ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​បូក​សរុប​សភាពការណ៍ និង​លទ្ធផល​កិច្ច​ប្រតិបត្តិការ​ប្រចាំ​ខែធ្នូ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​ចំនួន​៩​លើក លើ​៩​លើក ស្មើ​១០០% បណ្តាល​ឲ្យ​របួស​៤​នាក់ ស្រី​១​នាក់ រង​គ្រោះ​៥​នាក់ ស្រី​១​នាក់ ។…

ខេត្តបន្ទាយមានជ័យ ៖ បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​ចំនួន​៩​លើក លើ​៩​លើក ស្មើ​១០០% បណ្តាល​ឲ្យ​របួស​៤​នាក់ ស្រី​១​នាក់ រង​គ្រោះ​៥​នាក់ ស្រី​១​នាក់ ។ ក្នុង​នោះ​បទល្មើស​ឧក្រិដ្ឋ​កើតឡើង​ចំនួន​៦​លើក លើ​៣​លើក កើនឡើង​៣​លើក ស្មើ​១០០% (​រំលោភ​សេពសន្ថវៈ​២​លើក ប៉ុនប៉ង​រំលោភ​២​លើក កើត​មាននៅ​ក្នុងស្រុក​/​ក្រុង​ចំនួន​៣ គឺ ក្រុង​ប៉ោយ​ប៉ែ​ចំនួន​៤​លើក​, ស្រុក​ម៉ា​ឡៃ​១​លើក​, ក្រុង​សិរី​សោភ័ណ​១​លើក​)​។

បទល្មើស​ម​ជ្ឈឹ​ម​ថយ​ចុះ​ចំនួន​៣​លើក​, ស្មើ​៥០% (​ហិង្សា​ដោយ​ចេតនា​២​លើក​,​បំពាន​ខាង​ផ្លូវភេទ​ចំនួន​១​លើក កើតឡើង​លើ ស្រុក​-​ក្រុង​ចំនួន​២ គឺ​ប៉ោយ​ប៉ែ​ត​២​លើក និង​ក្រុង​សិរី​សោភ័ណ​១​លើក​)​។

បទល្មើស​គ្រឿងញៀន​ខុសច្បាប់ ចេញ​បង្ក្រាប​ចំនួន​២១​លើ​៣២​លើក ស្មើ​៣៥% ឃាត់ខ្លួន​៥១​នាក់ ស្រី​៥​នាក់ ក្នុង​នោះ ករណី​ជួញដូរ​ចំនួន​១៣​ករណី ជនសង្ស័យ​ចំនួន​៣៦​នាក់ ស្រី​៣​នាក់​, ករណី​ប្រើប្រាស់​ចំនួន​៨​ករណី ជនសង្ស័យ​១៥​នាក់ ស្រី​២​នាក់ ដកហូត​បាន​វត្ថុ​តាង ថ្នាំ​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទម្ងន់​១៨៩.២៧​ក្រាម​, ថ្នាំ​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​អា​យស៍​ទម្ងន់​៤០.៥៤​ក្រាម​។ ប្រាក់​ខ្មែរ​១៣២​ពាន់​រៀល​,​ប្រាក់​ថៃ​ចំនួន​៧៣៩​បាត​,​ប្រាក់​ដុល្លា​១០​ដុល្លា​,​ម៉ូតូ​០៣​គ្រឿង​,​ទូរស័ព្ទ​ដៃ​២៨ គ្រឿង​និង​សម្ភារៈ​វេច​ខ្ខចប់​មួយ​ចំនួន​ទៀត​។

​នេះ​បើ​យោង​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត បន្ទាយ​ន​មាន​ជ័យ ដែល​បាន​លើក​ឡើង ក្នុង​កិច្ចប្រជុំ​បូក​សរុប​សភាពការណ៍ និង​លទ្ធផល​កិច្ច​ប្រតិបត្តិការ​ប្រចាំ​ខែធ្នូ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ ២០១៨ ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដែល​មាន​អស់លោក លោកស្រី ជា​ឧត្តមសេនីយ៍ វរសេនីយ៍ អនុ​សេនីយ៍ ជា​ស្នងការ​រង នាយ នាយ​រង​ការិយាល័យ លោក​អធិការ​នគរបាល គ្រប់ ស្រុក ក្រុង លោក​មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​ទាំង​៤ លោកនាយ​ប៉ុស្តិ ឃុំ សង្កាត់​ទាំង​៦៥ ។​

ថ្លែង​នា​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត បាន​ក្រើនរំលឹក ដល់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទាំងអស់ បន្ត​ចុះ​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព និង​ចុះ​ធ្វើ​វេទិកាសាធារណៈ ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ដើម្បី​គាត់​ចូលរួម​ទប់ស្កាត់ នូវ​បទល្មើស ដូច​ជា​បញ្ហា​គ្រឿងញៀន ច្បាប់​ចរាចរណ៍ ពី​សេស​គឺ ចូលរួម​អនុវត្ត នូវ​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព ទាំង​៩​ចំណុច ។

​ជាមួយ​គ្នា​នោះ​ដែរ​លោក​ឧត្តមសេនីយ៍ទោ ស្នងការ បាន​ផ្តាំផ្ញើ​ដល់​កម្លាំង​នគរបាល​ទាំងអស់ ត្រូវ​ខិតខំ ប្រឹងប្រែង​អស់​ស្មារតី ក្នុង​ភារកិច្ច​ជា​អ្នក​បំរើសេវា​សន្តិសុខ​ជាតិ បំរើ​ប្រជាពលរដ្ឋ និង​ជួយ​ប្រជាពលរដ្ឋ ជួប​ការ​លំបាក ត្រូវការ​ឲ្យ​យើង​ជួយ ។ ជាង​នេះ​ត្រូវ​មាន​សាមគ្គីភាព​ផ្ទៃក្នុង មាន​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ