ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! មើលចុះ​ឡើង​កិន​បែកក្បាលឈាមពេញផ្លូវ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​៥ មុខ​ស្ថានីយ ដឹក​អ្នកដំណើរ​អន្តរជាតិ​ស៊ីជី​ង ស្ថិត​ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ដែល​រថយន្ត​ធំ​ដឹក​ដំឡូង​មី​ស្ងួត…

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​៥ មុខ​ស្ថានីយ ដឹក​អ្នកដំណើរ​អន្តរជាតិ​ស៊ីជី​ង ស្ថិត​ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ដែល​រថយន្ត​ធំ​ដឹក​ដំឡូង​មី​ស្ងួត បុក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី ក្នុង​ដំណើរ​ស្រប​ទិស​គ្នា ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ទី​១-​ឈ្មោះ ជ្រូក ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ (​ស្លាប់​) ទី​២-​ឈ្មោះ សៀម ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ (​របួសស្រាល​) និង​ជា​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​និង​ទី​៣- ឈ្មោះ សៀម ពិសី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ របួសធ្ងន់ ។

ជន​រង​គ្រោះ​ទាំង​៣​នាក់ ជា​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ឡាន និង​ម៉ូតូ​ស្រប​ទិស​មក​ពី​លិច​ដូច​គ្នា ។

រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ចង្កូត​ឆ្វេង ពាក់​ស្លាក​លេខ​ភ្នំពេញ 3B- 8532 បើកបរ ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ព្រោះ​គេចខ្លួន​បាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ