ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយកម្មករ​ស៊ី​ន​ទ្រី​កូដ​កម្ម​​…ព្រម​បន្ថែម​9​ដុល្លារ​ ចាប់ពី​ខែកុម្ភៈ ​2019

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មករ​កម្មការិនី​ក្រុមហ៊ុន​ប្រមូល​សំរាម​សុ​ី​ន​ទ្រី បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើការ​តវ៉ា​ទាមទារ​សុំ​ឲ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ឈ្នួល​ចំនួន​១៥​ដុល្លារ​ទៀត​បន្ថែម​ពីលើ​ប្រាក់​ឈ្នួលដែល​មាន​ស្រាប់ រួម​ជាមួយ​លក្ខខណ្ឌ​ការងារ​ចំនួន​៣​ចំណុច​ផ្សេង​ទៀត ដែល​ការ​តវ៉ា​នេះ​ដែរ​ត្រូវ​បាន​គេ​មើលឃើញ​ថា មានការ​ដឹកនាំ​ដោយ​សហជីព​កម្មករនិយោជិត​វិស័យ​ទេសចរណ៍​របស់​លោក កៅ សុខ​វ៉ា ។…

រាជធានី​ភ្នំពេញ ៖ កម្មករ​កម្មការិនី​ក្រុមហ៊ុន​ប្រមូល​សំរាម​សុ​ី​ន​ទ្រី បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើការ​តវ៉ា​ទាមទារ​សុំ​ឲ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ឈ្នួល​ចំនួន​១៥​ដុល្លារ​ទៀត​បន្ថែម​ពីលើ​ប្រាក់​ឈ្នួលដែល​មាន​ស្រាប់ រួម​ជាមួយ​លក្ខខណ្ឌ​ការងារ​ចំនួន​៣​ចំណុច​ផ្សេង​ទៀត ដែល​ការ​តវ៉ា​នេះ​ដែរ​ត្រូវ​បាន​គេ​មើលឃើញ​ថា មានការ​ដឹកនាំ​ដោយ​សហជីព​កម្មករនិយោជិត​វិស័យ​ទេសចរណ៍​របស់​លោក កៅ សុខ​វ៉ា ។

សកម្មភាព​តវ៉ា​នេះ បាន​កើតឡើង​តាំងពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៦ ខែធ្នូ និង​អូស​បន្លាយរហូត​ដល់​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ ដោយ​ក្រុម​កម្មករ​កម្មការិនី​ទាំងនោះ បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​ទីតាំង​ក្រុមហ៊ុន​សុ​ី​ន​ទ្រី ស្ថិត​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។កម្មករ​ម្នាក់​និយាយ​ថា ពួក​គាត់​គឺជា​កម្មករ​ផ្នែក​ប្រមូល​សំរាម​មាន​គ្នា​សរុប​ជាង​២​ពាន់​នាក់ ឯការ​តវ៉ា​នា​ពេល​នេះ គឺ​ដើម្បី​ទាមទារ​សុំ​ឲ្យ​ក្រុមហ៊ុន​ជួយ​ដោះស្រាយ​នូវ​លក្ខខណ្ឌ​ការងារ​ចំនួន​៤​ចំណុច ដែល​ពួក​គាត់​ត្រូវការ​ជា​ចាំបាច់​បំផុត​នោះ​គឺ ៖

សកម្មភាព​តវ៉ា​នេះ បាន​កើតឡើង​តាំងពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៦ ខែធ្នូ និង​អូស​បន្លាយរហូត​ដល់​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ ដោយ​ក្រុម​កម្មករ​កម្មការិនី​ទាំងនោះ បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​ទីតាំង​ក្រុមហ៊ុន​សុ​ី​ន​ទ្រី ស្ថិត​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

កម្មករ​ម្នាក់​និយាយ​ថា ពួក​គាត់​គឺជា​កម្មករ​ផ្នែក​ប្រមូល​សំរាម​មាន​គ្នា​សរុប​ជាង​២​ពាន់​នាក់ ឯការ​តវ៉ា​នា​ពេល​នេះ គឺ​ដើម្បី​ទាមទារ​សុំ​ឲ្យ​ក្រុមហ៊ុន​ជួយ​ដោះស្រាយ​នូវ​លក្ខខណ្ឌ​ការងារ​ចំនួន​៤​ចំណុច ដែល​ពួក​គាត់​ត្រូវការ​ជា​ចាំបាច់​បំផុត​នោះ​គឺ

ទី​១-​សុំ​ឲ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ឈ្នួល​ចំនួន​១៥​ដុល្លារ​បន្ថែម​ទៀតពីលើ​ប្រាក់​ឈ្នួល​ ដែល​មាន​ស្រាប់ ត្រឹម​តែ​៥១​ម៉ឺន​ទៅ​៦១​ម៉ឺន​រៀល​ក្នុង​១​ខែ ។
ទី​២-​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​តាម​ប្រកាស​លេខ​៤៤៣ ក ប ប្រ ក ខ ល នៃ​ច្បាប់​ស្ដី​ពី​ការងារ ។
ទី​៣-​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​ឈប់​សម្រាក ដែល​នៅ​សេសសល់ ។
៤-​បញ្ហា​ផ្សេង​ៗ​មួយ​ចំនួន​ទៀត

កម្មករ​រូប​នេះ​បន្ត​ថា កម្មករ​ផ្នែក​ប្រមូល​សំរាម​ទាំង​ចំនួន​២.៦៧៧​នាក់ ត្រូវ​បាន​បែងចែក​ជា​២​វេន​ដាច់​ដោយឡែក​ពី​គ្នា គឺ​អ្នកធ្វើការ​វេន​ថ្ងៃ​និង​អ្នកធ្វើការ​វេន​យប់ ។ ចំពោះ​កម្មករ​ប្រមូល​សំរាម​វេន​ថ្ងៃ ទទួល​បាន​ប្រាក់​ឈ្នួល​ត្រឹមតែ​៥១​ម៉ឺន​រៀល​ប៉ុណ្ណោះ ។ ចំណែក​កម្មករ​ប្រមូល​សំរាម​វេន​យប់​ទទួល​បាន​ប្រាក់​ឈ្នួល​ចំនួន​៦១​ម៉ឺន​រៀល​ក្នុង​១​ខែ គឺ​ខុស​ត្រូវ​គ្នា​ចំនួន​១០​ម៉ឺន​រៀល ព្រោះ​ពេល​យប់​ប្រឈម​នឹង​គ្រោះថ្នាក់​ជាង​ពេល​​ថ្ងៃ ។

កម្មករ​ដដែល​បញ្ជាក់​ថា កម្មករ​ដែល​បម្រើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​សុ​ី​ន​ទ្រី​ទាំងអស់ បើ​ប្រៀបធៀប​នឹង​កម្មករ​រោងចក្រ គឺ​មិន​ទាន់​ឬ​មិន​ធ្លាប់​ដែល​ទទួល​បាន​សេវា​ថែទាំ​សុខភាព ប្រាក់​បំណាច់ សេវា​ហូប​ចុក និង​ការ​ស្នាក់​នៅ​នោះ​ឡើយ ។ ដូច្នេះ​ចាប់ពី​ពេល​នេះ​តទៅ ពួក​គាត់​ចង់បាន​សេវា​ខាងលើ​ដូច​ជា​កម្មករ​រោងចក្រ​កាត់ដេរ​ដែរ ព្រោះថា​ជា​កម្មករ​ដូច​តែ​គ្នា និង​ស្ថិត​នៅ​ក្រោម​ច្បាប់​ស្តី​ពី​ការងារ​តែ​មួយ​ដូច​គ្នា ។ប្រសិនបើ​នៅ​តែ​គ្មាន​ដំណោះស្រាយ​ទៀត​នោះពួក​គាត់​នឹង​មិន​ព្រម​ចេញ​ប្រមូល​សំរាម​ឡើយ គឺ​បន្ត​ធ្វើការ​តវ៉ា​រហូត​មានការ​ដោះស្រាយ ។

ក្រោយ​ពេល​ផ្ទុះ​ការ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ពី​កម្មករ​បែប​នេះ ខាង​តំណាង​ក្រុមហ៊ុន រួម​ជាមួយ​តំណាង​កម្មករ និង​អាជ្ញាធរ បាន​ជួប​ដោះស្រាយ​គ្នា ហើយ​បាន​ត្រូវរ៉ូវ​គ្នា​ចំនួន​៣​ចំណុចរួម​មាន ៖
១-​ការ​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​តាម​ប្រកាស​លេខ​៤៤៣ ក ប ប្រ ក ខ ល នៃ​ច្បាប់​ការងារ
២-​ការ​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​ឈប់​សម្រាក​ដែល​នៅ​សេសសល់ និង៣-​បញ្ហា​ផ្សេង​ៗ​មួយ​ចំនួន​ទៀត។

ដោយឡែក​ ចំណុច​សំខាន់​ជាងគេ គឺ​សុំ​ឲ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ឈ្នួល​ចំនួន​១៥​ដុល្លារ​បន្ថែម​ទៀត​ពីលើ​ប្រាក់​ឈ្នួល​ដែល​មាន​ស្រាប់​នោះ មិន​ត្រូវ​គ្នា​ឡើយ ដោយ​ខាង​ក្រុមហ៊ុន​បាន​យល់ព្រម​ត្រឹម​៧​ដុល្លារ​ប៉ុណ្ណោះ និង​ឲ្យ​ជា​ដំណាក់កាល​ថែម​ទៀត មិនមែន​ឲ្យ​ម្ដង​ទាំង​៧​ដុល្លារ​នោះ​ទេ​គឺ​ឲ្យ​ភ្លាម​ៗ​ចំនួន​៦​ដុល្លារ បន្ទាប់​មក​ឲ្យ​បន្ថែម​១​ដុល្លារ​ទៀត​នៅ​ក្នុង​ខែមិថុនា ឆ្នាំ​២០១៩​ខាង​មុខ ។

ចំពោះ​ដំណោះស្រាយ​នេះ កម្មករ​មិន​ព្រម​ទទួលយក​ទេ ហើយ​បាន​បញ្ចុះ​ការ​ទាមទារ​និង​ដាច់​ណាត់​ពី​១៥​ដុល្លារ​មក​ត្រឹម​១២​ដុល្លារ​វិញ ប៉ុន្តែ​ក្រុមហ៊ុន​មិន​ព្រម​តាម​ឡើយ ទើប​ការ​តវ៉ា​នោះ​បាន​អូស​បន្លាយ ។ អ្វី​ដែល​កំពុង​ក្លាយជា​ចំណាប់ខ្មាំង គឺ​ខណៈ​កម្មករ​ប្រមូល​សំរាម​ធ្វើ​កូដកម្ម​នោះ គំនរ​សំរាម​កំពុង​កើនឡើង​នៅ​តាម​តំបន់​ផ្សារ និង​តាម​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​ចំនួន​នេះ​នឹង​កើនឡើង​ទៀត ប្រសិនបើ​មិន​មានការ​ប្រមូល​យក​នៅ​ថ្ងៃនេះ​ឬ​ថ្ងៃស្អែក ។ សូម​ជម្រាប​ថា សម្រាប់​បរិមាណ​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​១​ថ្ងៃ​មាន​ប្រមាណ​២.៥០០​តោន ។

អភិបាល​រាជធានី​ដាក់​វិធានការ​ជា​បន្ទាន់​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២

ជួល​រថយន្ត​ដឹក​និង​ប្រមូល​សំរាម​ជា​បណ្តោះអាសន្ន បន្ទាប់​ពី​កម្មករ​ក្រុមហ៊ុន​ប្រមូល​សំរាម​ប្រមូលផ្ដុំ​គ្នា​ធ្វើ​កូដកម្មបន្ទាប់​ពី​ក្រុម​កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ប្រមាណ​ជាង​២​ពាន់​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់ខែ​នោះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដាក់​វិធានការ​ជា​បន្ទាន់​ដើម្បី​ដោះស្រាយ​ការ​កកស្ទះ​សំរាម​នៅ​រាជធានី​ភ្នំពេញ ដោយ​ណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ ជួល​រថយន្ត​ដឹក​សំរាម​ជា​បណ្តោះអាសន្ន​។

ក្នុង​កិច្ចប្រជុំ​ដែល​ផ្តោត​ទៅ​លើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ នៅ​សាលា​រាជធានី​ភ្នំពេញ លោក​អភិបាល​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​ដំឡើង​ប្រាក់ខែ​របស់​កម្មករ​កម្មការិនី​ក្រុមហ៊ុន​ស៊ី​ន​ទ្រី និង​ការ​ធ្វើ​កូដកម្ម​មិន​ប្រមូល​សំរាម​ក្នុង​រយៈពេល​២​ថ្ងៃ​មកនេះ លោក​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ ជួល​រថយន្ត​ដឹក​សំរាម​ជា​បណ្តោះអាសន្ន​សិន ទម្រាំ​បញ្ហា​ត្រូវ​បាន​ដោះស្រាយ ។

ការ​តវ៉ា​ឈាន​ដល់​ការ​ព្រមព្រៀង​បន្ថែម​៩​ដុល្លារ​ក្នុង​១​ខែ ចាប់ពី​ខែកុម្ភៈ ២០១៩​តទៅ

នា​រសៀល​ថ្ងៃ​ដដែល តាម​រយៈ​ការ​សម្របសម្រួល​ពី​មន្ត្រី​ផ្សះផ្សា​វិវាទ​របស់​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ និង​សាលា​រាជធានី​ភ្នំពេញ ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ តំណាង​កម្មករនិយោជិត​នៃ​ក្រុមហ៊ុន​សុ​ី​ន​ទ្រី បាន​ឯកភាព​គ្នាបញ្ចប់​​ការ​តវ៉ា​ហើយ បន្ទាប់​ពី​ក្រុម​ហ៑​ុ​ន​ឯកភាព​ដំឡើង​ប្រាក់​ឈ្នួល​ជូន​បងប្អូន​កម្មករ​ចំនួន​៩​ដុល្លារដោយ​ចាប់​អនុវត្ត​ពី​ខែកុម្ភៈ ឆ្នាំ​២០១៩​តទៅ ។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​ក៏​នឹង​ធ្វើការ​ទូទាត់​ប្រាក់​អតីតភាព និង​ថ្ងៃ​ឈប់​សម្រាក​ប្រចាំឆ្នាំ​ដែល​នៅ​សល់ ជូន​បងប្អូន​កម្មករ​ទៅ​តាម​ច្បាប់​ស្តី​ពី​ការងារ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ