ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខទុក្ខ​ប្តី​ប្រពន្ធ​អាស្រ័យ​លើ​ក្តីសន្តោស

5 ឆ្នាំ មុន

តាម​ធម្មតា​សាមញ្ញ​ជន​តែង​ប្រព្រឹត្ត​មាន​ល្អ​ផង មិនល្អ​ផង ឬ​គួរ​ផង និង​មិន​គួរ​ផង ព្រោះហេតុនោះ​ទើប​ពេល​ខ្លះ​មានការ​អាក់អន់​ចិត្តនឹង​គ្នា ឬ​ប៉ះពៀរ​ពាក្យ​សម្តី វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​។ ហេតុនេះ​ប្តី​ប្រពន្ធ​ដែល​នៅ​ជាមួយ​គ្នា មាន​សេចក្តីសុខ ឬ​កើតទុក្ខ​នោះ…

តាម​ធម្មតា​សាមញ្ញ​ជន​តែង​ប្រព្រឹត្ត​មាន​ល្អ​ផង មិនល្អ​ផង ឬ​គួរ​ផង និង​មិន​គួរ​ផង ព្រោះហេតុនោះ​ទើប​ពេល​ខ្លះ​មានការ​អាក់អន់​ចិត្តនឹង​គ្នា ឬ​ប៉ះពៀរ​ពាក្យ​សម្តី វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​។ ហេតុនេះ​ប្តី​ប្រពន្ធ​ដែល​នៅ​ជាមួយ​គ្នា មាន​សេចក្តីសុខ ឬ​កើតទុក្ខ​នោះ វា​អាស្រ័យ​លើ​ការ​ចេះ​យល់ចិត្ត​គ្នា ពិសេស​គឺ​ផ្តល់​ក្តី​សន្តោស​ឱ្យ​ដល់​គ្នា ។

មេត្រីភាព​គឺជា​ជ័រស្អិត​ធ្វើ​ឲ្យ​ប្តី​ប្រពន្ធ​ស្រឡាញ់​គ្នា​រហូត​ដូច​ជា ពោល​ពាក្យពីរោះ ពាក្យពិត​ត្រង់ និយាយ​ក្នុង​រឿង​អ្វី​ដែល​គួរ​និយាយ ស្លៀកពាក់​ស្អាតបាត​ជា​និច្ច ព្យាយាម​ក្នុង​ការងារ​ដែល​ជា​តួនាទី​របស់​ខ្លួន​ជាដើម ។

បើជា​ប្រពន្ធ​ត្រូវ​ធ្វើការ​ដណ្ដាំ​ស្ល បោកគក់​ខោអាវ បោសសម្អាត​ផ្ទះសម្បែង មិន​ហួងហែង​ហួសហេតុ មិន​មានចិត្ត​ចង្អៀត​ពេក មិន​ទាស់ទែង​ជាមួយ​ញាតិ​មិត្ត​របស់​ប្តី គោរព​ចំពោះ​ឪពុក​ម្តាយក្មេក និង​ប្តី​ជា​និច្ច​។ រាប់អាន​ញាតិ​មិត្ត​ជិតខាង ចេះ​កោតក្រែង​ចិត្ត​អ្នក​ដទៃ ស្មោះត្រង់​ចំពោះ​ប្តី ដាច់ខាត​កុំ​លេងល្បែង​ស៊ីសង និង​ត្រូវ​ចេះ​ពី​របៀប​ចាយវាយ​ផង​ដែរ ។

ចំណែកបុរសជា​ប្តី​វិញ​ក៏​ត្រូវ​ព្យាយាម​ធ្វើការ​រក​ប្រាក់ វៀរចាក​សេព​គ្រឿងញៀន ប្រព្រឹត្ត​អំពើ​អបាយមុខ​សព្វបែបយ៉ាង ត្រូវធ្វើ​ខ្លួន​ឲ្យ​ជា​ប្តី​ល្អ និង​ជា​ឪពុក​ល្អ​របស់​កូន តាំងចិត្ត​ស្មោះត្រង់ និង​អាណិតអាសូរ​ចំពោះ​ភរិយា​ខ្លួន​ជា​និច្ច ។

ប្តី​ប្រពន្ធ​ត្រូវ​ស្វែង​យល់ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្យាយាម​ថ្នមចិត្ត​គ្នា កុំ​ចេះ​តែ​ធ្វើ​អ្វី​ៗ​តាមតែ​ចិត្ត​របស់​ខ្លួន ជា​ពិសេស​ត្រូវ​ចេះ​នឹករលឹក​ដល់​គុណ គឺ​សេចក្តី​ល្អ​រវាង​គ្នា​នឹង​គ្នា​តរៀង​ទៅ ទើប​គ្រួសារ​មាន​សុភមង្គល ។