ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​បន្ត​ទិស​ដៅ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​ជា​បន្ត​ទៅ​ទៀត

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ផែនការ​ផ្គត់​ផ្គង​ស្បៀងអាហារ​ត្រី​សាច់​គ្រប់​ប្រភេទ និង​គ្រឿងទេស​ដល់​កងកម្លាំង​ទ័ព​គ្រប់​បណ្តា​អង្គភាព​ទាំង​២៣​អង្គភាព មាន​ខេត្តពោធិសាត់ បាត់ដំបង បន្ទាយ​មាន​ជ័យ និង​ប៉ៃលិន ចំណុះ​ឲ្យ​យោធភូមិ​ភាគ​ទី​៥ បាន​ប្រជុំ​ត្រៀម​បន្ត​ទិស​ដៅ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​ជា​បន្ត​ទៅ​ទៀត…

ខេត្តបាត់ដំបង ៖ ផែនការ​ផ្គត់​ផ្គង​ស្បៀងអាហារ​ត្រី​សាច់​គ្រប់​ប្រភេទ និង​គ្រឿងទេស​ដល់​កងកម្លាំង​ទ័ព​គ្រប់​បណ្តា​អង្គភាព​ទាំង​២៣​អង្គភាព មាន​ខេត្តពោធិសាត់ បាត់ដំបង បន្ទាយ​មាន​ជ័យ និង​ប៉ៃលិន ចំណុះ​ឲ្យ​យោធភូមិ​ភាគ​ទី​៥ បាន​ប្រជុំ​ត្រៀម​បន្ត​ទិស​ដៅ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​ជា​បន្ត​ទៅ​ទៀត ។

ក្រោម​អធិបតី​លោក​ឧត្តមសេនីយ៍ទោ ខាត់ ជន់ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ ដោយ​មានការ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោ ជុំ សុ​ឃឿ​ន នាយករង នាយកដ្ឋាន​ផ្គត់​ផ្គង​ស្បៀង​ក្រសួងការពារជាតិ​ប្រចាំ​តំបន់​២-៣-​និង​៤ លោក​ឧត្តមសេនីយ៍ទោ​អ៊ុ​ង សុវណ្ណ ប្រចាំ​តំបន់​១ នៅ​ក្នុង​ការិយាល័យ​ទី​៤ របស់​យោធភូមិ​ភាគ​ទី​៥ វេលា​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ ដោយ​មាន​សមាសភាព​ចូលរួម​គ្រប់​បណ្តា​អង្គភាព​ចំនួន​៦៤​នាក់ ។

លោក​ឧត្តមសេនីយ៍ត្រី ដួង សុខ​សា​រិ​ន នាយការិយាល័យ​ទី​៤​បាន​មាន​មតិ​ស្វាគមន៍ និង​រាយការណ៍​អំពី​ការ​ផ្គត់ផ្គង់​កន្លង​មក គឺ​ធានា​បាន​ទាំង​ការ​ហូប​ចុក​ជម្រក​ស្នាក់​នៅផ្ទះ​បាយ​សម្លៀក​បំពាក់​ព្រមទាំង​គ្រឿង​បរិក្ខា​ទ័ព​ផ្សេង​ៗ​ទៀត​ដែល​អាច​ឲ្យ​កម្លាំង​ទ័ព​យើង​មាន​សុខភាព និង​គុណភាព​បាន​យ៉ាង​ល្អ​ប្រសើរ ។

បន្ទាប់​ពី​គ្រប់​តាម​បណ្តា​អង្គភាព​ទាំង​២៣​បាន​រាយការណ៍​បន្ថែម លើក​ឡើង​ពី​ចំណុច​ខ្វះខាត និង​ចំណុច​ទទួលយក​បាន​គ្រប់​អង្គភាព​រួច​មក​លោក​ឧត្តមសេនីយ៍ទោ ជុំ សុ​ឃឿ​ន និង​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ង សុវណ្ណ នាយករង នាយកដ្ឋាន​ផ្គត់ផ្គង់​ស្បៀង​ក្រសួងការពារជាតិ បាន​បញ្ជាក់​ថា ក្រសួងការពារជាតិ​បាន​ទំនុកបម្រុង​ត្រៀម​ជា​បន្ត​ទៅ​ទៀត​សម្រាប់​ពេល​ខាង​មុខ ដោយ​បូក​ផ្សំ និង​ថវិកា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី តែងតែ​ជួយ​បន្ថែម​ទៀត​លើ​ការងារ​ចិញ្ចឹម​ទ័ព​កន្លង​មកនេះ ហើយ​បាន​តាមដាន​ជា​ប្រចាំ​ក្នុង​ផ្នែក​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ និង​ការ​ថែទាំ​សុខភាព មិន​ឲ្យ​កម្លាំង​ទ័ព​ជួប​ការ​លំបាក​ឡើយ ។

បន្ត​មក​លោក​ឧត្តមសេនីយ៍ទោ ខាត់ ជន មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥​បាន​ថ្លែង​ថា សុំ​ឯកភាព​តាម​របាយការណ៍​កែសម្រួល​ចំណុច​ខ្វះខាត និង​យក​បទ​ពិសោធន៍​ទទួល​បាន​លទ្ធផល​ល្អ ក្នុង​ជំហាន​សាកល្បង​៨​ឆ្នាំ​កន្លង​មកនេះ គឺ​អាច​ធានា​បាន​យ៉ាង​ល្អ​ប្រសើរ ហើយ​កាន់តែ​មាន​ភាព​ងាយស្រួល​បន្ថែម​ទៀត ពីព្រោះ​ឥឡូវ​តាម​អង្គភាព​ដែល​នៅ​តាម​តំបន់​ជនបទ​ដាច់​ស្រយាល គឺ​យើង​មាន​ផ្លូវ​ល្អ​ស្រួល​ជាង​មុន​ឆ្ងាយ​ណាស់​ក្នុង​ការ​ជួយ​ផ្តល់​ផ្គត់ផ្គង់​គ្រប់​តាម​បណ្តា​អង្គភាព​មិន​ឲ្យ​ជួប​ការ​លំបាក​ទៀត​ឡើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ