ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​អូ​ឌី​ស៊េរី​ទំនើប​ពន្លះ​ជាមួយ​គោ​យន្ត​កន្ត្រៃ​ខ្ទេច​ទាំង​សងខាង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ រថយន្ត​ម៉ាក​អូ​ឌី​មី​នី​ស៊េរី​ទំនើប​មួយ​គ្រឿង​បាន​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ​ដឹកស្រូវ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ទាំង​ពីរ​គ្រឿង​ធ្ងន់ធ្ងរ និង​បណ្តាល​រង​របួសធ្ងន់​ស្រាល​២​នាក់​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ភូមិ​-​ឃុំ​សំរោង ស្រុក​អូរ​ជ្រៅ​។…

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ រថយន្ត​ម៉ាក​អូ​ឌី​មី​នី​ស៊េរី​ទំនើប​មួយ​គ្រឿង​បាន​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ​ដឹកស្រូវ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ទាំង​ពីរ​គ្រឿង​ធ្ងន់ធ្ងរ និង​បណ្តាល​រង​របួសធ្ងន់​ស្រាល​២​នាក់​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ភូមិ​-​ឃុំ​សំរោង ស្រុក​អូរ​ជ្រៅ​។

មន្ត្រី​នគរបាល​ចរាចរណ៍​ជើង​គោក​ខេត្តបន្ទាយមានជ័យ​បានអោយ​ដឹង​ថា នៅ​ពេល​គ្រោះ​ចរាចរណ៍​កើតឡើង គេ​ឃើញ​មាន​គោ​យ​យន្ត​កន្ត្រៃ​ប្រមាណ​២​គ្រឿង​មាន​ដឹក​បាវ​ស្រូវ​ពេញ​បើកបរ​ក្នុង​ទឹ​ស​ដៅ​ពី​កើត​ទៅ​លិច​គ្មាន​ដាក់​ចំណាំងផ្លាត និង​ភ្លើង​បំភ្លឺ ធ្វើ​ដំណើរ​តាម​ផ្លូវ ហើយ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​អូ​ឌី (​មី​នី​) ស៊េរី​ទំនើប ដែល​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​បាន​បុក​គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង បណ្តាល​ឱ្យ​ក្រឡាប់​ផ្ងារជើង និង​ជ្រុះ​បាវ​ស្រូវ និង​ធ្វើ​ឱ្យ​អ្នកបើកបរ​គោ​យន្ត​ម្នាក់​រង​របួសធ្ងន់ ហើយ​រថយន្ត​បាន​រង​ការ​ខូចខាត​មួយ​ចំហៀង​ខាងស្តាំ​ស្ទើរ​ទាំងស្រុង និង​បណ្តាល​ឱ្យ​រង​របួស​អ្នក​រួម​ដំណើរ​ម្នាក់​ដែល​ជិះ​ក្នុង​រថយន្ត ។

មន្ត្រី​នគរបាល​ចរាចរណ៍​បាន​បញ្ជាក់​ថា ក្រោយ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​មន្ត្រី​នគរបាល​ចរា
ចរណ៍​ជើងគោ​កបាន​ចុះ​ទៅ​ពិនិត្យ​វាស់វែង​ឃើញ​ថា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​បង្ក​ដោយ​គោ​យន្ត​កន្ត្រៃ​ដែល​បើកបរ​ពេល​យប់​គ្មាន​ដាក់​ភ្លើង​បំភ្លឺ និង​ចំណាំង​ប្លាត ទើបបណ្តាល​ឱ្យ​រថយន្ត​ដែល​បើកបរ​ក្នុង​ល្បឿន​លឿន ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​បាន​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ​ពេញទំហឹង បណ្តាល​ឱ្យ​រង​របួស​២​នាក់ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ពេល​វាស់វែង ហើយ​បាន​យក​រថយន្ត និង​គោ​យន្ត​កន្ត្រៃ​ទៅ​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​អនុវត្តន៍​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ