ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​តួនាទី​របស់​ខ្លួន​ជា​រឿង​សំខាន់

5 ឆ្នាំ មុន

សិរី​សួស្តី​សេចក្តីសុខ​ចម្រើន​កើត​ឡើ​តទៅ​បានក៏​មក​អំពី​បុគ្គល​ស្គាល់​និង​គោរព​នូវ​តួនាទី​របស់​ខ្លួនឯង​ឱ្យ​ប្រាកដ ។ ដើម្បី​ស្គាល់​តួនាទី ស្គាល់​នូវ​សិទ្ធិ​របស់​ខ្លួន សិទ្ធិ​របស់​អ្នក​ដទៃ និង​ដើម្បី​សេពគប់​សមាគម​រួមការ​ងារ​ឱ្យ​បាន​ប្រសើរ​ឡើង ជន​ប្រុស​ស្រី​ត្រូវ​សិក្សា​រៀនសូត្រ​ឱ្យ​មានចំណេះ​ដឹង​ដូច​ខាងក្រោម​នេះ ។ ត្រូវ​រៀន​ឱ្យ​ដឹង​ថា កិច្ចការ​អ្វីខ្លះ​ដែល​ជា​មុខ​នាទី​របស់​មនុស្ស​,​ត្រូវ​ដឹង​ហេតុ​និង​ផល​ក្នុង​ការងារ​ដែល​ត្រូវធ្វើ…

សិរី​សួស្តី​សេចក្តីសុខ​ចម្រើន​កើត​ឡើ​តទៅ​បានក៏​មក​អំពី​បុគ្គល​ស្គាល់​និង​គោរព​នូវ​តួនាទី​របស់​ខ្លួនឯង​ឱ្យ​ប្រាកដ ។ ដើម្បី​ស្គាល់​តួនាទី ស្គាល់​នូវ​សិទ្ធិ​របស់​ខ្លួន សិទ្ធិ​របស់​អ្នក​ដទៃ និង​ដើម្បី​សេពគប់​សមាគម​រួមការ​ងារ​ឱ្យ​បាន​ប្រសើរ​ឡើង ជន​ប្រុស​ស្រី​ត្រូវ​សិក្សា​រៀនសូត្រ​ឱ្យ​មានចំណេះ​ដឹង​ដូច​ខាងក្រោម​នេះ ។

ត្រូវ​រៀន​ឱ្យ​ដឹង​ថា កិច្ចការ​អ្វីខ្លះ​ដែល​ជា​មុខ​នាទី​របស់​មនុស្ស​,​ត្រូវ​ដឹង​ហេតុ​និង​ផល​ក្នុង​ការងារ​ដែល​ត្រូវធ្វើ មិន​ត្រូវ​ច្រឡំ​ហេតុផល​ជា​ដាច់ខាត​, ត្រូវ​រៀន​អំពី​ខ្លួនឯង ត្រូវ​ស្គាល់​ខ្លួនឯង​ឱ្យ​បាន​ប្រាកដ ព្រមទាំង​ត្រូវ​ដឹង​ពី​ការ​គោ​​​​រ​ព​​​ខ្លួនឯង​ផង​, ត្រូវ​រៀន​ឱ្យ​ដឹង​ប្រមាណ គឺ​ចេះ​ស្ទង់​ស្ទាប​ក្នុង​ដំណើរការ​មាន​បញ្ញា​យល់​ត្រូវជា​គ្រឿង​កំណត់​, ត្រូវ​រៀន​អំពី​ពេលវេលា ត្រូវ​ចេះ​កំណត់​ដឹង​កាល ត្រូវ​ចេះ​ប្រើប្រាស់​ពេលវេលា​ឱ្យ​មាន​ប្រយោជន៍​, ត្រូវ​រៀន​ឱ្យ​ដឹង​អំពី​ព្រឹត្តិការណ៍ និង​អធ្យាស្រ័យ​នៃ​បុ​គ្ក​ល ត្រូវ​ចេះ​សង្កេត​ឱ្យ​ស្គាល់​មនុស្ស ទំនៀមទម្លាប់​ប្រពៃណី និង​ត្រូវ​រៀន​ឱ្យ​ស្គាល់​អំពី​សង្គមមនុស្ស ទំនៀមទម្លាប់​ប្រពៃណី ។

វិជ្ជា​ទាំង​អស់នេះ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​សាធុជន​ស្គាល់​នូវ​តួនាទី​របស់​ខ្លួន​បាន​ច្បាស់លាស់​ប៉ុណ្ណឹង​ទេ គឺ​នៅ​ធ្វើ​ឱ្យ​យើង​បាន​ក្លាយទៅជា​មនុស្ស​ដ៏​សំខាន់ ក្នុង​ការ​ជួយ​ខ្លួនឯង​និង​ជួយ​ដល់​អ្នក​ដទៃ​ទៀត​ផង​ ។