ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​ចង់​ដឹង​ទេ​ថា BMW មានការ​ផ្តល់​ជូន​ពិសេស​អ្វីខ្លះ សម្រាប់​គំរប់​ខួប​៥​ឆ្នាំ​របស់​ខ្លួន​នៅ​កម្ពុជា?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​គំរប់​ខួប​៥​ឆ្នាំ​របស់ BMW ក្រុមហ៊ុន Prestige Auto ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​ផ្ដាច់មុខ​រថយន្ត BMW នឹង​ផ្ដល់​ជូន​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​លោក​អ្នក​ដែល​ស្រលាញ់​រថយន្ត​ម៉ាក​ដ៏​ល្បីល្បាញ​របស់​អា​ឡឺ​ម៉​ង់…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​គំរប់​ខួប​៥​ឆ្នាំ​របស់ BMW ក្រុមហ៊ុន
Prestige Auto ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​ផ្ដាច់មុខ​រថយន្ត BMW នឹង​ផ្ដល់​ជូន​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​លោក​អ្នក​ដែល​ស្រលាញ់​រថយន្ត​ម៉ាក​ដ៏​ល្បីល្បាញ​របស់​អា​ឡឺ​ម៉​ង់ តាម​រយៈ​ការ​លក់​បញ្ចុះតម្លៃ​យ៉ាង​ពិសេស ។

សម្រាប់​បងប្អូន​អតិថិជន​ដែល​មាន​បំណង​ជាវ​រថយន្ត BMW គ្រប់​ម៉ូ​ដែល ឬ​ក៏​មាន​បំណង​ចង់​ផ្លាស់​ប្តូរ​រថយន្ត​របស់​ខ្លួន ពេល​នេះ​គឺជា​ឱកាស​ដ៏​ល្អ​បំផុត ព្រោះ​ក្រុមហ៊ុន Prestige Auto ផ្តល់​នូវ​អត្ថប្រយោជន៍​ដូច​ជា​៖
១- ការ​លក់​បញ្ចុះតម្លៃ​ពិសេស​លើ​រថយន្ត​ជា​ច្រើន​ម៉ូ​ដែល
២- សេវា​ទិញ​ចូល​រថយន្ត​គ្រប់​ម៉ាក ប្តូរ​យក​រថយន្ត BMW ថ្មី

បន្ថែម​ពី​នេះ​ទៀត លោក​អ្នក​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន ដោយ​លោក​អ្នក​គ្រាន់តែ​អញ្ជើញ​មក​ទស្សនា​រថយន្ត និង​ចុះ​ឈ្មោះ​នៅ​អគារ​តាំង​បង្ហាញ​រថយន្ត BMW ដែល​ស្ថិត​នៅ​បណ្ដោយ​មហា​វី​ថី​សហព័ន្ធ​រុ​ស្សី តែ​ប៉ុណ្ណោះ​។

កាន់តែ​ពិសេស​ទៀត​នោះ ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​31​ធ្នូ​ឆ្នាំ​2018 លោក​អ្នក​ក៏​អាច​យក​រថយន្ត BMW លោក​អ្នក​មក​ត្រួតពិនិត្យ​ដោយ​ឥត​គិតថ្លៃ​ដោយ​គ្រាន់តែ​ធ្វើការ​ណាត់​ជា​មុន​តាម​រយៈ​លេខ 078 777 443/023 972 999​។

រថយន្ត BMW គ្រប់​ម៉ូ​ដែល គឺជា​ម៉ាក​រថយន្ត​ល្បី​មួយ ត្រូវ​បាន​ផលិត​ឡើង​ប្រក​ដ​ដោយ​ភាព​ច្នៃប្រឌិត ប្រណីតភាព និង​មាន​សុវត្ថិភាព​ខ្ពស់​សម្រាប់​ការ​បើកបរ​របស់​លោក​អ្នក ។

សំរាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់​ទ​ន​ង​មក​លេខ 078 909090​។ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ