ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរសុខាភិបាលខេត្ត​ព្រះវិហារ ៖ «បើ​មិន​ស្គាល់​ច្បាស់​កុំ​បរិភោគ អាច​ប៉ះពាល់​ដល់​អាយុជីវិត​»

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ «​ប្រសិនបើ​មិន​ស្គាល់​ច្បាស់​ទេ​នោះ សុំ​កុំ​បរិភោគ​ឲ្យ​សោះ ព្រោះ​អាច​ប៉ះពាល់​ដល់​អាយុជីវិត​បាន នេះជា​ការ​អំពាវនាវ​ពី​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ ចំពោះ​រុក្ខជាតិ​ផ្សិត​ដែល​ដុះ​ក្នុង​ព្រៃ និង​ដុះ​តាម​ដើម​រុក្ខជាតិ​នានា ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​បេះ​យក​មក​លក់​លើ​ទីផ្សារ ត្រូវ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​យក​ផ្សិត​ណា…

ខេត្តព្រះវិហារ ៖ «​ប្រសិនបើ​មិន​ស្គាល់​ច្បាស់​ទេ​នោះ សុំ​កុំ​បរិភោគ​ឲ្យ​សោះ ព្រោះ​អាច​ប៉ះពាល់​ដល់​អាយុជីវិត​បាន នេះជា​ការ​អំពាវនាវ​ពី​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ ចំពោះ​រុក្ខជាតិ​ផ្សិត​ដែល​ដុះ​ក្នុង​ព្រៃ និង​ដុះ​តាម​ដើម​រុក្ខជាតិ​នានា ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​បេះ​យក​មក​លក់​លើ​ទីផ្សារ ត្រូវ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​យក​ផ្សិត​ណា ដែល​មិន​ស្គាល់​ច្បាស់ មក​ធ្វើ​ជា​ម្ហូបអាហារ ព្រោះ​វា​នាំ​ឲ្យ​អ្នក​បរិភោគ​មាន​អាកា​រៈ​ក្អួតចង្អោរ បាត់
បង់​ជាតិ​ទឹក​ក្នុង​ខ្លួន បណ្តាល​ឲ្យ​អ្នក​បរិភោគ​អាច​ជួប​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​បាន ប្រសិនបើ​មិន​មានការ​សង្គ្រោះ​ទាន់​ពេលវេលានោះ​​» ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៨​នេះ លោក​វេជ្ជបណ្ឌិត គួ​ង ឡូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ មាន​ប្រសាសន៍​ថា កន្លង​ទៅ​នេះ នៅ​ខេត្តព្រះវិហារ​ក៏​មាន​ជន​រង​គ្រោះ​ដែល​ពុលផ្សិត ធ្វើ​ឲ្យ​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​ក៏​មាន ព្រោះថា​ផ្សិត​ខ្លះ​អាចយ​កមក​បរិភោគ​បាន ប៉ុន្តែ​ផ្សិត​មួយ​ចំនួន​ទៀត​មាន​គ្រោះថ្នាក់​ណាស់ ដូច្នេះ​ហើយ​មន្ទីរ​ជំនាញ​បាន​អំពាវនាវ​ដាច់ខាត​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បេះ​ផ្សិត ពី​ក្នុង​ព្រៃ ឬផ្សិតដុះ​តាម​ដើម​រុក្ខជាតិ ឬ​ផ្សិត​ទិញ​ពី​ផ្សារ ប្រសិនបើ​ពុំ​ស្គាល់​ពី​ប្រភេទ​ផ្សិត​ច្បាស់លាស់​នោះ​ទេ គួរ​ចៀសវាង​ឲ្យ​បាន​ មិន​ត្រូវ​យក​មក​បរិភោគ​ឡើយ ព្រោះ​វា​អាច​នាំ​គ្រោះថ្នាក់​ដល់​សុវត្ថិភាព​អ្នក​បរិភោគ​បាន ។

លោក​បន្ថែម​ថា បច្ចុបន្ន​នេះ​ឃើញ​ថា ប្រភេទ​រុក្ខជាតិ​ផ្សិត​មួយ​ចំនួន​ជា​អាហារ​ដ៏​ពេញ​និយម​របស់​អ្នក​បរិភោគ និង​ដាក់​លក់​លើ​ទីផ្សារ ប៉ុន្តែ​ផ្សិត​មួយ​ចំនួន​ទៀត​ដែល​ប្រជាពលរដ្ឋ​មិន​ស្គាល់​នូវ​ប្រភេទ​ច្បាស់លាស់​នោះ ដូច​ជា​ផ្សិត​ដុះ​នៅ​ក្នុង​ព្រៃ និង​លើ​ដើម​រុក្ខជាតិ​ផ្សេង​ៗ ដាច់ខាត​កុំ​បរិភោគ ។

លោក​ថា អាកា​រៈ​ពុលផ្សិត​ទាំង​អស់នោះ​វា​នឹង​ធ្វើ​ឲ្យ​មនុស្ស​មាន​អាកា​រៈ​ក្រោយ​ពេល​បរិភោគ ដូច​ជា អស់កម្លាំង ក្អួតចង្អោរ រាក​រួស បាត់បង់​ជាតិ​ទឹក​ក្នុង​ខ្លួន បើសិនជា​អ្នកជម្ងឺ​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទាន់​ពេលវេលា​ទេ​នោះ វា​នឹង​បណ្តាល​ឲ្យ​ជួប​គ្រោះ ថ្នាក់​ដល់​អាយុជីវិត​ទៀត​ផង ។

អ្នកស្រី ថន ស្រី​មុំ ជា​អាជីវករ​លក់ដូរ​នៅ​លើ​ច្រក​ទ្វា​អានសេះ ព្រំដែន​កម្ពុជា​ថៃ វិញ បាន​ឲ្យ​ដឹង​ថា គាត់ ប្រកប​របរ​លក់​ផ្សិត​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​គាត់​លក់​ផ្សិត​ទៅ​តាម​រដូវ​ដែល​ផ្សិត​មាន​ដូច​ជា រដូវ​ផ្សិត​ក្ងោក ផ្សិត​ប៉ក់ និង​ផ្សិត​ឈើ​ជាដើម ។

អ្នកស្រី​បន្ថែម​ថា បច្ចុប្បន្ន​នេះ​ជា​រដូវ​ដែល​គាត់​លក់​ផ្សិត​ឈើ ឬ​ហៅ​ម្យ៉ាងទៀត​ថា​ផ្សិត​រងា ក្នុង​មួយ​ថ្ងៃ​ៗ​រាប់រយ​គីឡូក្រាម លក់​ទៅ​ឲ្យ​ជនជាតិ​ថៃ សម្រាប់​យក​ទៅ​ធ្វើ​ម្ហូប ប៉ុន្តែ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​គាត់​ធ្លាប់​លក់​ផ្សិត​ប្រភេទ​ទាំងនេះ មិន​ដែល​ធ្លាប់​មានការ​ពុលផ្សិត​ទាំង​អស់នេះ​ទេ ចំពោះ​ផ្សិត​ក្រៅពី​ប្រភេទ​ទាំងនេះ ក៏​គាត់​មិន​ធ្លាប់​ដឹង​ថា​ពុល​ទេ តែ​គាត់​ក៏​មិន​ដែល​យក​ផ្សិត​ដែល​មិន​ធ្លាប់​ស្គាល់​នោះ​មក​លក់​ឡើយ ព្រោះ​ខ្លាច ប៉ះពាល់​ដោយ​សុវត្ថិភាព​អ្នក​បរិភោគ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ