ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ជា​លើក​ទី​៣​ហើយ​…​មិន​អាច​ធ្វើ​ដំណើរ​ទៅ​មក​បាន​ឡើយ(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែលជា​២​ជាង​ថ្ងៃ​ទី​២៨ ខែធ្នូ នេះ​កម្មករ​១៨០០​នាក់​នៃ​រោងចក្រ (WND )​ដែល​ផ្ទុះ​កូដកម្ម​តវ៉ា​អស់​រយៈពេល​៣​ថ្ងៃ​មក​ហើយ​នោះ បាន​សម្រេច​លើកគ្នា​ជា​លើក​ទី​៣​ហើយ ដែល​ពួក​គេ​ឈរ​នៅ​មុខ​រោងចក្រ​តែ​ម្តង…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែលជា​២​ជាង​ថ្ងៃ​ទី​២៨ ខែធ្នូ នេះ​កម្មករ​១៨០០​នាក់​នៃ​រោងចក្រ (WND )​ដែល​ផ្ទុះ​កូដកម្ម​តវ៉ា​អស់​រយៈពេល​៣​ថ្ងៃ​មក​ហើយ​នោះ បាន​សម្រេច​លើកគ្នា​ជា​លើក​ទី​៣​ហើយ ដែល​ពួក​គេ​ឈរ​នៅ​មុខ​រោងចក្រ​តែ​ម្តង ស្ថិត​នៅ​ភូមិ​ឬ​ស្សី​២ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ តាម​បណ្តោយ​ផ្លូវ​២១៧ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា បន្ទាប់​ពី​២​ថ្ងៃ​បាន​កន្លង​ផុត​ទៅ អាជ្ញាធរ​បាន​សម្របសម្រួល​ជាមួយ ខាង​រោងចក្រ តែ​មិន​មាន​លទ្ធផល​ល្អ​សោះ ចឹ​ង​ហើយ​ពួក​គាត់​បាន​សម្រេច បិទផ្លូវ ដែល​ពួក​គាត់​ធ្វើ​កូដកម្ម​នេះ​គឺ​ទាក់ទង​នឹង​ប្រាក់​បៀរ​វត្ត និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ ហើយ​អ្នក​ធ្វើ​ដំណើរ​ទៅ​មក​គឺ​មិន​អាច​ទៅ​បាន​ឡើយ ព្រោះ​ពួក​គាត់​បាន​បិទផ្លូវ​ជិត​ទៅ​ហើយ ។

គួរំលឹកថា ៖ម៉េច​ចឹ​ង​! មនុស្ស​នៅ​ស្ទះ​កកកុញ​ពេញ​ផ្លូវ​២១៧​ម្តុំ​ស្ពានដែក(មានវីដេអូ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ