ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិញ​ដី​ទុក​ចោល​ជាង​១០​ឆ្នាំ​…​ពេល​ទៅ​ឈូស​ឆាយ​ទាស់​គ្នា​បែកផ្សែង

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​មានការ​ភាន់ច្រឡំ​លើ​បញ្ហា​ព្រំប្រទល់​ដី​រវាង​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស និង​ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ទើប​ធ្វើ​ឲ្យ​មានការ​ប្ដឹងផ្ដល់​គ្នា​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ…

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​មានការ​ភាន់ច្រឡំ​លើ​បញ្ហា​ព្រំប្រទល់​ដី​រវាង​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស និង​ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ទើប​ធ្វើ​ឲ្យ​មានការ​ប្ដឹងផ្ដល់​គ្នា​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ ភាគី​រង​ការ​ចោទប្រកាន់ ពី​ភាគី​ម្ខាង​ទៀត​ជា​អ្នក​ប្តឹង បាន​នាំ​ប្រជាពលរដ្ឋ និង​អតីត​មេ​ភូមិ​ចាស់ បាន​ទៅ​បញ្ជាក់​ទីតាំង​ព្រំប្រទល់​ដី​ឱ្យ​បាន​ច្បាស់លាស់ និង​បាន​សំណូមពរ​ដល់ មន្ត្រី ជំនាញ សូម​មេត្តា ចុះ​មក​ទីតាំង​កន្លែង​កើតហេតុ​ដើម្បី​កំណត់​ព្រុំប្រទល់​កុំអោយ​មានការ​យល់​ច្រឡំ​ទៀត​។

លោក យ៉ុ​ង យ៉​ន អតីត​មេ​ភូមិ​ទួល​សំរោង ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស បាន​បញ្ជាក់​ថា ចាប់ពី​ត្រឹម​ភ្លឺស្រែ​ធំ ដែល​កំពុង​តែ​ផ្ដល់​សម្ភាសន៍​នេះ​ទៅ​ប៉ែក​ខាងលិច​គឺជា​ដី​របស់​ភូមិ​ទួល​សំរោង ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ។ ចំណែក​ពី​ត្រឹម​ភ្លឺស្រែ​ទៅ​កើតជា​ដី​របស់​ភូមិ​បន្ទាយ​ព្រាល ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ។​លោក​បដិសេធ​ថា ពី​ត្រឹម​ភ្លឺស្រែ​ក្រ​វ៉ា​ត់​ព្រុំ​ទៅ​លិច​មិនមែន​ជា​ដី​របស់​ស្រុក​រលាប្អៀរ​នោះ​ទេ ។

ជាមួយ​គ្នា​នោះ​លោក តាំង លី ជា​បង​របស់ ឈ្មោះ កុយ សុ​វ​ណ្ណា​រ៉ា បាន​និយាយ​ដែរ​ថា ដោយសារ​តែ​មានការ​យល់​ច្រឡំ​បែប​នេះ​ហើយ​ទើប​ថ្មី​ៗ​នេះ​លោក​ជំទាវ សំ មុន្នី​កា បាន​ដាក់​គ្រឿងចក្រ​ឈូស​ក្រវាត់​ព្រំ​ចូល​ដី​ប្អូន​របស់​គាត់​ឈ្មោះ​កុយ សុ​វ​ណ្ណា​រ៉ា ដែល​មាន​បណ្តោយ​ជាង​២០០​ម៉ែត្រ និង​ទទឹង​ជាង​៥០​ម៉ែត្រ នៅ​ពេល​ធ្វើ​សកម្មភាព​នោះ​ម្ចាស់​ដី​ដឹង​ទាន់​ក៏​ធ្វើការ​ឃាត់​គ្រឿងចក្រ​នោះ​កុំ​ឲ្យ​ឈូស​ឆាយ​បន្ត​ទៀត​ដើម្បី​រក​ដំណោះស្រាយ​ឲ្យ​បាន​ច្បាស់លាស់​សិន ។

ចុង​ក្រោយ​ពួក​គាត់​បាន​សំណូមពរ​ដល់ អាជ្ញាធរ​ពិសេស​មន្ត្រី​ជំនាញ​សូម​ចុះ​មក​ពិនិត្យ ចុច និយាម​កាម កំណត់​ព្រំប្រទល់​អោយ​បាន​ច្បាស់លាស់ កុំអោយ​មានការ​យល់​ច្រឡំ បណ្តាល​អោយ មានការ ប្តឹង​គ្នា​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ