ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​ធ្វើ​ចោរ​…​អូស​.​កពី​បឹង​កំប្លោកបាន វ៉ៃ​ប៊ិះ​ក្ស័យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ សេ​ចក្តីរាយការណ៍ឱ្យដឹងថា ជនសង្ស័យ​២​នាក់​​​ធ្វើ​សកម្មភាព​ឡើង​ទៅ​គាស់​បន្ទប់​ជួល​របស់​កម្មករ​រោងចក្រ ប៉ង​លួច​ទ្រព្យសម្បត្តិ​ ប៉ុន្តែ​ត្រូវ​បាន​អ្នក​មើល​ការ​បន្ទប់​ជួល​ឃើញ​ទាន់បានស្រែក និង​​ដេញចាប់ ធ្វើ​ឱ្យ​ជនសង្ស័យ​​ភ័យស្លន់​រត់​ឆ្លង​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​រហូត​ធ្លាក់​បឹង​កំប្លោក ​ហើយ​​​ត្រូវ​​​ពលរដ្ឋ​រួម​និង​នគរបាល​ចាប់​បាន​ម្នាក់វាយ​ទ្រម ​ខ្លួន​ចំណែក​ម្នាក់​ទៀត​…

រាជធានី​ភ្នំពេញ ​៖​ សេ​ចក្តីរាយការណ៍ឱ្យដឹងថា ជនសង្ស័យ​២​នាក់​​​ធ្វើ​សកម្មភាព​ឡើង​ទៅ​គាស់​បន្ទប់​ជួល​របស់​កម្មករ​រោងចក្រ ប៉ង​លួច​ទ្រព្យសម្បត្តិ​ ប៉ុន្តែ​ត្រូវ​បាន​អ្នក​មើល​ការ​បន្ទប់​ជួល​ឃើញ​ទាន់បានស្រែក និង​​ដេញចាប់ ធ្វើ​ឱ្យ​ជនសង្ស័យ​​ភ័យស្លន់​រត់​ឆ្លង​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​រហូត​ធ្លាក់​បឹង​កំប្លោក ​ហើយ​​​ត្រូវ​​​ពលរដ្ឋ​រួម​និង​នគរបាល​ចាប់​បាន​ម្នាក់វាយ​ទ្រម ​ខ្លួន​ចំណែក​ម្នាក់​ទៀត​ រត់​រួច​បាត់​ស្រមោល ​។

ហេតុការណ៍​នេះ​ បាន​បង្ក​​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង១០ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ​ធ្នូ ​នេះ នៅ​ចំណុច​បន្ទប់​ជួល​៣​ជាន់ ​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ខាងលើ ​ឈ្មោះ រិ​ទ្ធ សំណាង អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់​នៅផ្ទះ​ជួល ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ​ជិះ​ម៉ូតូ​១​គ្រឿង ​ម៉ាក​យ៉ា​ម៉ា​ហា​ស៊ី​រ៉ូ​ស ព​ណ៌.ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CA-2727 រីឯ​បក្សពួក​ម្នាក់​ទៀ ត​គេចខ្លួន​បាត់​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡើយ​។

ប្រភព​បន្ត​ថា ខណៈ​ជនសង្ស័យ​ម្នាក់​ បានគេច​បាត់​នៅ​សល់​ម្នាក់​លោត ចូល​ក្នុង​បឹង​កំប្លោក​ទឹក​ស្អុយ បាត់​មួយសន្ទុះ ទើប​ប្រជាពលរដ្ឋ​និង​នគរបាល​រក​ឃើញ​ចាប់ខ្លួន​បាន​។ ​

អត្ថបទសរសេរ ដោយ