ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ហើយ​ប្រជុំ​ដោយ​សកម្មភាព​មិន​អាច​បំភ្លេច​បាន ទាំង Fan ទាំង​តារា​ថ្ងៃ​ពិព័រណ៍ BBQ ធំ​បំផុត​មិន​ធ្លាប់​មាននៅ​

5 ឆ្នាំ មុន
  • ភ្នំពេញ

​កម្មវិធី Coke Food Fest ពិព័រណ៍​អាហារ​បែប BBQ ធំ​បំផុត​មិន​ធ្លាប់​មាននៅ​កម្ពុជា បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​​រលូន​ និង​ពោរពេញ​ដោយ​ភាព​រីករាយ​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២២-២៣…

​កម្មវិធី Coke Food Fest ពិព័រណ៍​អាហារ​បែប BBQ ធំ​បំផុត​មិន​ធ្លាប់​មាននៅ​កម្ពុជា បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​​រលូន​ និង​ពោរពេញ​ដោយ​ភាព​រីករាយ​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២២-២៣ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ខាង​ក្រោយ​អគារ​សាលាក្រុង​កោះ​ពេជ្រ​។ ជា​ពិសេស​គឺ​មានការ​ចូលរួម​ពី​តារា​ៗ​ស្រស់​ស្អាត​ និង​ស្រស់​សង្ហា​ជា​ច្រើន​ដួង​ផង​ដែរ ។​

​គ្រាន់តែ​ថ្ងៃ​បើក​ឆាក​នៃ​ពិព័រណ៍ ពិព័រណ៍​អាហារ​បែប BBQ បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំ​ក្លា​ពី​សំណាក់​វត្ត​មាន យុវវ័យ និង​ភ្ញៀវ​គ្រប់​វ័យ​ដែល​អញ្ជើញ​ចូលរួម​ជា​លក្ខណៈ​គ្រួសារ​ផង​ និង​ឯកជន​ផង គាំទ្រ​និង ភ្លក់​រសជាតិ​អាហារ​ឆ្ងាញ់​ៗ​នៅ​តាម​ស្តង់​នីមួយ​ៗ ។​

ប្រាកដ​ណាស់ អ្នកចូលរួម​គ្រប់​គ្នា សុទ្ធតែ​លើក​មក​ស្រ​ដៀង​គ្នា​ថា ពួក​គាត់​ពិតជា​រីករាយ​ក្នុង​ការ​ញ៉ាំ​រស​ជាតិ​សាច់​អាំង​ច្រើន​មុខ ជា​ពិសេស​ការ​ទទួលទាន​សាច់​អាំង​ជាមួយនឹង​ភេសជ្ជៈ​ត្រជាក់ និង​ចំណុច​សំខាន់​​មួយទៀត​នោះ​ពួក​គេ​បាន​ឈ្នះ​រង្វាន់​ជា​ច្រើន​ពី​ការ​ចូលរួម​លេង Game នៅ​ស្តង់ Coke Happiness Machine ការ​ថតរូប ការ​ប្រណាំង​ញ៉ាំ Hotdog និង​ការ​ប្រកួត​ក្បាច់​រាំ​ជាដើម​។​

​ជា​ពិសេស​ទៅ​ទៀត​នោះ​ គឺ​បាន​ជួប​ជាមួយ Idol ក្នុង​ដួងចិត្ត​ដូច​ជា​តារា​សម្តែង ​និង​ជា​ពិធី​ការិនី កញ្ញា ហ៊ិន ច័ន្ទ​នី​រ័​ត្ន ក្រុម​តូច Small World Small Band និង​លោក Sai ដែល​សុទ្ធតែ​បាន​ចូលរួម​សំដែង ព្រមទាំង​រីករាយ​ញ៉ាំ BBQ ជាមួយ កូ​កា​-​កូ​ឡា ដ៏​ត្រជាក់​ធ្វើ​អោយ​អាហារ​កាន់តែ​អ៊ែ​ម​មង​។​

​អ្នក​ដែល​ចូលរួម​ភាគច្រើន សុទ្ធតែ​នាំ​គ្រួសារ មិត្តភក្តិ​មក​ជាមួយ មិន​ត្រឹមតែ​បាន​ញ៉ាំ BBQ ច្រើន​មុខជា​មួយ កូ​កា​-​កូ​ឡា នៅ​កន្លែង​តែ​មួយ​ទេ ពួក​គាត់​គ្រប់​គ្នា​រីករាយ​ជាមួយ​សកម្មភាព​កម្សាន្ត​ជា​ច្រើន​ផ្សេង​ៗ​គ្នា នៅ​​ថ្ងៃ​កម្មវិធី​ផ្ទាល់ ដូច​ជា​ ៖ គូរគំនូរ​លើ​មុខ ការ​ប្រកួត​ក្បាច់​រាំ​ជាមួយ DJ…… ប្រកួត​ញ៉ាំ Hot Dog ថតរូប​ស្អាត​ៗ​ជាមួយ រូបភាព ៤​ផ្ទាំង ​ហើយ​បាន​រង្វាន់​ភ្លាម​ៗ និង​រង្វាន់​ពិសេស​ពី Coke Happiness Machine គ្រាន់តែ​ដាក់​គម្រប​ដប ឬ​ក្រវិល​កំប៉ុង ចំនួន ៣​នឹង​បាន​រង្វាន់​មក​វិញ​ភ្លាម​ៗ​។ ចង់​ដឹង​ច្បាស់​តាម​ដាន​ជាមួយ​រូបភាព ទាំងអស់​គ្នា យ៉ាង​សប្បាយ​រីករាយ​យ៉ាងណា​ខ្លះ​! ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ