ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​តម្រូវ​ឲ្យ​អាជីវករ​បង់ប្រាក់​តែ​ប៉ុណ្ណេះ​ទេ ចុះ​ម៉េច​ក៏​មាន​លើស​ហ្នឹង​ទៅ​វិញ​!

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អាជីវករ​ដែល​មានមុខ​របរ​លក់​សាច់​ជ្រូក និង​សាច់​គោ នៅ​តាម​ផ្សារ​នានា​ក្នុងស្រុក​កៀនស្វាយ ស្រុក​ល្វាឯម ស្រុក​លើក​ដែក ស្រុក​មុខកំពូល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល…

ខេត្តកណ្តាល ៖ អាជីវករ​ដែល​មានមុខ​របរ​លក់​សាច់​ជ្រូក និង​សាច់​គោ នៅ​តាម​ផ្សារ​នានា​ក្នុងស្រុក​កៀនស្វាយ ស្រុក​ល្វាឯម ស្រុក​លើក​ដែក ស្រុក​មុខកំពូល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បាន​នាំ​គ្នា​សម្តែង​ការ​រអ៊ូរទាំ​ថា ឥឡូវនេះ​ការ​លក់​សាច់​មិនសូវ​ដាច់​ហើយ ! ហើយ​ការ​បន្ត​ធ្វើ​អាជីវកម្ម​ក៏​នៅ​តែ​បង់លុយ​អស់​ច្រើន​ដដែល ។

ជាក់ស្តែង​ជួប​ជាមួយ​បងប្អូន​អាជីវករ​លក់​សាច់​ជ្រូក និង​សាច់​គោ​នៅ​ក្នុង​ផ្សារ​អ្នក​លឿង​ត្រើយ​ខាងលិច​ផ្សារ​ព្រែក​ថ្មី​«​ហៅ​ផ្សារ​គគីរ​ធំ​»​ផ្សារ​សំរោង​ធំ ផ្សារ​ផ្លូវ​ថ្មី ផ្សារ​គគីរ ក៏​ដូច​ជា នៅ​តាម​នានា​ជា​ច្រើន​ទៀត នៃ​ស្រុក​ខាងលើ​បាន​រៀបរាប់​សម្តែង​ការ​ត្អូញត្អែរ​ថា ឆ្នាំ​នេះ​ទាំង​សាច់​ជ្រូក​ក៏​ដូច​ជា សាច់​គោ​លក់​មិនសូវ​ដាច់​ទេ ! ជូន​កាល​ធ្វើ​មួយ​ក្បាល​លក់​រយៈពេល​២​ថ្ងៃ​ក៏​មាន​ដែរ !​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​ៗ​ខុស​គ្នា​ឆ្ងាយ​ណាស់ កាប់​មួយ​ថ្ងៃ​២​ទៅ​៣​ក្បាល​ក៏​លក់​អស់​ដែរ !​ព្រោះ​ពួក​គាត់​ខ្លះ​មាន​របរ​លក់​សាច់​ជ្រូក​សាច់​គោ​៧.៨​ទៅ​១០​ក៏​មាន​ដែរ ។ ហើយ​បញ្ហា​ឆ្នាំ​នេះ​លក់​សាច់​មិនសូវ​ដាច់​នោះ​ពួក​គាត់​ក៏​មិន​បានដឹង​ពី​មូលហេតុ បណ្តាល​មក​ពី​អ្វី​ដែរ ។

ក្រុម​អាជីវករ​បន្ត​ទៀត​ថា ការ​លក់​សាច់​មិនសូវ​ដាច់​នេះ​ធ្វើ​ឲ្យ​ពួក​គាត់​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ទី​១-​រក​ប្រាក់​មិន​បាន​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ជួយ​កូន​ឲ្យ​បាន​រៀនសូត្រ​នឹង​គេ ទី​២-​ការ​ធ្វើ ឫ​បន្ត​អាជីវកម្ម​ត្រូវ​ចំណាយ​លុយ​បង់អស់​ច្រើន​ក្នុង​ម្នាក់​ចាប់ពី​២៥០​ដុល្លារ​រហូត​ដល់​ទៅ​៥០០​ដុល្លារ​ក៏​មាន​ដែរ តាម​អ្នក​ធ្វើ​តិច ឫ​ច្រើន​ក្នុង​មួយ​ឆ្នាំ ។ ហើយ​ក្រៅពី​នោះ​នៅ​មាន​បង់​ឲ្យ​ទៅ​ខាង​ឡ​សត្តឃាត​មាន​១០​ម៉ឺន ២០​ម៉ឺន ៣០​ម៉ឺន ៤០​ម៉ឺន ៥០​ម៉ឺន ទៅ​៦០​ម៉ឺន​រៀល​ទៀត ក្នុង​មួយ​ខែ ។

ទោះ​យ៉ាងណា​ក្រុម​អាជីវករ​ទាំងនោះ​មិន​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ច្បាស់​ថា ការ​បង់លុយ​នេះ​ឲ្យ​ទៅ​ខាង​ណា ! ហើយ​អ្នក​ទទួល​ឈ្មោះ​អ្វី​នោះ​ទេ ។ ដោយ​ខ្លះ​ថា ប្តី​ជា​អ្នក​ទៅ​បង់ និង​ខ្លះ​ទៀត​ប្រាប់​ថា មាន​គេ​រត់ការ​ឲ្យ ។ ការ​ឆ្លើយ​របស់​ពួក​គាត់​ហាក់បីដូចជា​មានការ​លាក់លៀម​ខ្លាច​មុខ​ខ្លាច​ក្រោយ​អ​ញ្ចឹ​ង ។ តែ​យ៉ាងណា​ក៏​ដោយ​ដែល​អាជីវករ​បង់លុយ​ចំនួន​ខាងលើ​នេះ គឺ​ពិតជា​ជញ្ជក់​ឈាម​ពួក​គាត់ (​អាជីវករ​) ទាំង​ស្រស់​១​គុណ​រហូត​ដល់​ទៅ​ទ្វេ​ជាង​១០​ដង​ឯណោះ ។ ហើយ​ទ​ង្វើ​រ​នេះ​មិន​ត្រឹមតែ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ប្រ​ព​ន្ធ័​របស់​មន្ទីរ​កសិកម្ម​ខេត្ត​ណ្តា​ល ជា​ពិសេស​កំពុង​តែ​ផ្គើន​ទៅ​នឹង​សេចក្ដីសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ចរាចរ​ណែនាំ​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ និង​សៀវភៅ​បន្ទុក​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ។

ការ​ផ្តល់​សេវា​សាធារណៈ​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ម្ចាស់​អាជីវកម្ម​ម្នាក់​ត្រូវ​បង់ប្រាក់​ចំនួន​៨០០០​រៀល (​ប្រាំបី​ម៉ឺន​រៀល​) តែ​ប៉ុណ្ណោះ​ចូល​ជា​ថវិការ​ដ្ធ​សម្រាប់​រយៈពេល​មួយ​ឆ្នាំ ។ ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​លោក អ៊ុ​ល ដូ​រិ​ន ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តកណ្តាល បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព តាម​ទូរស័ព្ទ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៨ ខែធ្នូ​នេះ​ថា រូប​លោក​ពុំ​បានដឹង​ទេ ព្រោះ​ឥឡូវ​ការ​ធ្វើ ឫ​បន្ត​អាជីវកម្ម គឺ​គេ​ប្រកាស​តម្រូវ​ឲ្យ​ទៅ​ទំនាក់ទំនង​ច្រក​ចេញចូល​តែ​មួយ​នៃរ​ដ្ធ​បាល​ខេត្តកណ្តាល ។

ចំពោះ​អាជីវករ​ដែល​គាត់​និយាយ​ថា បង់លុយ​អស់​៣០០​ដុល្លារ​ទៅ​៥០០​ដុល្លារ​នោះ​មិនដឹង​ជា​គាត់​ឲ្យ​គេ​រត់ការ ឫ​បង់​ឲ្យ​ខាង​ណា រូប​លោក​មិនដឹង​ទេ​! តែបើ​ពាក់ព័ន្ធ​កូនចៅ​របស់​លោក​នៅ​តាម​បណ្តា​ស្រុក​អ្នក​ប្រព្រឹត្ត ! បុគ្គល​ណា​ធ្វើ​បុគ្គល​នោះ​អ្នក​ទទួលខុសត្រូវ​ខ្លួនឯង​ទៅ ! ចំពោះ​ការិយាល័យ​អត់​មាន​ទទួល​កិច្ច​ការងារ​នេះ​ទេ ! គឺ​គ្រាន់តែ​បាន​បញ្ជាក់​ប៉ុណ្ណោះ ។ លោក​អ៊ុ​ល ដូ​រិ​ន ក៏​បាន​ទទួលស្គាល់​ថា ច្បាប់​ពិតជា​តម្រូវ​ឲ្យ​អាជីវករ​ធ្វើ​អាជីវកម្ម​លក់​សាច់​ត្រូវ​បង់​ត្រឹមតែ​៨០០០០​រៀល​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ