ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អាវ​ក្រហម​តំរង់​ទិស​ទៅ​វិមាន​រដ្ឋសភា បន្ទាប់​ពី​ចាក់​ស្រោច​ឈាម​នៅ​ភូមិ​គ្រឹះ​លោក​អាប់​ភី​ស៊ី​ត

14 ឆ្នាំ មុន

បន្ទាប់​ពី​ការ​ចាក់​ស្រោច​ឈាម​នៅផ្ទះ លោក ​អាប់​ភី​ស៊ី​ត ដូច​ការ​គ្រោងទុក​រួច​មកក្រុម​បាតុករ​អាវ​ក្រហម​បាន​តំរង់​ទិស​ឆ្ពោះ ទៅ​កាន់​វិមាន​រដ្ឋសភា​ជា​បន្ដ​ទៀត ដើម្បី​ចាក់ស្រោច​ឈាម ទាមទារ​ឱ្យ​រំលាយ​សភា និងតម្រូវ​ឱ្យ​លោក​អាប់​ភី​ស៊ី​ត​ចុះ​ចេញពី​មុខតំណែង ។លោក Natawut Saikuea មេដឹកនាំ​ក្រុមអាវ​ក្រហម​បាន​ដឹកនាំ​ក្រុម​បាតុករ​ធ្វើ​ដំណើរ ទៅ​ដល់​ភូមិ​គ្រឹះ​របស់​លោកនាយក​រដ្ឋមន្ដ្រី អាប់​ភី​ស៊ី​ត​ហើយ​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៧ មីនា ហើយ

បន្ទាប់​ពី​ការ​ចាក់​ស្រោច​ឈាម​នៅផ្ទះ លោក ​អាប់​ភី​ស៊ី​ត ដូច​ការ​គ្រោងទុក​រួច​មកក្រុម​បាតុករ​អាវ​ក្រហម​បាន​តំរង់​ទិស​ឆ្ពោះ ទៅ​កាន់​វិមាន​រដ្ឋសភា​ជា​បន្ដ​ទៀត ដើម្បី​ចាក់ស្រោច​ឈាម ទាមទារ​ឱ្យ​រំលាយ​សភា និងតម្រូវ​ឱ្យ​លោក​អាប់​ភី​ស៊ី​ត​ចុះ​ចេញពី​មុខតំណែង ។លោក Natawut Saikuea មេដឹកនាំ​ក្រុមអាវ​ក្រហម​បាន​ដឹកនាំ​ក្រុម​បាតុករ​ធ្វើ​ដំណើរ ទៅ​ដល់​ភូមិ​គ្រឹះ​របស់​លោកនាយក​រដ្ឋមន្ដ្រី អាប់​ភី​ស៊ី​ត​ហើយ​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៧ មីនា ហើយ​នាំ​គ្នា​ចាក់​ស្រោច​ឈាម នៅ​បរិវេណ​ខាង​មុខ​ភូមិ​គ្រឹះ និង​អ្នកខ្លះ​បានគ្រវែង​ថង់​ឈាម​ចូល​ទៅ​បរិវេណ​ខាងក្នុង ភូមិ​គ្រឹះដើម្បី​ទាមទារ​ឱ្យ​លោក​អាប់​ភី​ស៊ី​ត ចុះ​ចេញពី​តំណែងហើយ​ប្រកាស​រំលាយសភា ។ មេដឹកនាំ​ក្រុម​អាវ​ក្រហម​រូប​នេះ និយាយ​ថា ពួក​គេ​នឹង​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង រហូតដល់​ទទួល​បាន​នូវ​អ្វី​ដែល​ពួក​គេ​ចង់បាន គឺ​ធ្វើយ៉ាងណា​ឱ្យ​លោក​អាប់​ភី​ស៊ី​ត​ចុះ​ចេញពីតំណែង​ឱ្យ​ខាង​តែ​បាន ហើយ​ឥឡូវនេះ​គឺ​តំរង់ទិស​ដៅ​ទៅ​ចាក់​ស្រោច​ឈាម​នៅ​វិមាន​រដ្ឋសភា​ជា​បន្ដ​ទៀត ។