ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​ណៈ​មេធាវី​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​២៧ ​ធ្នូ ​នេះ ​នៅ​ទីស្តីការក្រសួង​យុត្តិធម៌ លោក​មេធាវី សួន វិសាល ប្រធាន​គណៈមេធាវី​…

រាជធានី​ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​២៧ ​ធ្នូ ​នេះ ​នៅ​ទីស្តីការក្រសួង​យុត្តិធម៌ លោក​មេធាវី សួន វិសាល ប្រធាន​គណៈមេធាវី​ បាន​ដឹកនាំ​គណៈ​ប្រ​ភិ​ភូ​មេធាវី​ជួប​ពិភាក្សា​ការងារ ​ជាមួយ​លោក​អង្គ វង្ស​វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ​ដោយ​ផ្តោត​លើ​របៀបវារៈ​ចំនួន​៤​សំខាន់​  ១-​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធា​
វី ២-​ការ​រៀបចំ​សិក្ខាសាលា​រួម​គ្នា ​ក្នុង​គោលបំណង​ពង្រឹង​វិស័យ​យុត្តិធម៌​ ៣-​ជំនួយ​ផ្នែក​ច្បាប់​សម្រាប់​ជន​ក្រីក្រ​ និង៤-អគារ​រដ្ឋបាល​របស់​ម​ជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មេធាវី​ ។

ជា​លទ្ធផល​នៃ​ជំនួប​ពិភាក្សា​អង្គប្រជុំ​ បាន​សម្រេច​​១-​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី ត្រូវ​បន្ត​អនុវត្ត​តាម​យន្តការ​ក្រុមការងារ​ដែល​មាន​ស្រាប់ ដោយ​សហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម និង​ធ្វើ​របាយ​ការណ៍​មក​ក្រសួងយុត្តិធម៌​អោយ​បាន​ឆាប់ ២-​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​ឯកភាព​ជា​គោលការណ៍ រៀបចំ​សិក្ខាសាលា​រួម​គ្នា​រវាង​គណៈមេធាវី និង​ក្រសួងយុត្តិធម៌ ដើម្បី​ពង្រឹង​វិស័យ​យុត្តិធម៌​​ ៣-​ចំពោះ​ជំនួយ​ផ្នែក​ច្បាប់​សម្រាប់​ជន​ក្រីក្រ អង្គប្រជុំ​បាន​ឯកភាព​គ្នា​ថា​នឹង​ស្នើ​សុំ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​សុំ​បង្កើន​ថវិកា​ជួយ​សំណុំរឿង​ក្តី​ជន​ក្រីក្រ បន្ទាប់​ពី​បាន​ទទួល​របាយការណ៍​លទ្ធផល​ការងារ​លំអិត​ពី​គណៈ​មេ​ធាវី​និង៤-​ចំពោះ​អគារ​រដ្ឋបាល​របស់​ម​ជ្ឍ​មណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មេធាវី លោក​រដ្ឋមន្ត្រី​ស្នើ​អោយ​បង្កើត​ក្រុមការងារ​មួយ​ដើម្បី​ពិភាក្សា​លំអិត​ពី​ករណី​នេះ​។

កិច្ចប្រជុំ​បាន​បញ្ចប់​ទៅ​ ក្រោម​បរិយាកាស​យោគយល់ និង​ស្និទ្ធ​ស្នាល​ ​ក្រោម​អធិបតីភាព​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ។

អត្ថបទសរសេរ ដោយ