ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​សកម្មជន​បក្ស​ប្រឆាំង​១១៨​រូប​មិន​ទាន់​ត្រូវ​បាន​ដកសិទ្ធិ​បោះ​ឆ្នោត​នៅឡើយ​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សោម សូលីដា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប បាន​បញ្ជាក់​ថា អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​នាក់​ដែល​ត្រូវ​បាន​តុលាការ​កំពូល​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​កន្លង​មក​ពេល​នេះ គ​.​ជ​.​ប…

រាជធានី​ភ្នំពេញ ៖ លោក សោម សូលីដា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប បាន​បញ្ជាក់​ថា អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​នាក់​ដែល​ត្រូវ​បាន​តុលាការ​កំពូល​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​កន្លង​មក​ពេល​នេះ គ​.​ជ​.​ប មិន​ទាន់​បាន​សម្រេច​ដកសិទ្ធិ​របស់​ពួក​គាត់​នៅឡើយ​ទេ ក្នុង​ចំណោម​ពលរដ្ឋ​ចំនួន​៤០៣​ដែល​ត្រូវ​បាន​ដកសិទ្ធិ​ចុះ​បោះ​ឆ្នោត ។

ការ​ថ្លែង​របស់​លោក​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សព្វផ្សាយ​ការ​ផ្តល់​សុពលភាព​លើ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ឆ្នាំ​២០១៨​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ នេះ​នៅ​ទីស្តីការ គ​.​ជ​.​ប ។

សូម​បញ្ជាក់​ថា សកម្មជន​ថ្នាក់ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​រូប​ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ​តុលាការ​កំពូល​បាន​សម្រេច​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​ចំនួន​៥​ឆ្នាំ​កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ បន្ទាប់​ពី​គណបក្សប្រឆាំង​មួយ​នេះ​ត្រូវ​បាន​តុលាការ​ជា​ខ្ពស់​នេះ​បាន​សម្រេច​រំលាយ​តាម​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ ។

លោក ឌុ​ច សុ​ន សមាជិក គ​.​ជ​.​ប បាន​បញ្ជាក់​ថា ចំពោះ​ចំនួន​លទ្ធផល​បណ្តោះអាសន្ន​អ្នក​ចុះ​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​បាន​ចុះ​ឈ្មោះ​ពី​ថ្ងៃ​ទី​១ តុលា ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ មាន​ចំនួន​១៩៥,៣៣៨៥​នាក់ ។

ប្រជាពលរដ្ឋ​ដែល​លុបឈ្មោះ​ចេញពី​បញ្ជី​បោះ​ឆ្នោត​មាន​ចំនួន​៥៦,៩៤១​នាក់​ក្នុង​នោះ​អ្នក​ស្លាប់​២៦១៥៦​នាក់ ផ្លាស់​ប្តូរ​ទីលំនៅ​ប្រមាណ​២៦,៥៣៣​នាក់ ឈ្មោះ​ស្ទួន និង​អ្នក​ត្រូវ​បាន​ដកសិទ្ធិ​បោះ​ឆ្នោត​៤០៣​នាក់ ៕

កែសម្រួលដោយ