ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុជធូបបែបន់គុណដូនតា សូមឱ្យប្តីវះកាត់ដោយរលូន…ឆេះហ្មត់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ​មួយ​ខ្នង​មាន​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​១៤​ម៉ែត្រ កម្ពស់​៨​ម៉ែត្រ ប្រក់​ស័ង្កសីខាងលើ​ឈើ​និង​ខាងក្រោម​រៀបឥដ្ឋ បាន​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​ដោយសារ​ភ្លើង​ធូប​អុជ​បែ​បន់​ជីដូន​ជីតា​មុន​ពេល​ប្តី​វះកាត់​ខ្នែងពោះវៀន ។ ហេតុការណ៍​អគ្គិភ័យ​នេះ កើតឡើង​នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៥ ខែធ្នូ…

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ​មួយ​ខ្នង​មាន​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​១៤​ម៉ែត្រ កម្ពស់​៨​ម៉ែត្រ ប្រក់​ស័ង្កសីខាងលើ​ឈើ​និង​ខាងក្រោម​រៀបឥដ្ឋ បាន​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​ដោយសារ​ភ្លើង​ធូប​អុជ​បែ​បន់​ជីដូន​ជីតា​មុន​ពេល​ប្តី​វះកាត់​ខ្នែងពោះវៀន ។ ហេតុការណ៍​អគ្គិភ័យ​នេះ កើតឡើង​នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៥ ខែធ្នូ នៅ​ភូមិ​ពន្លៃ​ថ្មី ឃុំ​ទ្រាស ស្រុក​ស្វាយចេក ។

លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ខាងលើ ប្តី​ឈ្មោះ សុខ សុផល អាយុ​៦៤​ឆ្នាំ ប្រពន្ធ​ឈ្មោះ ដា​ត់ រៀម អាយុ​៥៩​ឆ្នាំ មានកូន​៤​នាក់​(​ស្រី​២​នាក់​) ។ លោក​អធិការ​បាន​ឲ្យ​ដឹង​តាម​ការ​រៀបរាប់របស់​ម្ចាស់ផ្ទះ​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​នោះ ស្ត្រី​ជា​ប្រពន្ធ​នៅផ្ទះ​ម្នាក់ឯង ឯ​កូន​ៗ​ទាំង​៤​នាក់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​អស់ ចំណែក​ប្តី​របស់​គាត់​ទៅ​ព្យាបាល​ជំងឺ​ពោះវៀន​ដុះ​ខ្នែង​នៅ​ឯ​ភ្នំពេញ ហើយ​នៅ​ថ្ងៃ​ទី​២៦ ខែធ្នូ គ្រូពេទ្យ​នឹង​ធ្វើការ​វះកាត់ ។ ពេល​នោះ​គាត់​ជា​ប្រពន្ធ​បាន​ឡើង​ទៅ​លើ​ផ្ទះ​អុជ​ធូប​បន់ស្រន់​ជីដូន​ជីតា​ឲ្យ​ជួយ​ពេល​វះកាត់​ប្តី​គាត់ កុំ​ឲ្យ​មាន​គ្រោះថ្នាក់​អ្វី​ឲ្យ​សោះ ។

ក្រោយ​ពី​អុជ​រួច​គាត់​បាន​ចុះ​មក​ដេក​នៅ​ក្រោមផ្ទះ​វិញ ហើយ​ខណៈ​កំពុង​ដេក​លង់លក់​មួយ​ភ្លែត ស្រាប់តែ​ឮ​អ្នក​ជិតខាង​ស្រែក​ប្រាប់​ថា​ភ្លើង​ឆេះ​ផ្ទះ លុះ​ពេល​គាត់​ក្រោក​មើល គឺ​ភ្លើង​បាន​ឆេះ​សន្ធោសន្ធៅ​ទៅ​ហើយ ។
លោក​អធិការ​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួលបាន​ព័ត៌មាន​នេះ កងកម្លាំង​នគរបាល​ប៉ុស្តិ៍ និង​អ្នក​ភូមិ​ព្រម​ទាំង​​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក បាន​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ន​ពន្លត់​តែ​មិន​អាច​ជួយ​បាន ព្រោះ​ភ្លើង​ឆេះ​សន្ធោសន្ធៅ​ទៅ​ហើយ ។ ម្យ៉ាងទៀត ផ្លូវ​ឆ្ងាយ​ទម្រាំ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ដល់​គឺ​យឺត​ពេល តែ​បាន​បាញ់​ទឹក​អស់​ចំនួន​៤​រថយន្ត ដើម្បី​ទប់ស្កាត់​ភ្លើង​កុំ​ឲ្យ​ឆេះ​រាលដាល​ទៅ​ផ្ទះ​អ្នក​ជិត​ខាង ។

ជាមួយ​គ្នា​នេះ បាន​រក​ឃើញ​គ្រឿងអលង្ការមួយ​ចំនួន​ទាំង​យប់​មាន ចិញ្ចៀនមាស​៣​វង់ក្រវិល​មាស​១​គូ ខ្សែដៃ​មាស​១​ខ្សែ ខ្សែ​ក​មាស១​ខ្សែ និង​របស់របរ​មួយ​ចំនួន​ទៀត​ប្រគល់​ជូន​ម្ចាស់ផ្ទះ​វិញ ។ លោក​អធិការ ជា ស្លូញ បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មេត្តា​ប្រុង​ប្រយ័ត្ន​ចំពោះ​បញ្ហា​អគ្គិភ័យ ព្រោះ​ពេល​នេះ​ជា​រដូវក្តៅ​ហួតហែង ងាយ​នឹង​កើត​មាន​អគ្គិភ័យ​ណាស់ ៕

អត្ថបទសរសេរ ដោយ