ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញនោះ! អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ចុះ​ប្រមូល​សំរាម ខណៈ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ធ្វើ​កូដកម្ម(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​មូលដ្ឋាន​នៅ​តាម​បណ្តាល​ខណ្ឌ​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​ចុះ​ប្រមូល​សំរាម​នៅ​តាម​ដងផ្លូវ ខណៈ​ពេល​ដែល​កម្មករ​ក្រុមហ៊ុន​ស៊ី​ន​ទ្រី បាន​នាំ​គ្នា​ធ្វើ​កូដកម្ម ដើម្បី​ទាមទារ​តំឡើង​ប្រាក់ខែ ជា​ហេតុ​ធ្វើ​ឲ្យ​សំរាម​នៅ​តាម​ដងផ្លូវ​មួយ​ចំនួន​គរ​ដូច​កូនភ្នំ ជះក្លិន​ស្អុយ​អា​សាច​នៅ​កណ្តាល​រាជធានី​ភ្នំពេញ ។…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​មូលដ្ឋាន​នៅ​តាម​បណ្តាល​ខណ្ឌ​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​ចុះ​ប្រមូល​សំរាម​នៅ​តាម​ដងផ្លូវ ខណៈ​ពេល​ដែល​កម្មករ​ក្រុមហ៊ុន​ស៊ី​ន​ទ្រី បាន​នាំ​គ្នា​ធ្វើ​កូដកម្ម ដើម្បី​ទាមទារ​តំឡើង​ប្រាក់ខែ ជា​ហេតុ​ធ្វើ​ឲ្យ​សំរាម​នៅ​តាម​ដងផ្លូវ​មួយ​ចំនួន​គរ​ដូច​កូនភ្នំ ជះក្លិន​ស្អុយ​អា​សាច​នៅ​កណ្តាល​រាជធានី​ភ្នំពេញ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ​នេះ គេ​ឃើញ​កម្លាំង​សណ្តាប់​ធ្លាប់​ខណ្ឌ​ឬ​ស្សី​កែវ និង​ប្រជា​ការពារ​នៅ​តាម​សង្កាត់​នានា នៅ​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ដើរតួរ​ជំនួស​កម្មករ​ស៊ិ​ន​ទ្រី​បាន​ចុះ​ប្រមូល​សំរាម​នៅ​តាម​ដងផ្លូវ​យក​ទៅ​ដាក់​ដី​ឡូ​តិ៍​មួយ​កន្លែង នៅ​តាម​មាត់ទន្លេ នៅ​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ។

ការ​ចុះ​ប្រមូល​សំរាម​នេះ គឺជា​ការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​ទៅ​លើ​បរិស្ថាន​នៅ​ក្ន​ង​មូលដ្ឋាន​របស់​ខ្លួន និង​ក៏​ជា​ការ​លើកកម្ពស់​សោ​ភ័​ណ្ឌ​ភាព​រាជធានី​ភ្នំពេញ នៅ​ក្នុង​ឱកាស​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បើក​សម្ពោធ​វិមាន​ឈ្នះ​-​ឈ្នះ និង​មាន​រៀបចំ​កម្ម​វិធិ​សប្បាយ​ៗ​មានការ​ប្រគុំ​តន្ត្រី បាញ់​កាំជ្រួច​ពេល​ថ្ងៃ​ស្រប​ពេល​បុណ្យចូលឆ្នាំ​សកល​ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​ក្នុង​រយៈពេល​៤​ថ្ងៃ​ទៀត​នេះ ។ ទោះបីជា​យ៉ាងណា​នៅ​មាន​អាជ្ញាធរ និង​ខណ្ឌ​មួយ​ចំនួន​ហាក់ដូចជា មិន​បាន​អើពើ​ចំពោះ​បរិស្ថាន​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឡើយ ខណៈ​ពេល​ដែល​ខណ្ឌ​មួយ​ចំនួន​កំពុង​តែ​យកចិត្តទុកដាក់​ពី​បញ្ហា​សំរាម​នោះ ។

លោក​នុ​ត សា​វី ប្រធាន​សណ្តាប់​ធ្លាប់​ខណ្ឌ​ឬ​ស្សី​កែវ​បានអោយ​ដឹង​ថា តាម​ការ​ណែនាំ​របស់​លោក​ជា ពិសី អភិបាល​ខណ្ឌ និង​មានការ​ចុះ​បញ្ជា​ផ្ទាល់​ពី​លោក​ប្រា​ជ សីហា អភិបាលរង​ខណ្ឌ លោក​បាន​ដឹកនាំ កម្លាំង សណ្តាប់​ធ្លាប់​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ចុះ​មក​ប្រមូល​សំរាម​នៅ​តាម​ផ្លូវជាតិ​លេខ​៥ តាំងពី​វេលា​ម៉ោង​ប្រមាណ​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ​នេះ ធ្វើ​យ៉ាងណា​អោយ​អស់​ក្នុង​រយៈពេល​មួយ​ថ្ងៃ ។

លោក​ប្រធាន​សណ្តាប់ធ្នាប់​បានអោយ​ដឹង​ទៀត​ថា ក្នុង​ការ​ចុះ​ប្រមូល​សំរាម​លោក​បាន​ប្រើប្រាស់​កម្លាំង​សណ្តាប់​ធ្លាប់​ចំនួន​៣០​នាក់​ទៅ​សហ​ការណ៍​ជាមួយ​ប្រជា​ការពារ​នៅ​តាម​បណ្តាល​សង្កាត់​ទាំង​៧ ដោយ​ប្រើប្រាស់​រថយន្ត​បែន​ចំនួន​២​គ្រឿង រថយន្ត​សណ្តាប់ធ្នាប់​មួយ​គ្រឿង​គ្រឿងចក្រ​សម្រាប់​ចូក​របស់​សាលា​មួយ​គ្រឿង និង​ម៉ូតូ​រ៉ឺ​ម៉ក​របស់​សាលា​ខណ្ឌ​មួយ​គ្រឿង ។ ក្រៅពី​នោះ​មាន​រថយន្ត និង​ម៉ូតូ​រ៉ឺ​ម៉ក​នៅ​តាម​សង្កាត់​នានា​ផង​ដែរ ។ លោក នុ​ត សា​វី ប្រធាន​សណ្តាប់​ធ្លាប់​ខណ្ឌ​ឬ​ស្សី​កែវ​បាន​បន្ត​ទៀត ថា​បើសិនជា​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​គ្មាន​ដំណោះស្រាយ ហើយ​បុគ្គលិក​កម្មករ​ស៊ិ​ន​ទ្រី​ទាំងអស់​នៅ​តែ​បន្ត​ធ្វើ​កូដកម្ម លោក​នឹង​ក្លាយ​ខ្លួន​ជា​អ្នក​ប្រមូល​សំរាម​ជំនួស​កម្មករ​ស៊ី​ន​ទ្រី​ធ្វើ​កូដកម្ម ។

គួរ​បញ្ជាក់​ថា កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ជាង​២​ពាន់​នាក់​បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​មិន​ព្រម​ចេញ​ទៅ​ប្រមូល​សំរាម​ដោយ​នាំ​គ្នា​ធ្វើ​កូដកម្ម​ទាមទារ​តំឡើង​ប្រាក់ខែ​ចំនួន​១២​ដុល្លារ និង​ប្រាក់​បំណាច់​ផ្សេង​ៗ​ដូច​កម្មករ​រោងចក្រ​ផង​ដែរ ។ ការ​ធ្វើ​កូដកម្ម​បាន​ផ្ទុះ​ឡើង កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៦ ខែធ្នូ នៅ​ទីតាំង​ចំណតរថយន្ត​ស៊ី​ន​ទ្រី ស្ថិត​នៅ​តាម​ផ្លូវ​បេតុង បឹង​តា​ម៉ាត ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ បន្ទាប់​ពី​មានការ​តវ៉ា​ធ្វើ​អោយ​សំរាម​នៅ​តាម​ដងផ្លូវ គរ​ដូច​ភ្នំ និង​មាន​ក្លិនស្អុយ​អា​សោច​ហើយ​អាជ្ញាធរ​បាន​ក្លាយជា​បន្ទុក​មួយ​ក្នុង​ការ​ប្រមូល​សំរាម​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ