ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ថា ព្រះ​ជា​ម្ចាស់​ប្រាប់​ឱ្យទៅ​ប្លន់​បែប​នេះ​…!

5 ឆ្នាំ មុន

តាម​ប្រភព​ពី​ Metroបានឱ្យ​ដឹង​ថា ស្ត្រី​អាយុ​៥២​ឆ្នាំ បាន​ប្រើកាំភ្លើង​ជ័រ​ប្លន់​នៅ​រថយន្ត​ប្រៃសណីយ៍ ដើម្បី​ឱ្យ​ពួក​គេ​​ព្រម​ប្រគល់​អីវ៉ាន់​ជូន​នាង​ ។ កាលពី​ថ្ងៃ​ទី​២២ ស្ត្រី​រូប​នេះ ​​បានធ្វើ​សកម្មភាព​​ភ្ជង់ប្លន់​​អ្នក​ដំណើរ​​តាម​ផ្លូវពេល​គេ​កំពុង​​រត់​ហាត់ប្រាណ នៅ​ម្តុំ…

តាម​ប្រភព​ពី​ Metroបានឱ្យ​ដឹង​ថា ស្ត្រី​អាយុ​៥២​ឆ្នាំ បាន​ប្រើកាំភ្លើង​ជ័រ​ប្លន់​នៅ​រថយន្ត​ប្រៃសណីយ៍ ដើម្បី​ឱ្យ​ពួក​គេ​​ព្រម​ប្រគល់​អីវ៉ាន់​ជូន​នាង​ ។ កាលពី​ថ្ងៃ​ទី​២២ ស្ត្រី​រូប​នេះ ​​បានធ្វើ​សកម្មភាព​​ភ្ជង់ប្លន់​​អ្នក​ដំណើរ​​តាម​ផ្លូវពេល​គេ​កំពុង​​រត់​ហាត់ប្រាណ នៅ​ម្តុំ Naples រដ្ឋ​ផ្ល​រី​ដា​។

ស្ត្រី​ខាងលើ ឈ្មោះ Cristoma ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ប៉ូ​លិសពេល​កំពុង​ជិះ​កង់​បី​ ។ ពេល​ដែល​ចាប់​បាន នាង​បាន​ប្រាប់​ប៉ូ​លិស​​ថា នាង​​គឺជា​ព្រះ​ជា​ម្ចាស់​ ។ យោង​តាម WBBH នាង​និយាយ​ថា នាង​ឮ​សំឡេង​​មួយ​នៅ​ក្នុង​ក្បាល​​​នាង ដោយ​បាន​​​ប្រាប់​នាង​ឱ្យធ្វើ​បែប​នេះទៅ ​។

នៅ​ពេល​ដែល​ប៉ូ​លិស​យ​ក​កាំភ្លើង​របស់​នាង​ពិនិត្យ​មើលទើប​ដឹង​ថា វា​ជា​កាំភ្លើង​​ជ័រ​ ។ នាង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្លន់​យក​ទ្រព្យសម្បតិ្ត ជាមួយនឹង​ការ​កាន់​អាវុធ​ខុសច្បាប់ ដោយ​គ្មាន​ចេតនា​សម្លាប់​នរណា​ម្នាក់ទេ ​។ ខណៈ​នេះ​ នាង​ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ Collier County ជាមួយនឹង​ប្រាក់​ដោះ​ឱ្យ​នៅ​ក្រៅ​ឃុំ​ចំនួន២,៥០០០​ដុល្លារ​៕

អត្ថបទសរសេរ ដោយ