ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិសនី​កម្ពុជា​ប្រកាស​ផ្អាក​ការ​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ អគ្គិសនី​កម្ពុជា​ប្រកាស​ផ្អាក​ការ​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​៣០ ខែធ្នូ ដើម្បី​ធ្វើការ​ជួសជុល ផ្លាស់​ប្តូរ និង​ដំឡើង​បរិក្ខារ​ថ្មី ខណៈ​មានការ​រុះរើ​គន្លង​ខ្សែបណ្តាញ​ដើម្បី​ធ្វើការ​ពង្រីក​ផ្លូវ​។…

រាជធានី​ភ្នំពេញ ​៖ អគ្គិសនី​កម្ពុជា​ប្រកាស​ផ្អាក​ការ​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​៣០ ខែធ្នូ ដើម្បី​ធ្វើការ​ជួសជុល ផ្លាស់​ប្តូរ និង​ដំឡើង​បរិក្ខារ​ថ្មី ខណៈ​មានការ​រុះរើ​គន្លង​ខ្សែបណ្តាញ​ដើម្បី​ធ្វើការ​ពង្រីក​ផ្លូវ​។

សេចក្តីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា បានឱ្យ​ដឹង​ថា ទីតាំង​ដែល​ត្រូវ​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង​រយៈពេល​ខ្លី ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​១២​ថ្ងៃត្រង់ នៃ​ថ្ងៃ​ទី​២៧ ខែធ្នូ​នេះ មាន​ដូច​ជា នៅ​តំបន់​ភ្លើង​ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់​នៃ​ខណ្ឌចំការមន សង្កាត់​រំ​រោង​ក្រោម សង្កាត់​កំ​បូល សង្កាត់​ស្នោរ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​សង្កាត់​ព្រែក​ប្រា សង្កាត់​ព្រែក​ថ្មី សង្កាត់​ក្បាលកោះ សង្កាត់​ព្រែក​ឯង ក្នុង​ខណ្ឌ​ច្បារ​អំពៅ​។

នៅ​ទី​២៨ ខែធ្នូ ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​១៣​រសៀល នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ក្នុង​ខណ្ឌដូនពេញ សង្កាត់​កន្ទោក សង្កាត់​កា​កាប​ទី​១ សង្កាត់​កា​កាប​ទី​២ សង្កាត់​ចោម​ចៅ​ទី​៣ សង្កាត់​កំ​បូល សង្កាត់​បឹង​ទំពន់​ទី​២ សង្កាត់​មាន​ជ័យ រាជធានី​ភ្នំពេញ​។

ថ្ងៃ​ទី​២៩ ខែធ្នូ ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​១៦​ល្ងាច នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់ភ្លើង​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​២ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​តំបន់​ភ្លើង​មួយ​ចំនួន​ទៀត ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​លៀប សង្កាត់​ព្រែក​តា​សេក ក្នុង​ខណ្ឌ​ជ្រោយចង្វារ និង​សង្កាត់​ដង្កោ ជើងឯក សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

នៅ​ទី​៣០ ខែធ្នូ ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​១២​ថ្ងៃត្រង់ នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី សង្កាត់​ក្រាំងធ្នង់ សង្កាត់​ឈ្មួញ ខណ្ឌ​សែន​សុខ និង​សង្កាត់​កំ​បូល សង្កាត់​ស្នោរ សង្កាត់​សំរោង​ក្រោម ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រមទាំង​ឃុំ​បែក​ចាន ក្នុងស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

អគ្គិសនី​កម្ពុជា បាន​បញ្ជាក់​ថា ការ​ជូនដំណឹង​ជា​មុន​នេះ គឺ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​ផ្គត់ផ្គង់​ខាងលើ​បាន​ទទួល​ព័ត៌មាន​ជា​មុន និង​ដើម្បី​សុំ​ការ​អ​ធ្យា​ស្រ័​ចំពោះ​ការ​ផ្តាច់​ចរន្ដអគ្គិសនី​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ