង់​បង្ហាញ​ពីសមត្ថ​ភាព​របស់ខ្លួន ដោយ​បង្ក​ឱ្យ​មាន​អំពើហិ.ង្សា​ និង​ភាព​ចលាចល​ក្នុងគោល​បំណង​​បង្ហាញ​ថា អាជ្ញាធរ​មិនអាច​ទប់​ស្កាត់ពួក​គេ​បាន ។

នាយកដ្ឋាន​ស៊ើប​ការណ៍​ពិសេស (DSI) របស់​ថៃ កាលពីថ្ងៃទី​២៧ កញ្ញា កន្លង​មក បាន​ចេញ​ការ​ព្រមាន​អំពី​​ការ​វាយប្រហារ​ដោយ​គ្រាប់​​បែក ដែលអាច​កើត​ឡើង​ជា​យថាហេតុជា​បន្ត​បន្ទាប់ ​​ដោយ​​មូល​ហេតុ​នយោ​បាយ​នៅ​ក្នុង​ទីក្រុង​​បាង​កក ចាប់ពីថ្ងៃទី​២៨ កញ្ញា ​រហូត​ដល់​​ដំណាច់​ឆ្នាំ​​២០១០ ។ ទាក់ទិន​ទៅនឹង​ការ​ព្រមាន​នេះ លោក Tharin Phengdit ​អគ្គ​នាយកនៃ​នាយក​​ដ្ឋាន​ស៊ើប​ការណ៍​ពិសេស បានថ្លែង​ដោយ​លើក​ឡើង​នូវ​ការវិភាគ​អំពី ព័ត៌​មាន​ចារ​កម្ម​ថា ជន​ដៃ​ដល់​ចង់​បង្ហាញ​ពីសមត្ថ​ភាព​របស់ខ្លួន ដោយ​បង្ក​ឱ្យ​មាន​អំពើហិង្សា​ និង​ភាព​ចលាចល​ក្នុងគោល​បំណង​​បង្ហាញ​ថា អាជ្ញាធរ​មិនអាច​ទប់​ស្កាត់ពួក​គេ​បាន ។ ការ​ព្រមាន​នេះ​ធ្វើឡើង​ជួន​ពេល​គ្នា​ទៅនឹង​​របាយការណ៍​ចារកម្ម​របស់​ប៉ូលិសស្តី​អំពី​ការ​បង្ក​អំពើ​ហិង្សា​ និងការ​វាយ​ប្រហារ​ដោយ​គ្រាប់​​បែក ដើម្បី​រំខាន​ដល់​សណ្តាប់​ធ្នាប់សាធា​រណៈ ។
ជាមួយ​គ្នា​នេះដែរ​ មជ្ឈ​មណ្ឌល​ដោះ​ស្រាយ​ស្ថាន​ការណ៍​​អាសន្ន​របស់​រដ្ឋ​ាភិបាល​ លោក​អាប់​ភី​ស៊ីត និយាយថា ការ​វាយប្រហារ​ដោយ​គ្រាប់​បែក​​ជា​បន្ត​បន្ទាប់ ត្រូវបាន​គ្រោងធ្វើ​ឡើង​នៅ​ក្នុង​​ទី​ក្រុង​បាងកក ទោះបីជា​នៅបន្ត​ការ​ប្រើ​ប្រាស់​​ច្បាប់​គ្រា​អាសន្ន​ក៏​ដោយ ៕