ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះជា​រូប​កាយ​បែកធ្លាយ​ក៏​សម្តី​ពិត​នៅ​តែ​ធរមាន

5 ឆ្នាំ មុន

ព្រះអរហន្ត​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​លោក​ដល់​នូវ​សេចក្តី​សរសើរ ពី​បរិស័ទ​គ្រប់​ទិស​ទី​ដោយសារ​តែ​សម្តី​ទៀងទាត់ ពោល​ពាក្យពិត​ត្រង់ ជា​វាចា​មិន​ចេះ​រីងស្ងួត វាចា​មិន​ចេះ​ស្លាប់ ទោះជា​រាង​កាយ​បែកធ្លាយ​ទៅ​ហើយ​មែន តែ​មធុ​វាចា​នៅ​តែ​ធរមាន​គ្មាន​ទីបំផុត ។ ដូច​ព្រះ​សម្ពុទ្ធ​ត្រាស់​ថា បុគ្គល​រមែង​ពោល​ពាក្យ​ពិតតែ​មួយ​យ៉ាង…

ព្រះអរហន្ត​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​លោក​ដល់​នូវ​សេចក្តី​សរសើរ ពី​បរិស័ទ​គ្រប់​ទិស​ទី​ដោយសារ​តែ​សម្តី​ទៀងទាត់ ពោល​ពាក្យពិត​ត្រង់ ជា​វាចា​មិន​ចេះ​រីងស្ងួត វាចា​មិន​ចេះ​ស្លាប់ ទោះជា​រាង​កាយ​បែកធ្លាយ​ទៅ​ហើយ​មែន តែ​មធុ​វាចា​នៅ​តែ​ធរមាន​គ្មាន​ទីបំផុត ។

ដូច​ព្រះ​សម្ពុទ្ធ​ត្រាស់​ថា បុគ្គល​រមែង​ពោល​ពាក្យ​ពិតតែ​មួយ​យ៉ាង មិន​ត្រូវ​ពោល​ពាក្យ​ឡេះឡោះ​លេងសើច​ឥតប្រយោជន៍​ទេ​។ ព្រោះហេតុនោះ​បានជា​ព្រះ​អរិយៈ​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម សូ​ម្បី​ទ្រង់​ចូល​និព្វាន​អស់​កាល​ជា​យូរអង្វែង​ទៅ​ហើយ ក៏​គង់​មាន​អ្នក​កាន់សាសនា គេ​នៅ​រាប់អាន​លើក​ស្ទួយ​សរសើរ​ថា​ជា​ពាក្យ​មាន​ខ្លឹមសារ អាច​ឱ្យ​សម្រេចប្រយោជន៍​ដរាប​មក​ដល់​កាល​សព្វ​ថ្ងៃនេះ ។

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា ស​ច្ចេ​ន កិ​ត្តឹ ប​ប្បោ​តិ ការ​ដល់​នូវ​សេចក្តី​សរសើរ មាន​កិត្តិយស​កេរ្តិ៍ឈ្មោះ​ពីរោះ​ផ្សាយ​ទៅ​ក៏​ដោយសារ​ការ​ពោល​ពាក្យពិត សម្តី​ទៀងត្រង់ ។