ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើក​ឡានថ្លើមធំ…យកឡានទៅដាក់​បញ្ចាំ

5 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់ ​ជា​អ្នកបើកបរ​រថយន្ត​ឱ្យ​ក្រុមហ៊ុន​លក់​ថ្នាំពេទ្យ​មួយ​កន្លែង ត្រូវ​បាន​ម្ចាស់​ចាប់​ឃាត់ខ្លួន​​យក​មក​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ ដើម្បី​ចាត់ការ​តាម​​ច្បាប់ ក្រោយ​ពី​​​គាត់​​បាន​យក​រថយន្ត​របស់​ក្រុមហ៊ុន​ម៉ាកហាយឡិនឌ័រ​មួយ​គ្រឿង​ ទៅ​បញ្ចាំ​បាន​លុយ​ចំនួន​៤​ពាន់​ដុល្លារ​យក​​ទៅ​ចូលលេងល្បែង​ក្នុង​កាស៊ីណូ ហើយ​​ចាញ់​អស់​គ្មាន​សល់ ។​…

រាជធានីភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់ ​ជា​អ្នកបើកបរ​រថយន្ត​ឱ្យ​ក្រុមហ៊ុន​លក់​ថ្នាំពេទ្យ​មួយ​កន្លែង ត្រូវ​បាន​ម្ចាស់​ចាប់​ឃាត់ខ្លួន​​យក​មក​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ ដើម្បី​ចាត់ការ​តាម​​ច្បាប់ ក្រោយ​ពី​​​គាត់​​បាន​យក​រថយន្ត​របស់​ក្រុមហ៊ុន​ម៉ាកហាយឡិនឌ័រ​មួយ​គ្រឿង​ ទៅ​បញ្ចាំ​បាន​លុយ​ចំនួន​៤​ពាន់​ដុល្លារ​យក​​ទៅ​ចូលលេងល្បែង​ក្នុង​កាស៊ីណូ ហើយ​​ចាញ់​អស់​គ្មាន​សល់ ។​

ហេតុការណ៍​នេះ​​ បាន​​កើតឡើង​កាលពី​វេលា​ម៉ោង៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៦ ​ធ្នូ ​ ស្ថិត​នៅ​​នគរបាល ប៉ុស្តិ៍​ទន្លេបាសាក់ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​ ។ តាម​ប្រភព​​​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​បាន​​ឃាត់ខ្លួន​ មានឈ្មោះ ង៉ា​ន់ អ៊ុយ អាយុ ៦០​ឆ្នាំ ជាអ្នក​បើកបរ​រថយន្ត​ឱ្យ​ក្រុមហ៊ុន​លក់​ឱសថ​មួយ​កន្លែង ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ ៣៦៩ ភូមិ​ដើម​ចាន់​១ ក្នុង​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ​។​ចំណែកឯ​ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត​ មានឈ្មោះជា​ ពុទ្ធា​រិ​ន ភេទ​ប្រុស អាយុ៣៦​ឆ្នាំ ជា​ម្ចាស់​ក្រុមហ៊ុន​ឱសថ​ ។​

តាម​ប្រភព​ដដែលបាន​ប្រាប់​បន្ត​ទៀត​ថា កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ២០១៨ កន្លង​មកនេះ បុរស​ជា​ជន​សង្ស័យ ​បាន​បើករថយន្ត​ម៉ាកហាយឡិនឌ័រ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​២H-៨៤៦៨ មួយ​គ្រឿង​ យក​ចេញពី​ក្រុមហ៊ុន​យក​ទៅ​បញ្ចាំ​បាន​លុយ​ចំនួន៤​ពាន់​ដុល្លារ  និង​យក​ចូល​កាស៊ីណូ​ណា​ហ្គា​លេងល្បែង​ចាញ់​អស់​គ្មាន​សល់​។

​ក្រោយ​ពី​យក​រថយន្ត​​យក​ទៅ​បញ្ចាំ ​និង​លេងល្បែង​ចាញ់​លុយ​អស់រលីង​រួច​ហើយ ​គាត់​បាន​ចូល​ទៅ​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ជា​ធម្មតា​វិញ ដោយ​ប្រាប់​ម្ចាស់​ថា «​ឡាន​ខូច និង​កំពុងធ្វើការ​ជួសជុល​នៅ​ក្នុង​កា​រ៉ា​ស់​» ។ ​ដោយ​មានការ​សង្ស័យ​ រហូត​ដល់​ថ្ងៃ​ទី​២៦ ​ធ្នូ នេះ មិនឃើញគាត់​យក​រថយន្ត​មក​វិញ និង​កុងស៊ីបញ្ចាំ​ទូរស័ព្ទ​មក​ឱ្យ​យក​លុយ​ទៅ​​បង់ការ​ប្រាក់​នោះ ទើប​បែកការ​ណ៍ ទៅ​ដល់​ម្ចាស់​ក្រុមហ៊ុន​ យក​លុយ​ចំនួន៤​ពាន់​ដុល្លារ​ទៅ​លោះ​ យក​រថយន្តរ​មក​វិញ និងចាប់​ឃាត់ខ្លួន​យក​មក​ធ្វើការ​ប្រគល់​ឱ្យ​ក​ម្លាំ​ង​មាន​សមត្ថ​កិច្ច​តែ​ម្តង​។

ក្រោយ​ពី​ធ្វើការ​លោះ​យក​ពី​កុងស៊ីបញ្ចាំ​មក​វិញ​រួច​ហើយ រថយន្ត​ម៉ាកហាយឡិនឌ័រ​​នោះ ត្រូវ​បាន​កម្លាំង​មាន​សម្ថ​កិច្ច​ធ្វើការ​ប្រគល់​ទៅ​ឱ្យ​ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត​វិញ ។ ចំណែក​​បុរស​វ័យ​ចំណាស់​ជា​អ្នក​បើក​ម្នាក់​ខាងលើ​ ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការ​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​​បន្ត​​។