ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណា​ទ្រាំ​បាន​បើ​ជះក្លិន​ស្អុយ​ម្លឹ​ង​ៗ…!

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ចំការ​គរ​(​ផ្សារ​ថ្មី​)​បាន​សម្តែង​នូវ​ក្តី​សប្បាយ​រីករាយ​ជា​ខ្លាំង នៅ​ពេល​ឃើញ​ក្រុមការងារ​សាលាក្រុង​សិរី​សោភ័ណ​ដែល​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង រួម​នឹង​លោក នាង ហាវ…

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ចំការ​គរ​(​ផ្សារ​ថ្មី​)​បាន​សម្តែង​នូវ​ក្តី​សប្បាយ​រីករាយ​ជា​ខ្លាំង នៅ​ពេល​ឃើញ​ក្រុមការងារ​សាលាក្រុង​សិរី​សោភ័ណ​ដែល​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង រួម​នឹង​លោក នាង ហាវ អភិបាលរង​ក្រុង ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ ម្សិលមិញ​បាន​ដឹកនាំ​ក្រុមការងារ​មាន​សមត្ថ​កិ​ច​នគរបាល​បាន​យក​ឡានទឹក​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​១​គ្រឿង​មក​បាញ់​ទឹក​លាង​សម្អាត​ទីធ្លា​ខាង​មុខ​ផ្សារ​ផង​ដែរ និង​មាន​កងរាជអាវុធហត្ថ​ក្រុង ប្រជា​ការពារ រួម​នឹង​ក្រុមហ៊ុន​ប្រមូល​សំរាម ប្រមាណ​ជាង​៣០​នាក់ បាន​ធ្វើការ​បាញ់​ទឹក​លាង​សម្អាត​នៅ​មុខ​ផ្សារ ដែល​មាន​ក្លិនស្អុយ​ប៉ះពាល់​ដល់​សុខភាព​អាជីវករ​លក់ដូរ​ក្បែរ​នោះ ។

តំណាង​អាជីវករ​មួយ​រូប​នៅ​ក្នុង​ផ្សារ​បាន​លើក​ឡើង​ថា កន្លង​មក​ពួក​គាត់​មាន​ជួប​ការ​លំបាក​ជា​ខ្លាំង​ដោយសារ​តែ​សំរាម​បាន​ជះក្លិន​ស្អុយ​ធ្វើ​ឲ្យ​ពួក​គាត់​ពិបាក​ដកដង្ហើម​ម្យ៉ាងវិញទៀត វា​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គាត់ ។ ពេល​ខ្លះ​ពួក​គាត់​ដែល​ជា​អាជីវករ​បាន​ប្រមូល​លុយ​គ្នា​ដើម្បី​ទិញ​កំបោរ​មក​បាច​ដើម្បី​បំបាត់​ក្លិនស្អុយ​ក៏​នៅ​តែ​មាន​ក្លិនស្អុយ​ដដែល ។

អាជីវករ​បន្ត​ថា ពេល​ខ្លះ​សំរាម​មានការ​ស្តុ​ប​ទុក​យូរ​ដោយ​ក្រុមហ៊ុន​ដែល​ប្រមូល​សំរាម​មិនសូវ​ទៀងទាត់​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ក្លិនស្អុយ​បែប​នេះ ។ ទន្ទឹម​គ្នា​នោះ​ក្រុម​អាជីវករ​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​អភិបាលក្រុង​ដែល​តែងតែ​ចុះ​មក​ដល់ទី​តាំង​ផ្ទាល់ ជាក់ស្តែង​លោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​មក​សម្អាត​ទី​នេះ​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​លែង​មាន​ក្តី​ព្រួយបារម្ភ​ពី​រឿង​ក្លិនស្អុយ​ទៀត​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ