ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរឱ្យអាសូរជីវិតកូនជាងស្ទូចផ្ទះ​

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បន្ទាប់​ពី​ទៅ​យក​ដែក​បំពង់​ទីប​ដែល​កៀប​ជាប់​នឹង​ខ្សែភ្លើង​ដែល​ដាច់​ក៏​​ត្រូវ​ចរន្តអគ្គិសនី​​ឆក់​បណ្តាល​ឱ្យ​​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុយ៉ាង​អាណោច​អា​ធ​ម័​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​អំពិល​លិច ឃុំ​ចារ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។…

ខេត្តតាកែវ ៖ បន្ទាប់​ពី​ទៅ​យក​ដែក​បំពង់​ទីប​ដែល​កៀប​ជាប់​នឹង​ខ្សែភ្លើង​ដែល​ដាច់​ក៏​​ត្រូវ​ចរន្តអគ្គិសនី​​ឆក់​បណ្តាល​ឱ្យ​​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុយ៉ាង​អាណោច​អា​ធ​ម័​។

ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​អំពិល​លិច ឃុំ​ចារ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។

លោក​ជុំ ឈឿ​ន អធិការ​នគរបាល​ស្រុក​ព្រៃកប្បាស​ប្រាប់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ មូល ពុទ្រា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូ​ស្រី​គ្រង​រាជ ឃុំ​ក្រាំ​លាវ ស្រុក​បាទី មុខរបរ​កូនជាង​ស្ទូច​ផ្ទះ​។

តាម​ប្រភព​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ប្រមូល​សម្ភារៈ​ដែល​ស្ទូច​ផ្ទះ តែ​ចៃដន្យ​ដែក​បំពង​ទីប​ដែល​ជន​រង​គ្រោះ​ទៅ​យក​នោះ​បាន​កៀប​ជាប់​នឹង​ខ្សែភ្លើង​ដែល​ដាច់ ស្រប​ពេល​នោះ​ជន​រង​គ្រោះ​ទៅ​ចាប់​យក ​ក៏​បណ្តាលឱ្យ​​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ស្លាប់​តែ​ម្តង​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើ​កំណត់ហេតុ​និង​កោសល្យវិច័យ រក​ឃើញ​ថា​ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ចរន្តអគ្គិសនីឆក់​ប្រាកដ​មែន​។

សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ