ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ឃើញ​គាត់​ងើប​ពី​ក្នុង​អង្រឹង​…​ទើប​ផ្អើល​ឈុ​ល

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មានការភ្ញាក់​ផ្អើលមួយ ក្រោយ​​គេ​ប្រទះ​ឃើញ​​​បុរស​ម្នាក់​​​ដេក​ស្លាប់​​​ក្នុង​អង្រឹង ​នៅ​ក្បែរ​របង​វត្ត​ ​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​​ទី ២៧​ ធ្នូ​…

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មានការភ្ញាក់​ផ្អើលមួយ ក្រោយ​​គេ​ប្រទះ​ឃើញ​​​បុរស​ម្នាក់​​​ដេក​ស្លាប់​​​ក្នុង​អង្រឹង ​នៅ​ក្បែរ​របង​វត្ត​ ​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​​ទី ២៧​ ធ្នូ​ នៅ​ចំណុច​មុខ​វត្ត​បេង​សុវណ្ណ​រាម ហៅ​វត្ត​បេង ស្ថិត​ក្នុងភូមិ​ស្ទឹង​កាច់ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

សាក​សព​ជន​រង​គ្រោះ​ ត្រូវបានគេស្គាល់​ឈ្មោះ កែវ តឿ ​អាយុ​៥៨​ឆ្នាំ មានស្រុក​កំណើត​រស់នៅ​ភូមិ ទំពាំង​ទង ឃុំ​ត្រាច​ទង ស្រុក​ឧត្តុ​ង ខេត្តកំពង់ស្ពឺ  ដែល​អ្នក​ភូមិ​​ស្គាល់គាត់​​​គ្មាន​ផ្ទះសម្បែង​ពិតប្រាកដ​នោះទេ តែង​យក​អង្រឹង​ទៅ​ចង​ក្រោម​ដើមឈើ​ដេក​ជា​រៀងរាល់ថ្ងៃ ។ ហើយ​ស្រាប់តែ​​មិនឃើញ​គាត់​ងើប​​ចេញ​ក្រៅ​ដូច​សព្វដងក៏​​នាំ​គ្នា​ទៅ​អង្រួន ទើប​ដឹង​ថា​ គាត់​ស្លាប់​រហូត​ដល់​រឹងទៅហើយ ហើយក៏បាន​ ​ប្តឹង​អាជ្ញាធរ​ភូមិ​ចុះ​ទៅ​ពិនិត្យ​តែ​ម្តង​។

បើតាម​ប្រភព​​ពី​​លោក រី ដា​រ៉ា អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ​ថា ក្រោយពី​​ទទួល​ទទួល​ដំណឹង​ពី​ប្រជា​ពលរដ្ឋ​ក្បែរ​ៗ​នោះ ​លោក​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ជំនាញ ចុះ​ទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ ហើយ​លទ្ធផល​នៃ​​ការ​ធ្វើកោសល្យ​​សាកសព​រួច​មក បាន​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​អាច​ស្លាប់​ដោយសារគាំងបេះដូង​​ ព្រោះ​​គាត់​ជា​មនុស្ស​ប្រមឹក​អនាថា គ្មាន​ទីជម្រក​ត្រឹមត្រូវ ហើយ​តែងតែ​ដើរ​ផឹកស្រា​ជា​ប្រចាំ ​។

 

អត្ថបទសរសេរ ដោយ