ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តងនេះ​ជនជាតិ​លេង​ព្រួត​គ្នា​វាយ​បែក​មាត់ បាក់ជើង​…​នៅ​ក្រុង​សៀមរាប

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ជនបរទេស​៣​នាក់​ទៀត ព្រួត​គ្នា​វាយ​ជនជាតិ​អា​ល្លឺ​ម៉​ង់​ម្នាក់ បណ្តាល​ឱ្យ​របួសធ្ងន់ (​បែក​មាត់ និង​បាក់ជើង​) ខណៈ​កំពុង​ផឹកស្រា​ឌឺដង​ដាក់​គ្នា​នៅ​ហាង​ឌ្រី​ង​បារ ក្នុង​ក្រុង​សៀមរាប ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ​អន្តោប្រវេសន៍…

ខេត្តសៀមរាប ៖ ជនបរទេស​៣​នាក់​ទៀត ព្រួត​គ្នា​វាយ​ជនជាតិ​អា​ល្លឺ​ម៉​ង់​ម្នាក់ បណ្តាល​ឱ្យ​របួសធ្ងន់ (​បែក​មាត់ និង​បាក់ជើង​) ខណៈ​កំពុង​ផឹកស្រា​ឌឺដង​ដាក់​គ្នា​នៅ​ហាង​ឌ្រី​ង​បារ ក្នុង​ក្រុង​សៀមរាប ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ​អន្តោប្រវេសន៍ នៃ​ស្នងការ​នគរបាល​ខេត្ត​ធ្វើការ​ឃាត់ខ្លួន​បាន ភ្លាម​ៗ រួច​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ។

ហេតុ​ការ​ឃាត់ខ្លួន​ជនបរទេស​៣​នាក់​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល​២៤​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំនុច​មុខ​ហាង ឌ្រី​ង​បារ ក្នុងភូមិ ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុង​- ខេត្តសៀមរាប ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​៣​នាក់ ជា​ជនបរទេស​បាន​ធ្វើ​សកម្មភាព​ព្រួត​គ្នា​វាយ​ទៅ​លើ​ជន​រង​គ្រោះជា​ជនបរទេស​ម្នាក់​ដែរ​ឈ្មោះ MARIOMAEHLMEYER ភេទ​ប្រុស កើត​ឆ្នាំ​១៩៧៦ ជនជាតិ​អា​ល្លឺ​ម៉​ង់ (​មិន​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​) មុខរបរ​អ្នកជំនាញ​ផ្នែក​អ៊ិ​ន​ធើ​ណិ​ត ស្នាក់​នៅ​បន្ទប់​ជួល ភូមិ វិហារ​ចិន សង្កាត់ ស្វាយ​ដង្គំ​ក្រុង​ខេត្តសៀមរាប បណ្តាល​ឱ្យ​សន្លប់ និង​រង​របួស​បាក់ឆ្អឹង​ប្រអប់ជើង​ខាងឆ្វេង បែក​មាត់​រង្គើ​ធ្មេញ​មុខ ត្រូវ​បាន​សមត្ថកិច្ច​យើង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក ។

ចំណែក​ជនសង្ស័យ​ទាំង​បី​នាក់​ដែល​ត្រូវ​បាន​កម្លាំង​នគរបាល​យើង​ឃាត់ខ្លួន​បញ្ជូន​មក​កាន់​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ធ្វើការ​សាកសួរ​នោះ​មាន​១-​ឈ្មោះ STRAHIHJADACKOVIC ភេទ​ប្រុស កើត​ឆ្នាំ​១៩៨៥ ជនជាតិ​ស៊ែ​ប៊ី កាន់​លិខិតឆ្លងដែន​លេខ​០០៩៥១៧២៤១ មុខរបរ​គ្មាន ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប ។ ២​ឈ្មោះ JAIYESH FAUJDAR ភេទ​ប្រុស កើត​ឆ្នាំ​១៩៨៤ ជនជាតិ​ឥណ្ឌា កាន់​លិខិតឆ្លងដែន​លេខ Z៣៧៧៩១៣១ មុខរបរ​អ្នកគ្រប់គ្រង​សណ្ឋាគារ​៨៤ ស្នាក់​នៅ​សណ្ឋាគារ​៨៤ ភូមិ​វិហារ​ចិន សង្កាត់ ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប ។ ៣- ឈ្មោះ MARKO VITOROVIC ភេទ​ប្រុស កើត​ឆ្នាំ​១៩៨៩ ជនជាតិ ស្លូ​វ៉ា​នៀ (​មិន​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​) មុខរបរ​ធ្វើការ​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណិ​ត ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៣​នាក់​ត្រូវ​បាន​លោក​កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​សម្រេច​ឱ្យ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ