ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ដើម្បី​សម្រក​ទម្ងន់​ឱ្យ​បាន​សម្រេច

5 ឆ្នាំ មុន

វិធី​សម្រក​ទម្ងន់​មួយ​បាន​សម្រេច ៖ 1.​ក្នុង​អាហារ​៣​ពេល​របស់​អ្នក អ្នក​អាច​ពិសា​តិច ប៉ុន្តែ​ច្រើន​ដង​មាន​ន័យ​ថា​អ្នក​អាច​ពិសា​តិច​ក្នុង​អាហារ​ពេល​ព្រឹក ពេល​ថ្ងៃត្រង់ និង​ពេល​ល្ងាច ប៉ុន្តែ​ចន្លោះ​ពេល​អាហារ​៣​ពេល​នេះ បើ​អ្នក​ឃ្លាន អ្នក​អាច​ញ៉ាំ​ផ្លែ​ប៉ោម…

វិធី​សម្រក​ទម្ងន់​មួយ​បាន​សម្រេច ៖
1.​ក្នុង​អាហារ​៣​ពេល​របស់​អ្នក អ្នក​អាច​ពិសា​តិច ប៉ុន្តែ​ច្រើន​ដង​មាន​ន័យ​ថា​អ្នក​អាច​ពិសា​តិច​ក្នុង​អាហារ​ពេល​ព្រឹក ពេល​ថ្ងៃត្រង់ និង​ពេល​ល្ងាច ប៉ុន្តែ​ចន្លោះ​ពេល​អាហារ​៣​ពេល​នេះ បើ​អ្នក​ឃ្លាន អ្នក​អាច​ញ៉ាំ​ផ្លែ​ប៉ោម ទឹកដោះគោ​ជូរ ឬ​នំ​បន្តិចបន្តួច ដើម្បី​បំបាត់​ការ​ឃ្លាន ថែម​ទាំង​មិន​ធ្វើ​ឲ្យ​អ្នក​ធាត់​ទៀត​ផង ។

2.​នៅ​ពេល​ដែល​អ្នក​បរិភោគ​អាហារ ម្តង​ៗ អ្នក​គួរតែ​ទំពារ​ឲ្យ​ម៉ដ្ឋ ទើប​លេប​ចូល​ទៅ​ក្នុង​ពោះ ព្រោះ​ការ​ទំពា​ឲ្យ​ម៉ត់​នេះ​អាច​ជួយ​ធ្វើ​ឲ្យ​ក្រពះ​អ្នក​ឆាប់​កិន​បាន​អស់ ។ ដូចនេះ រាង​អ្នក​នឹង​អាច​ស្អាត ថែម​ទាំង​គ្មាន​ក្បាលពោះ​ទៀត​ផង ។

3.​អ្នក​គួរតែ​បរិភោគ​បន្លែ​ដែល​មាន​សារធាតុ​សរសៃ​ច្រើន ដូច​ជា ឃិនឆាយ ស្រូវ​សាលី ឬ​ដំឡូង​ជាដើម ។ អាហារ​ទាំងនេះ​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​ងាយស្រួល​បត់ជើងធំ ដោយ​ធ្វើ​ឲ្យ​កាក​សំណល់​អាច​ចេញ​មក​អស់ ។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​រាង​អ្នក​ស្អាត​ជា​ខ្លាំង ។ ដូចនេះ​អ្នក​អាច​ប្រើ​វិធី​៣​នេះ ដើម្បី​ជួយ​អ្នក​ឲ្យ​ស្រក​ទម្ងន់​បាន​សម្រេច (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ