ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រេច​ជា​ឯកច្ឆ័ន្ទ​លើ​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​មាត្រា​៤៥​ថ្មី​(​ស្ទួន​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ក្រុមប្រឹក្សាធម្មនុញ្ញ​កម្ពុជា​បាន​យល់​ស្រប​ជា​ឯកច្ឆ័ន្ទ​ចំពោះ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដើម្បី​បើកផ្លូវ​ឲ្យ​អតីតមន្ត្រី​គណបក្សប្រឆាំង​ទាំង​១១៨​រូប អាច​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ។ ការ​សម្រេច​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ក្រុមប្រឹក្សាធម្មនុញ្ញ​កម្ពុជា​បាន​យល់​ស្រប​ជា​ឯកច្ឆ័ន្ទ​ចំពោះ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដើម្បី​បើកផ្លូវ​ឲ្យ​អតីតមន្ត្រី​គណបក្សប្រឆាំង​ទាំង​១១៨​រូប អាច​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ។

ការ​សម្រេច​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៨ ដោយ​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បើក​កិច្ចប្រជុំ​ពេញអង្គ ដើម្បី​ពិនិត្យ និង​សម្រេច​សំណើ​របស់​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ស្នើ​សុំ​ពិនិត្យ​ធម្មនុញ្ញភាព​ស្តី​ពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ក្រោម​អធិបតីភាព​លោក អ៊ឹម ឈុ​ន​លឹ​ម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ។

នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការ​រ​ដ្ឋា​ន​ក្រុមប្រឹក្សាធម្មនុញ្ញ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ធ្នូ ឆ្នាំ​២០១៨ ឲ្យ​ដឹង​ថា «​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ​ដោយ​ចំនួន​៨​សំឡេង​នៃ​ចំនួន​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ទាំងមូល (​អង្គ​វត្តមាន​មួយ​អង្គ​ដោយ​មូលហេតុ​ប្រឈួន​) ថា​ច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ស្រប​តាម​ធម្មនុញ្ញភាព​» ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ រដ្ឋសភា​កម្ពុជា​បាន​ប្រកាស​ជា​សាធារណៈ​ពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ ដើម្បី​បើកផ្លូវ​ផ្តល់​សិទ្ធិ​ឲ្យ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ផ្តល់​សម្បទា​ដល់​អ្នកនយោបាយ​១១៨​រូប​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលាការ​ហាមឃាត់​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ឲ្យ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ បន្ទាប់​ពី​តំណាងរាស្ត្រ​ហត្ថលេខី​ចំនួន​៨៧​រូប​បាន​ផ្តួចផ្តើម​ធ្វើ​សេចក្តី​ច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ។ ក្រោយ​វិសោធនកម្ម​មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​នៅ​រារែក​ចិត្ត​ចាំ​មើល​សភាពការណ៍ តែ​ខ្លះ​ត្រៀមខ្លួន​ដាក់​សំណើសុំ​ធ្វើ​នយោបាយ​ឡើង​វិញ ។
ក្នុង​នោះ​លោក គង់ គាំ អះអាង​ផ្សេង​ថា ការ​ដាក់​សំណើ​ម្ដងម្នាក់​មិនមែន​ជា​រឿង​លំបាក​ឡើយ ។ លោក​គង់ គាំ ផ្ទាល់​បាន​ត្រៀម​ដាក់​សំណើ ដើម្បី​សុំ​ធ្វើ​នយោបាយ​ឡើង​វិញ នៅ​ពេល​ដែល​វិសោធនកម្ម​នេះ​ចូល​ជា​ធរមាន​ក្រោយ​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា ។ ទោះបីជា​គេ​ដឹង​ថា មាន​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ត្រៀម​ដាក់​សំណើរ​សុំ​ធ្វើ​នយោបាយ​ឡើង​វិញ​ក្តី​ក៏​លោក សម រ​ង្ស៊ី ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​ដាក់​បម្រាម​កុំ​ឲ្យ​មន្ត្រី​ដែល​ជាប់​បម្រាម​ទៅ​នោះ​កុំ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ឲ្យ​សោះ ។

លោក​ក៏​បាន​រង​ចាំ​មើល​ឈ្មោះ​អ្នក​ដែល​ស្នើ​សុំ​សិទ្ធិ​ផង​ដែរ ។ យ៉ាងណា​បើ​តាម​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្សប្រឆាំង​បាន​បង្ហើប​ឲ្យ​ដឹង​ថា មន្ត្រី​ដែល​ជាប់​បម្រាម​ភាគច្រើន​គាំទ្រ​នយោបាយ​លោក កឹ​ម សុខា នឹង​ធ្វើ​លិខិតស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ