ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ដែល​ស្រី្ត​ថៃ​2​នាក់​ ធ្លាក់​ក្នុង​អន្ទាក់​ក្រុម​ចាប់ជំរិត​ប្រាក់​នេះ​..!

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ យ៉ាង​ហោច​ណាស់ ​ក្រុម​ឧក្រិដ្ឋជន​៥​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កន្ទ្រប់​ចាប់ខ្លួន​បាន​កាលពី​ថ្ងៃទី​២៥ ធ្នូ ដោយ​សហការ​ជាមួយ​កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ…

ខេត្តព្រះវិហារ ៖ យ៉ាង​ហោច​ណាស់ ​ក្រុម​ឧក្រិដ្ឋជន​៥​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កន្ទ្រប់​ចាប់ខ្លួន​បាន​កាលពី​ថ្ងៃទី​២៥ ធ្នូ ដោយ​សហការ​ជាមួយ​កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ ករណី​ចាប់​បង្ខាំង​ស្ដ្រី​ជនជាតិ​ថៃ​២​នាក់ ជំរិត​ទារប្រាក់​នៅ​ក្នុងភូមិ​ស្រអែម​ជើង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ។

លោក​ឧត្តមសេនីយ៍ទោ យិ​ន ចំណាន ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ពី​ករណី​ជំរិត​ទារប្រាក់​នេះ​ថា កាលពី​ថ្ងៃ​ទី​២៣ ធ្នូ ស្ត្រី​រង​គ្រោះ​ជនជាតិ​ថៃ​ទាំង​២​នាក់ បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ពី​ទីក្រុង​បាងកក មក​ចុះ​នៅ​ព្រ​លាន​យន្តហោះ​ខេត្តសៀមរាប ។ ក្រោយ​ស្ត្រី​រង​គ្រោះ​ចុះ​ពីលើ​យន្តហោះ ក៏​មាន​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ចេញពី​ព្រ​លាន​យន្តហោះ ដោយ​មាន​រថយន្ត​មួយ​គ្រឿង​ចាំ​ទទួល​នាំ​មក​ទីតាំង​កើតហេតុ នៅ​ភូមិ​ស្រអែម​ជើង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត​តែ​ម្តង ។

ក្រោយមក​ក្រុម​ឧក្រិដ្ឋជន​ទាំង​៥​នាក់​នេះ​បាន​បង្ខំ​ឲ្យ​ស្ត្រី​ចំណាប់ខ្មាំង ជា​ជនជាតិ​ថៃ​ទាំង​២​នាក់​ទូរស័ព្ទ​ទៅ​ក្រុម​គ្រួសារ នៅ​ប្រទេស​ថៃ​ឲ្យ​ផ្ទេរ​ប្រាក់​ជា​ថ្នូរ​នៃ​ការ​ដោះ​លែង ។ បន្ទាប់​ពី​ស្ត្រី​ជនជាតិ​ថៃ​ទាំង​២​នាក់​នេះ ទូរស័ព្ទ​ទៅ​ប្រាប់​ក្រុម​គ្រួសារ​និង​ផ្ញើ​រូបភាព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​មើល​ក្រុម​គ្រួសារ​នៅ​ឯ​ប្រទេស​ថៃ ក៏​ប្តឹង​មក​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា ហើយ​ស្ថានទូត​ថៃ​ប្តឹង​បន្ត​មក​អគ្គស្នងការ​នគរបាល​ជាតិ ទើប​បំបែក​បាន​សំណុំរឿង​ចាប់ជំរិត​នេះ ។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​៥​នាក់ រួម​និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់ ។ ដោយឡែក​នារី​រង​គ្រោះជា​ជនជាតិ​ថៃ ក៏​ត្រូវ​បាន​បញ្ជូន​ខ្លួន​មក​កាន់​រាជធានី​ភ្នំពេញ​ផង​ដែរ ។ សមត្ថកិច្ច​មិន​បាន​ឲ្យ​ដឹង​លម្អិត​នៅឡើយ​ទេ​ថា​តើ​មូលហេតុ​អ្វីខ្លះ​បានជា​ស្ត្រី​ថៃ​ទាំង​២​ធ្លាក់ខ្លួន​ជា​ចំណាប់ខ្មាំង​របស់​ក្រុម​ឧក្រិដ្ឋជន​ទាំងនេះ ។ ដោយឡែក​អត្តសញ្ញាណ​ពួក​ឧក្រិដ្ឋជន​ទាំង​៥​នាក់​ក៏​មិន​ត្រូវ
​បាន​ឲ្យ​ដឹង​នៅឡើយ​ដែរ ៕

អត្ថបទសរសេរ ដោយ