ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​អ្នក​ភូមិ​ដើរ​រក​យ៉ាងណា​ក៏​មិនឃើញ​លុះ​ព្រឹក​ឡើង​រក​ម្តងទៀត​ម្នាក់​ៗ​ស្លុតចិត្ត

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា​បាន​លង់ទឹក​ស្រះ​ស្លាប់ ខណៈ​ដែល​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់ នៅ​វេលា​ម៉ោង​២២​និង​៣៥​នាទី ក្រោយ​ផ្ទះ​…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា​បាន​លង់ទឹក​ស្រះ​ស្លាប់ ខណៈ​ដែល​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់ នៅ​វេលា​ម៉ោង​២២​និង​៣៥​នាទី ក្រោយ​ផ្ទះ​ នៅភូមិ​ព្រែក​ចារ ឃុំ​សំបួរ ស្រុក​ល្វាឯម ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ សឺ​ន ភឿន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ស​ញ្ជ​តិ​ខ្មែរ មុខរបរ​កសិករ​មាន​ទីលំនៅ​សព្វថ្ងៃ​ភូមិ​ព្រែក​ចារ ឃុំ​សំបួរ ស្រុក​ល្វ​ឯម ខេត្តកណ្ដាល ។ សមត្ថកិច្ច​បន្ត​ថា នៅ​យប់​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​១៩​និង​០០​យប់​ឈ្មោះ សឺ​ន ភឿន ស្រវឹងស្រា ដើរ​ចេញពីផ្ទះ​មិនឃើញ​មក​ផ្ទះ​វិញ បង​ឈ្មោះ សឺ​ន សាន និង​បងប្អូន​បាន​ដើរ​រកតែ​រក​មិនឃើញ លុះដល់​ម៉ោង​៥​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ ២០១៨ ស្រាប់តែ​ឃើញ​ឈ្មោះ សឺ​ន ភឿន ដួល​ផ្កាប់មុខ នៅ​ក្រោយ​ផ្ទះ​ឈ្មោះ ភាព ជិត​ផ្ទះ​របស់​ខ្លួន​ដោយ​ក្បាល​ជ្រមុជ​ចូល​ទៅ​ក្នុង​ទឹក មាន​ភក់​ត្រឹម​ស្មងជើង​ស្លាប់​ទៅ​ហើយ បន្ទាប់​ពី​រក​សព​ឃើញ​ក៏​បាន​រាយការណ៍​មក​លោក​មេ​ភូមិ និង​សមត្ថកិច្ច ។

តាម​ការ​បំភ្លឺ​របស់​ឈ្មោះ សឺ​ន សាន ត្រូវជា​បង​បង្កើត​បាន​បញ្ជាក់​ថា ជន​រង​គ្រោះជា​មនុស្ស ស្រវឹងស្រា​ប្រចាំ​ថ្ងៃ​មិន​ដែល​ខាន​មួយ​ថ្ងៃ​ណា ។ ហើយ​មិន​ដែល​បាន​ហូប​បាយ​ប្រហែល​៧​ថ្ងៃ ហើយ (​ផឹក​តែ​ស្រា​) ។

កម្លាំង​នគរបាល​ប៉ុស្តិ៍​សំបួរ​កម្លាំង​ផ្នែក​ជំនាញ​លោក​មេឃុំ​ពេទ្យ​មណ្ឌល​សុខភាព​សំបួរ លោក​មេ​ភូមិ បាន​ពិនិត្យ​សព ហើយ​ការ​ពិនិត្យ​សព​នេះ​ឃើញ​ថា ពិតជា​ស្លាប់​ដោយ​ខ្យល់គ​ពិតប្រាកដ​មែន ។ សាកសព​ជន​រង​គ្រោះ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ