ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បិទ​សវន​កម្ម​ផ្ទៃក្នុង​សម្រាប់​កាលបរិច្ឆេទ​២០១៧ និង​ឆ្នាំ​ពាក់ព័ន្ធ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​រសៀល​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​សាល​ប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​រៀបចំ​ពិធី​បិទ​សវន​កម្ម​ផ្ទៃក្នុង​សម្រាប់​កាលបរិច្ឆេទ​២០១៧ និង​ឆ្នាំ​ពាក់ព័ន្ធ​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក និង ប៉ុស្តិ៍​នគរបាល​រដ្ឋបាល…

ខេត្តសៀមរាប ៖ នា​រសៀល​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​សាល​ប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​រៀបចំ​ពិធី​បិទ​សវន​កម្ម​ផ្ទៃក្នុង​សម្រាប់​កាលបរិច្ឆេទ​២០១៧ និង​ឆ្នាំ​ពាក់ព័ន្ធ​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក និង ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ក្រោម​អធិបតីភាព​លោក​ឧត្តម​សេនី​យ៏​ឯក សៀន សុ​វ​ណ្ណា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​, លោក​ឧត្តមសេនីយ៍ត្រី តូច​សាកល​ស្នងការ​រង​នគរបាល​ខេត្ត និង ជា​តំណាង​ដ៍​ខ្ពង់ខ្ពស់ លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្ត និង ដោយ​មានការ​អញ្ជើញ​ចូលរួម អស់លោក​ឧត្តម​សេនី​យ៏​ត្រី ស្នងការ​រង នគរបាល​ខេត្ត ប្រតិភូ​អមដំណើរ​ក្រុមការងារ​សវន​កម្ម​ក្រសួង​និង​ប​ណា្ត​អស់លោក​នាយ​នាយ​រង​ការិយាល័យ​ជំនាញ​លោក​អធិការ​អធិការរង​និង​នាយ​ប៉ុស្តិ​នគរបាល​រដ្ឋបាល​តាម​ប​ណា្ត​ក្រុង​ស្រុក​ចូលរួម​ផង​ដែរ ។

មាន​ប្រសាសន៍​សំណេះសំណាល​ក្នុង​ពិធី​បិទ​សវន​កម្ម​ផ្ទៃក្នុង​នា​ពេល​នោះ​លោក​ឧត្តម​សេនី​យ៏​ឯក សៀន សុ​វ​ណ្ណា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ បាន​មាន​ប្រសាសន៍​បូក​សរុប​និង​សំណេះសំណាល ដោយ​បាន​គូសបញ្ជាក់​ថា ជំនួស​មុខ​ឲ្យ​លោកនាយ​ឧត្តម​សេនី​យ៏ ធឹ​ម សុ​ផា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង សូម​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ថ្នាក់ដឹកនាំ និង កងកម្លាំង​នគរបាល​ទាំងអស់​និង​ក៏​សូម​សម្ដែង​នូវ​ការ​កោតសរសើរ​ចំពោះ​កងកម្លាំង​និង​ថ្នាក់ដឹកនាំ​នៃ​ស្នងការដ្ឋាន​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ភារកិច្ច​ជំនាញ​របស់​ខ្លួន​ក្នុង​ការ​ថែរក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ពិសេស​ក៏​សូម​កោតសរសើរ​ផង​ដែរ​ចំពោះ​ការ​យកចិត្តទុកដាក់​សហការ​ល្អ​ធ្វើ​ឲ្យ​កិច្ច​ដំណើរការ​ការងារ​សវន​កម្ម​ដំណើរការ​បាន​ល្អ​នា​ពេល​នេះ ។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​៖​អគ្គនាយកដ្ឋាន​សវន​កម្ម​ផ្ទៃ​ក្ន​ង​គឺជា​សេនាធិការ​ផ្ទាល់​ឲ្យ​ក្រសួងមហាផ្ទៃ​ក្នុង​គោលដៅ​តម្រង់​ទិស​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍន៍​ឲ្យ​មាន​ភាព​សុ​ក្រិ​ត្យ​ត្រឹមត្រូវ​ក្នុង​ការងារ​គ្រប់គ្រង​ដឹកនាំ​កងកម្លាំង​អំពី​ការងារ​គ្រប់គ្រង​ចាត់ចែង​កញ្ចប់​ថវិកា​ការ​គ្រប់គ្រង​ចាត់​ចែង​ប្រេងឥន្ធន​:​សម្ភារ​បរិក្ខា​ផ្សេង​ៗ​ដែល​ជា​គោល​របប​របស់​ក្រសួងមហាផ្ទៃ​និង​អំពី​ការ​គ្រប់គ្រង​ប្រើប្រាស់​ថែរក្សា​ទ្រព្យសម្បត្តិ​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ការ​ធ្វើ​សវន​កម្ម​គឺជា​ការ​ពង្រឹង​ប្រសិទ្ធភាព​ស្ថាប័ន​ហើយ​ការ​ដឹកនាំ​ជំនាញ​របស់​ស្ថាប័ន​នីមួយ​ៗ​ក៍​ត្រូវ​មានការ​ត្រួតពិនិត្យ​ដូចនេះ​ការ​ធ្វើ​សវន​កម្ម​គឺជា​ការ​ប្រមែប្រមូល​នូវ​របាយការណ៍​លទ្ធផល​និង​ទិន្នន័យ​អវិជ្ជ​មាន​យក​មក​កែ​លម្អរ​ដើម្បី​ដាក់​ចេញ​នូវ​ទិស​ដៅ​ផែនការ​សំរាប់​អនុវត្ត​បន្ត​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នឹង​ឈាន​ទៅ​សម្រេច​ជោគជ័យ​បាន​ល្អ​ប្រសើរ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ