ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​​វគ្គ​ហ្វឹក​ហ្វឺន​រយៈ​​ពេល​​ខ្លី​​ន​គរ​បាល​​វរ​សេនា​​តូច​​ការ​ពារ​​ព្រំ​ដែន​​​លេខ​​619

15 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ បន្ទាប់​ពី​​ធ្វើ​ការ​ហ្វឹក​ហ្វឺន​​​រយៈ​​ពេល​ខ្លី​​​ដល់​នាយ-នាយ​រង និង​ពល​​នគរបាល​នៃ​បញ្ជាការ​​​ដ្ឋា​ន​វរ​សេនា​​តូច​ការ​​ពារ​ព្រំដែន​គោក​លេខ​៦១៩ រួច​មក ​ពិធី​​បិទ​វគ្គ​​ត្រូវ​បាន​ធ្វើ​ឡើង​​កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ មីនា ​ឆ្នាំ​២០១១​ ក្រោម​​អធិបតី​ភាព​​លោក​ឧត្ដម​សេនី​យ៍​ត្រី​ ជួង ស៊ា​ង​ហាក់ ស្នងការ​នគរបាល​ខេត្ដ ​​​ចូ​លរួម​ក្នុង​ពិធី​​នោះ​មាន​ លោក​វរសេនីយ៍ឯក យិ​ន ចំណាន ស្នង​​ការ​​រង​ទទួល​បន្ទុក​ព្រំដែន ​លោក​អ៊ុំ ភី ស្នង​ការ​​រង​ទទួល​បន្ទុក​កណ្ដាល​យុត្ដិ​ធម៌ ព្រមទាំង​នាយ​ការិយាល័យ និង​មន្ដ្រី​នគរបាល​ជា​ច្រើន​រូប​ទៀត។

លោក​វរសេនីយ៍ទោ ឃ្លាំង ណា​រឹ​ទ្ធ នាយ​ការិយាល័យ​បណ្ដុះបណ្ដាល​នៃ​ស្នងការ​រ​ដ្ឋា​ន​នគរ​បាល​ខេត្ដ បាន​អាន​របាយការណ៍​ឱ្យ​ដឹង​ថា វគ្គ​​ហ្វឹកហ្វឺន​ដែល​បាន​បញ្ចប់​ជា​ស្ថាពរ​នេះ មាន​រយៈ​ពេល​១៥​ថ្ងៃ ក្នុង​នោះ​មាន​មុខ​ជំនាញ​សរុប​ចំនួន​៧​វិញ្ញា​សា​ជំនាញ រួម​មាន​ជំនាញ​ផ្នែក​សេនា​ធិការ បទ​វិន័យ​របស់​​កង​កម្លាំង​នគរបាល​ជាតិ​ និង​​លំ​ហាត់​របៀប​ ផែនការ​ការពារ​ព្រំដែន ដើរ​ល្បាត​ព្រំដែន កា​ងារ​រដ្ឋបាល​និង​សេនាធិការ ជំនាញ​ក្រមព្រហ្មទណ្ឌ ជំនាញ​អន្ដោប្រវេសន៍ ជំនាញ​ការងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការ​ពារ​អ​នី​តិ​​ជន ព្រមទាំង​ជំនាញ​ការ​ងារ​ប្រឆាំង​គ្រឿងញៀន ។

លោក​ឧត្ដម​សេនី​យ៍​ត្រី ជួង ស៊ា​ង​ហាក់ បាន​ថ្លែង​ថា តប​ទៅ​តាម​គោលនយោបាយ​របស់​អគ្គ​ស្នងការ​ដ្ឋាន​​នគរបាល​ជាតិ​ និង​ក្រោម​ការ​យក​ចិត្ដ​ទុកដាក់​ពី​​លោក​​នាយ​ឧត្ដមសេនីយ៍​​អគ្គ​ស្នង​ការ​នគរបាល​ជាតិ មន្ដ្រី​នគរបាល​ជា​សិក្ខា​កាម​ គឺ​ទទួល​បាន​នូវ​វិជ្ជាជីវៈ​ជំនាញ​ពិតប្រាកដ​ប្រកប​ទៅ​​ដោយ​បច្ចេកវិទ្យា​ទំនើប និង​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​បំពេញភារកិច្ច​ក្នុង​ស្មារតី​ទទួល​ខុស​ត្រូវ​ ការ​គោរព​ប្រតិបត្ដិ​ច្បាប់​ រក្សា​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​សង្គម រក្សា​ការពារ​អាយុជីវិត​ទ្រព្យសម្បត្ដិ និង​បំរើសេវា​ជូន​ប្រជាពលរដ្ឋ ដោយ​​​ភាពស្មោះត្រង់​ឱ្យ​បាន​ប្រសើរ​នៅ​ក្នុង​ទី​តាំង​ឈរជើង ​ពិសេស​លើ​កិច្ច​ប្រតិបត្ដិការ​ការ​ពារ​សន្ដិសុខ​ជាតិ និង​សន្ដិសុខ​នយោបាយ ជា​មួយ​​នឹង​ការ​អនុវត្ដ​តាម​ទិស​ដៅ​ផែនការ​យុ​ទ្ធ​​សាស្ដ្រ​របស់​ស្នងការ​ដ្ឋាន​​នគរបាល​ខេត្ដ​សម្រាប់​ឆ្នាំ​២០១១​។

លោក​ឧត្ដមសេនីយ៍​​ស្នងការ​ បាន​សំដែង​នូវ​ការ​កោត​ស​សើ​រថា​ នាយ នាយ​រង និង​ពល​​​​នគរ​បាល​ដែល​បាន​ទទួល​ការ​​បណ្ដុះ​បណ្ដាល​​ហ្វឹកហ្វឺន​នៅ​នឹង​កន្លែង​រយៈ​​ពេល​ខ្លី​នេះ នឹង​បាន​យល់​ជ្រួត​ជ្រាប​កាន់តែ​ច្បាស់​អំពី​ភារ​កិច្ច និង​តួ​នាទី​របស់​នគរបាល​ជាតិ​ បន្ថែម​ពីលើ​ចំណេះវិជ្ជា​ដែល​មាន ​បង្កើន​នូវ​​គុណ​ភាព​​ត្រឹមត្រូវ​ច្បាស់​លាស់​​ឱ្យ​សម​ស្រប និង​​​ក្លាយ​ជា​មន្ដ្រី​នគរ​បាល​​យុត្ដិធម៌​ដែល​មាន​ជំនាញ​ពិតប្រាកដ​៕