ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​តវ៉ា​មិន​ព្រម​ធ្វើការ អភិបាល​រាជធានី​ដាក់​វិធានការ​បន្ទាន់​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ក្រុម​កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ី​ន ទ្រី ប្រមាណ​ជាង​២​ពាន់​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​ដោយ​បាន​នាំ​គ្នា​តវ៉ា​អត់​ធ្វើការ ដោយ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់ខែ​នោះ លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​វិធាន​ជា​បន្ទាន់​ដើម្បី​ដោះស្រាយ​ការ​កកស្ទះ​សំរាម​នៅ​រាជធានី​ភ្នំពេញ ដោយ​ណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២​ជួល​រថយន្ត​ដឹក​សំរាម​ជា​បណ្តោះអាសន្ន ។…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ក្រុម​កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ី​ន ទ្រី ប្រមាណ​ជាង​២​ពាន់​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​ដោយ​បាន​នាំ​គ្នា​តវ៉ា​អត់​ធ្វើការ ដោយ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់ខែ​នោះ លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​វិធាន​ជា​បន្ទាន់​ដើម្បី​ដោះស្រាយ​ការ​កកស្ទះ​សំរាម​នៅ​រាជធានី​ភ្នំពេញ ដោយ​ណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២​ជួល​រថយន្ត​ដឹក​សំរាម​ជា​បណ្តោះអាសន្ន ។

ក្នុង​កិច្ចប្រជុំ​បាន​ផ្តោត​លើ​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ នេះ​នៅ​សាលា​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​ការ​ទាមទារ​ដំឡើង​ប្រាក់ខែ​របស់​កម្មករ​-​កម្មការិនី​របស់​ក្រុមហ៊ុន ស៊ី​ន ទ្រី និង​ការ​ធ្វើ​ពហិការ​មិន​ប្រមូល​សំរាម​ក្នុង​រយៈពេល​២​ថ្ងៃ​មកនេះ ។

លោក ឃួ​ង ស្រេង បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២​ជួល​រថយន្ត​ដឹក​សំរាម​ជា​បណ្តោះអាសន្ន​សិន​ទម្រាំ​បញ្ហា​ត្រូវ​បាន​ដោះស្រាយ ។

លោក​អភិបាល​បាន​បន្ត​ថា ក្រុមហ៊ុន ស៊ី​ន ទ្រី មិន​ត្រូវ​រកស៊ី​ដឹង​តែ​ពី​ចំណេញ​នោះ​ទេ ត្រូវ​គិតដល់​ពេល​ខាត​ខ្លះ​ផង ហើយ​ក្រុមហ៊ុន ស៊ី​ន ទ្រី ក៏​មិន​ត្រូវ​យក​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​ធ្វើ​ជា​ចំណាប់ខ្មាំង​របស់​ខ្លួន​នោះ​ដែរ ។

នៅ​ពេល​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​ចាត់វិធានការ​លើ​ការ​ដោះស្រាយ ការ​កកស្ទះ​សំរាម​តាម​ដង ផ្លូវ​នានា ក្នុង​រាជធានី​ភ្នំពេញ នៅ​ពេល​ដែល​កម្ម​ការ​ក្រុមហ៊ុន ស៊ី​ន ទ្រី ធ្វើ​ពហិការ មិន​ប្រមូល​សំរាម​ដូច​សព្វដង ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​កំពុង​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន ស៊ី​ន ទ្រី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ