ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​ដល់​ជំរឿន​ប្រជាជន​ឆ្នាំ​២០១៩​ទៀត​ហើយ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ពិធី​ប្រកាស​គណៈកម្មាធិកា​ជំរឿន​ប្រជាជន​ថ្នាក់​ខេត្ត ក្រុង ស្រុក និង​ផ្សព្វផ្សាយ ផែនការ​សកម្ម ភាព​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​២០១៩ ដែល​ប្រព្រឹត្ត​ទៅ​នៅ សាល​ប្រជុំ​អគារ​ក្រុមប្រឹក្សា…

ខេត្តមណ្ឌលគិរី ៖ ពិធី​ប្រកាស​គណៈកម្មាធិកា​ជំរឿន​ប្រជាជន​ថ្នាក់​ខេត្ត ក្រុង ស្រុក និង​ផ្សព្វផ្សាយ ផែនការ​សកម្ម ភាព​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​២០១៩ ដែល​ប្រព្រឹត្ត​ទៅ​នៅ សាល​ប្រជុំ​អគារ​ក្រុមប្រឹក្សា ខេត្តមណ្ឌលគិរី នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៨​។

លោក​ជំទាវ ហង្ស លី​ណា ទទួល​បន្ទុក​អគ្គនាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួងផែនការ​បាន​មាន​ប្រសាសន៍ ប្រជាជន​កម្ពុជា​បាន​ដំណើរការ​ក្នុង​ធ្វើ​ជំរឿន​រយៈពេល​៣​លើក​កន្លង​មក​ហើយ​ក្នុង​ឆ្នាំ​១៩៦២ ហើយ​ត្រូវ​បាន​អាក់ខាន រយៈពេល​៣៦​ឆ្នាំ​ដែល​បណ្តាល​មក​ពី​ភាព​ច្របូកច្របល់​នៃ​សង្គ្រាម​អសន្តិសុខ សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​លើក​ទី​២​ក្នុង​ឆ្នាំ​១៩៩៨ និង​លើក​ទី​៣ ឆ្នាំ​២០០៨ ក្នុង​នោះ​មានការ ឧបត្ថម្ភ​ថវិកា​ពី​បារាំង ។


លោក​ជំទាវ​បន្ថែម​ថា ដោយឡែក​ក្នុង​ឆ្នាំ​២០១៩​នេះ​ជា​លើក​ទី​១ ហើយ​ដែល​ប្រើប្រាស់​ថវិកាជាតិ​ក្នុង​ការ ធ្វើ​ជំរឿន​នេះ ហើយ​ការ​ធ្វើ​ជំរឿន​ទូទៅ​ប្រជាជន គឺ​ស្រប​តាម​ច្បាប់​គោលការណ៍​អន្តរជាតិ​មាន​រយៈពេល​១០​ឆ្នាំ​ម្តង សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​ប្រទេស​អភិវឌ្ឍ​មាន​រយៈពេល​៥​ឆ្នាំ​ម្តង ។ ដូច្នេះ​លោក​ជំទាវ បាន​ណែនាំ និង​ជម្រុញ​ដល់​គណៈកម្មាធិការ​ជំរឿន​នៅ​ថ្នាក់​ខេត្ត​ក្រុង​ស្រុក​ឃុំ​សង្កាត់​ត្រូវ​ចូលរួម​សហការ ជាមួយ​មន្ទីរ​អង្គភាព​ជំនាញ​ត្រូវធ្វើ​យ៉ាងណា​យកចិត្តទុកដាក់​បំពេញការងារ​ឱ្យទាន់​ពេលវេលា​តាម​ផែនការ​សកម្មភាព​ដែល​បាន​គ្រោង ដើម្បី​ទទួល​បាន​ជោគជ័យ​ប្រកបដោយ​គុណភាព​ខ្ពស់ ។

លោក ចឹ​ង សុច​ន្ថា អភិបាលរង​ខេត្ត​បាន​បញ្ជាក់​ថា ជំរឿន​ប្រជាជន​ឆ្នាំ​២០១៩​នេះ​ពិតជា​មាន​សារៈសំខាន់ ហើយ​ក៏​ជា​ព្រឹត្តិការណ៍​ជាតិ មាន​កាលបរិច្ឆេទ​ត្រូវធ្វើ​ជំរឿន​ច្បាស់លាស់ ស្រប​តាម​ច្បាប់ និង​អនុ​ក្រិ​ត្យ​ស្តី​ពី ជំរឿន ។ លោក​បន្ថែម​ថា ជំរឿន គឺជា​ការងារ​ដ៏​ធំ​ដែល​ត្រូវ​អនុវត្ត​ការងារ​ជំរឿន​ទូទៅ​ប្រជាជន​ខេត្តមណ្ឌលគិរី ត្រូវ​ប្រើប្រាស់​មធ្យោបាយ​សរុប​ធនធាន​សរុប​ដែល​យើង​មាន ។

ទទឹម​នឹង​ប្រើប្រាស់​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ផែនការ​ខេត្ត​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជំរឿន​ជាតិ​បាន​ដាក់​ផែនការ​ឱ្យ​ស្នងការ​នគរបាល រាជធានី ខេត្ត​ប្រើប្រាស់​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ចូលរួម​ធ្វើ​ជា​មន្ត្រី​ត្រួតពិនិត្យ ឫ​មន្ត្រី​សម្ភាសន៍​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន និង​ធ្វើការ​ជ្រើសរើស​មន្ត្រី​មួយ​ចំនួន​ទៀត ដែល​មាន​សមត្ថភាព បទ​ពិសោធន៍​ការងារ​ជំរឿន អង្កេត​ផ្សេង​ៗ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ